Connect with us

សន្តិសុខសង្គម

ផ្អាកដំណើការសាលារៀនចំនួន ៧ ជាបណ្តោះអាសន្នដោយសារជំនន់ទឹកភ្លៀង

បានផុស

នៅ

អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងថា សាលារៀនសរុបចំនួន ៧ នៅខេត្តរតនគីរី និងខេត្តកំពង់ធំ ត្រូវបានផ្អាកដំណើការជាបណ្តោះអាសន្នដោយសារជំនន់ទឹកភ្លៀង។

យ៉ាងណាក៏ដោយវាមិនមានប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្សនោះទេដោយពួកគេអាចទៅរៀននៅសាលារៀនក្បែរខាង ឬនៅទីតាំងផ្សេងដែលមានសុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍នៅរសៀលថ្ងៃទី ០២ ខែសីហានេះថា ​របាយការណ៍ដែលក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយវិស័យអប់រំ ទទួលបានពីមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្តទូទាំងប្រទេស សាលារៀនសរុបចំនួន០៧ ផ្អាកដំណើការជាបណ្តោះអាសន្នដោយសារជំនន់ទឹកភ្លៀង គឺខេត្តរតនគីរីមានសាលារៀនចំនួន០៦ និងខេត្តកំពង់ធំ មានសាលារៀនចំនួន០១»។

លោកបានបន្តថា ដូចឆ្នាំកន្លងមកដែរ វិធានការដោះស្រាយសម្រាប់សាលារៀនរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងគឺសិស្សានុសិស្សអាចទៅរៀននៅសាលារៀនក្បែរខាង រឺនៅទីតាំងផ្សេងដែលមានសុវត្ថិភាព អមដោយការយន្តការគាំទ្រការសិក្សាផ្សេងៗ។

លោកបានបន្តទៀតថា ក្រសួងអប់រំ យុវជន និងកីឡាបន្តយកចិត្តទុកដាក់កម្រិតខ្ពស់តាមដានស្ថានភាពធម្មជាតិ ដោយយោងទៅលើការព្យាករណ៍ឧតុនិយមផ្លូវការ និងទិដ្ឋភាពផ្ទាល់នៅមូលដ្ឋាន។

ជាមួយគ្នានេះក្រសួងអប់រំមានក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយវិស័យអប់រំ ដែលបានបន្តកិច្ចសហការណ៍ជាមួយគ្រប់ភាគីពាក់ព័ន្ធដូចឆ្នាំកន្លងមកដែរ ជាពិសេសជាមួយគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា និងអាជ្ញាធរមូលដ្ឋានផ្ទាល់ដើម្បីត្រៀមលក្ខណ:អន្តរាគមន៍ទៅលើកត្តាចាំបាច់តាមលទ្ធភាពជាក់ស្តែង។

លោកបានបញ្ជាក់ថា ក្រសួងអប់រំនៅតែបន្តស្វាគមន៍កិច្ចសហការណ៍វិជ្ជមានពីសំណាក់គ្រប់ភាគីពាក់ព័ន្ធលើវិធានការទប់ស្កាត់ និងការឆ្លើយតបលើផលជះពីគ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀងតាមគ្រឹះស្ថានសិក្សា។

ទន្ទឹមនឹងនេះក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតានិងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បង្កើនការប្រុងប្រយ័ត្ននារដូវភ្លៀងនេះក្នុងការបន្តថែទាំសុខភាពនិងរក្សាសុវត្ថិភាព។ សូមមាតាបិតាបន្តប្រុងប្រយ័ត្នខ្ពស់ដើម្បីចូលរួមការពារមិនឱ្យកូនលង់ទឹក។

សូមគ្រប់ភាគីពាក់ព័ន្ធបន្តអនុវត្តវិធានការសុវត្ថិភាពសុខភាពទាំងអស់គ្នាឲ្យចៀសផុតពីការឆ្លងរោគា និងគ្រោះថ្នាក់នានា។ សិស្សានុសិស្សទាំងអស់ត្រូវបន្តខិតខំរៀនសូត្រក្នុងថ្នាក់ និងរៀនខ្លួនឯងបន្ថែម ព្រមទាំងស្តាប់ដំបូន្មានពីសំណាក់មាតាបិតា។ ក្រៅពីការបន្តរៀនសូត្រ សិស្សានុសិស្សទាំងអស់ត្រូវបន្តរក្សាសុខភាព, គោរពច្បាប់ចរាចរណ៍, និងចៀសវាងការប្រើប្រាស់ថ្នាំញៀនខុសច្បាប់និងបារីគ្រប់ប្រភេទ ដើម្បីរក្សាសុខភាព និងអាយុជីវិត។

បើតាម លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ​នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានគ្រោះទឹកជំនន់ដោយសារទឹកភ្លៀងកើតឡើង ក្នុងខេត្តចំនួន៩រួមមានមានខេត្តកំពង់ស្ពឺ កោះកុង កែប កំពត ព្រះសីហនុ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងសៀមរាប បណ្តាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋជិត៥ពាន់ខ្នងស្លាប់មនុស្សម្នាក់ និងបាត់ខ្លួនម្នាក់ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

Sokha Hotels

ព័ត៌មានពេញនិយម