ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រកាសជម្លៀសបុគ្គលិកស្ថានទូតចេញពី នីហ្សេ ក្រោយផ្ទុះរដ្ឋប្រហារ
សហរដ្ឋអាមេរិក បានបញ្ជាឲ្យមានការជម្លៀសបុគ្គលិកស្ថានទូតរបស់ខ្លួន នៅក្នុងប្រទេសនីហ្សេ បន្ទាប់ពីរដ្ឋប្រហារកាលពីសប្តាហ៍មុន។
ជនបរទេសរាប់រយនាក់ ត្រូវបានជម្លៀសចេញពីប្រទេសនេះរួចទៅហើយ ហើយកាលពីថ្ងៃអាទិត្យទី៣០ខែកក្កដា ស្ថានទូតបារាំង ត្រូវបានក្រុមបាតុករវាយប្រហារ។
ស្របពេលជាមួយគ្នានេះដែរ មេដឹកនាំរដ្ឋប្រហារ លោកឧត្តមសេនីយ៍ Abdourahamane Tchiani បានព្រមានប្រឆាំងនឹងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង នៃប្រទេសរបស់គាត់។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller និយាយថា ថ្វីមានការជម្លៀសដោយផ្នែកក៏ដោយ ប៉ុន្តែស្ថានទូតរបស់ខ្លួនក្នុងរដ្ឋធានី នីញ៉ាម៉េ នឹងនៅតែបើកដំណើរការ។
លោកបន្ថែមថា “យើងនៅតែប្តេជ្ញាចិត្តចំពោះប្រជាជននីហ្សេ និងទំនាក់ទំនងរបស់យើងជាមួយប្រជាជននីហ្សេ ហើយយើងនៅតែភ្ជាប់ទំនាក់ទំនងការទូតក្នុងកម្រិតខ្ពស់បំផុត”។
សូមបញ្ជាក់ សហរដ្ឋអាមេរិក គឺជាអ្នកផ្តល់ជំនួយផ្នែកមនុស្សធម៌ និងសន្តិសុខដ៏សំខាន់ដល់ប្រទេសនីហ្សេ ហើយធ្លាប់ព្រមានថា រដ្ឋប្រហារអាចឈានទៅដល់ការផ្អាកកិច្ចសហប្រតិបត្តិការទាំងអស់។
ប្រទេសបារាំង ដែលជាអតីតមហាអំណាចអាណានិគមនៅនីហ្សេ និងសហភាពអឺរ៉ុប បានផ្អាកជំនួយហិរញ្ញវត្ថុ និងអភិវឌ្ឍន៍រួចទៅហើយ។
លើសពីនេះ ប្លុកពាណិជ្ជកម្មអាហ្រ្វិកខាងលិច ដែលជាសហគមន៍សេដ្ឋកិច្ច នៃរដ្ឋអាហ្វ្រិកខាងលិច បានដាក់ទណ្ឌកម្មដែលមានដូចជា បញ្ឈប់រាល់ប្រតិបត្តិការពាណិជ្ជកម្មជាមួយនីហ្សេ និងបង្កកទ្រព្យសម្បត្តិរបស់ប្រទេសនេះ នៅក្នុងធនាគារកណ្តាលប្រចាំតំបន់ ខណៈប្លុកនេះ ក៏កំពុងពិចារណាលើអន្តរាគមន៍យោធាផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា