ជីវិតកម្សាន្ដ
ហេតុផលខ្លះៗបញ្ជាក់ថា Lisa ជាសេដ្ឋិនីលាក់មុខម្នាក់ទៀត
មិនមែនជារឿងចម្លែកនោះទេ ប្រសិនទស្សនិកជនជាច្រើនធ្លាប់ឮថា Lisa គឺជាមហាសេដ្ឋីលំដាប់ពិភពលោក។ ព្រោះកន្លងមក ឈ្មោះរបស់នាងត្រូវបានគេចុះបញ្ជីជាតារាមានបំផុតទាំង ១០ និងការព្យាករណ៍បច្ចុប្បន្នបង្ហាញឲ្យដឹងថា សមាជិកក្រុម BLACKPINK រូបនេះ មានប្រាក់ចំណូលសុទ្ធ ២៥ លានដុល្លារ។

បើទម្លាយពីទ្រព្យសម្បត្តិរបស់ Lisa នាងមានផ្ទះប្រណីតតម្លៃជាង ៧.៥ ពាន់លានវ៉ុន ដែលផ្ទះនោះមានទីតាំងនៅ Seongbuk-dong ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
លើសពីនេះទៅទៀត Lisa គឺជាអ្នកកាន់កាតឥណទាន The black card ខណៈអ្នកកាន់កាតនេះត្រូវតែមានប្រាក់ចំណូលយ៉ាងតិច១៥លានដុល្លារ ហើយមានតែកំពូលតារាមួយចំនួនប៉ុណ្ណោះដែលមានសិទ្ធកាន់កាតនេះក្នុងដៃ។
យ៉ាងណាក៏ដោយ Lisa ក៏ជាព្រះនាងផ្ដាច់មុខនៃគ្រឿងអលង្ការម៉ាកយីហោអន្តរជាតិ BVLGARI បន្ទាប់ពីអ្នកគាំទ្រនាងតែងតែឃើញនាងពាក់ចិញ្ចៀន ខ្សែក និងនាឡិកាឲ្យគេឃើញជាប្រចាំ។ ជាពិសេទៀតនោះ ក្នុងដំណើរប្រគំតន្ត្រីចុងក្រោយ Lisa បានជិះរថយន្តទំនើប Rolls-Royce Ghost ពណ៌ខៀវជំនាន់ទី ២ ដែលរថយន្តនេះមានតម្លៃជាង ៩៣៣,៧០៦ ដុល្លារឯណោះ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សារព័ត៌មានធំៗផ្សាយថា Lisa លែងបន្តកុងត្រាជាមួយ YG ព្រោះតែប្រាក់ខែមិនសមសមត្ថភាព

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់