ព័ត៌មានជាតិ
រដ្ឋបាលខេត្តរតនគិរី ឲ្យពលរដ្ឋរស់នៅតាមដងទន្លេស្រែពក និងទន្លេសេសានមានការប្រុងប្រយ័ត្ន
រដ្ឋបាលខេត្តរតនគីរីចេញសេចក្តីជូនដំណឹងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ឲ្យប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេស្រែពក និងទន្លេសេសានមានការប្រុងប្រយ័ត្ន ខណៈកម្ពស់ជិតដល់កម្រិតប្រកាសអាសន្ន។
យោងតាមសេចក្តីជូនដំណឹងស្ដីពីការព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹកនិងឧតុនិយម និងការផ្ដល់ព័ត៌មានពីគណៈកម្មការទន្លេមេគង្គ អំពីបរិមាណទឹកភ្លៀង និងធ្លាក់នៅតាមតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ និងដៃទន្លេនានា ដែលអាចបង្កឲ្យទឹកទន្លេហក់ឡើង ព្រមទាំងស្ថានភាពបច្ចប្បន្ននៃកម្ពស់ទឹកទន្លេស្រែពកដោយជិតដល់កម្រិតកម្ពស់ប្រកាសអាសន្ន(១២.៥០ម៉ែត្រ) និងទន្លេសេសាន(៨.៥០ម៉ែត្រ)ដែលអាចបង្កជាទឹកជំនន់រហ័ស។
ដើម្បីបញ្ជៀសនូវការខូចខាត បាត់បង់ និងគ្រោះថ្នាក់ផ្សេងៗ រដ្ឋបាលខេត្តរតនគីរី បានធ្វើការណែនាំដល់ប្រជាពលរដ្ឋ ជាពិសេស អ្នកដែលរស់នៅតាមបណ្ដោយទន្លេស្រែពក និងទន្លេសេសាន ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ទទួលខុសត្រូវក្នុងគ្រួសាររៀងៗខ្លួន ត្រៀមរៀបចំទុកដាក់សម្ភារៈឯកសារសំខាន់ៗសត្វពាហនៈ មធ្យោបាយស្បៀងអាហារ។ សាកសួរ និងទំនាក់ទំនងអំពីទីទួលសុវត្ថិភាព ដែលនៅជិតបំផុតជាមួយអាជ្ញាធរមូលដ្ឋាន។ ថែរក្សាទឹកស្អាតទុក និងស្បៀងអាហារនៅកន្លែងដែលមានសុវត្ថិភាព។ ហាមក្មេងៗកុំឲ្យលេងក្បែរទឹកជៀសវាងករណីលង់ទឹកផ្សេងៗ។ប្រុងប្រយ័ត្នចំពោះសត្វអសិរពឹស ចរន្តអគ្គិសនី និងតំបន់ដែលអាចមានគ្រោះថ្នាក់។ ថែរក្សាអ្នកដែលងាយរងគ្រោះអាចរងផលប៉ះពាល់នៅក្នុងសហគមន៍។
អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋជាពិសេសអ្នកដែលរស់នៅតាមបណ្ដោយទន្លេស្រែពក និងទន្លេសេសាន្តទទួលជ្រាបជាព័ត៌មាន និងមានស្មារតីទទួលខុសត្រូវខ្ពស់ យកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាសុវត្ថិភាពសុខុមាលភាព មិនដឹងជៀសវាងការខូចខាត បាត់បង់ក៏ដូចជាគ្រោះថ្នាក់ផ្សេងៗ៕
អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
KPT+៥ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
តើឧកញ៉ាមានសិទ្ធិកាន់កាប់ និងប្រើប្រាស់កាំភ្លើង ដែរឬទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព