ព័ត៌មានជាតិ
ក្រសួងសាធារណការ ក្រើនរំលឹកជាថ្មី ពីលក្ខខណ្ឌណាខ្លះ អាចឈប់នៅលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ
ថ្មីៗនេះ ប្រធានបទនៃការចតរថយន្តនៅលើផ្លូវល្បឿនលឿន កំពុងក្លាយជាប្រធានបទជជែកគ្នាពីសំណាក់អ្នកប្រើប្រាស់ បណ្តាយទំនាក់ទំនងហ្វេសប៊ុក បន្ទាប់ពីបានមើលឃើញ នៅតែអ្នកមិនទាន់បានយល់ច្បាស់ពីការប្រើប្រាស់ ផ្លូវមួយខ្សែនេះ។ ដូចនេះ ដើម្បីជាពញ្ញាក់អារម្មណ៍ដល់សាធារណជន ក្រសួងសាធារណការ និងដឹកជញ្ជូន បានចែករំលែករបៀបនៃការប្រើប្រាស់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ស្តីពីការហាមឈប់ ឬអាចចតបានក្នុងលក្ខខណ្ឌណាខ្លះ។
ក្រសួងសាធារណការ បញ្ជាក់ថា នៅលើគន្លងផ្លូវសម្រាប់ឈប់បន្ទាន់នៃផ្លូវល្បឿនលឿន អាចឈប់បាន លើកលែងតែករណីយានយន្តខូច ឬមានគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះ។ ឯការប្រើប្រាស់ផ្លូវល្បឿនលឿន ត្រូវបានហាមឃាត់ចំពោះលក្ខខណ្ឌដូចតទៅ៖
– ហាមឈប់ ហាមចត ហាមបត់ត្រឡប់ក្រោយ ឬហាមបើកបរថយក្រោយ។
– ហាមផ្ទុកមនុស្សលើទោចក្រយានយន្តក្រៅពីអ្នកបើកបរ។
– ហាមឈប់ដាក់មនុស្ស ឬទំនិញឡើងចុះលើគន្លងផ្លូវសម្រាប់ឈប់ លើកលែងតែយានយន្តខូច ឬមានគ្រោះថ្នាក់ចរាចរណ៍។
– ហាមបើកបរតាមគន្លងផ្លូវសម្រាបឈប់បន្ទាន់ នៅពេលកកស្ទះចរាចរណ៍។
– ហាមផ្ទេរទំនញ ឬអ្នកដំណើរដែលមានចំនួនច្រើន ដោយគ្មានការអនុញ្ញាតនៅក្នុងតំបន់ឈប់សម្រាក ប៉ុន្តែអ្នកបើកបរអាចត្រួចពិនិត្យយានយន្តទីនេះបាន និងមិនឱ្យឈប់លើសពី៣០នាទីឡើយ។
គួរបញ្ជាក់ដែរថា នៅផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានកន្លែងដែលអាចឈប់សម្រាកបានដល់ទៅ ៤ទីតាំង ដែលទីតាំងនីមួយៗមានចំណតយានយន្ត ស្ថានីយប្រេងឥន្ធនៈ បន្ទប់ទឹក អាហារដ្ឋាន និងកន្លែងផ្តល់សេវាកម្មផ្សេងៗ។
ហេតុនេះ បើសិនជាចង់រថយន្តអស់សាំង ចង់សម្រាក ទទួលទានអាហារ អាចជ្រើសក្នុងចំំណោមទីតាំងទាំង៤ ដែលមានស្លាកសញ្ញាប្រាប់មុន នៅលើដងផ្លូវល្បឿនលឿន រួមមាន៖
– ទីតាំងកំពង់ស្ពឺ នៅគីឡូម៉ែត្រ លេខ ៤០
– ទីតាំងកំពង់ស្ពឺខាងលិច នៅគីឡូម៉ែត្រ លេខ ៦៣
– ទីតាំងកំពង់សិលា នៅគីឡូម៉ែត្រ លេខ ១០៩ និងទីតាំងព្រៃនប់ខាងលិច នៅគីឡូម៉ែត្រលេខ ១៥៦ ៕
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+៥ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ