Connect with us

ព័ត៌មានអន្ដរជាតិ

ដូណាល់ ត្រាំ ថា លោកអាចជាប់ពន្ធនាគារ ៥៦១ឆ្នាំ

បានផុស

នៅ

អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធទី២ខែសីហាថា រដ្ឋាភិបាលពុករលួយ កំពុងព្យាយាមឃុំឃាំងគាត់រយៈពេលជាង ៥០០ ឆ្នាំ តាមរយៈការកាត់ទោសដែលជំរុញដោយរឿងនយោបាយ។

លោក ដូណាល់ ត្រាំ (រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ៊ីមែលរៃអង្គាសប្រាក់របស់លោក ត្រាំ ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈដោយសារព័ត៌មានអាមេរិកជាច្រើន មានខ្លឹមសារថា “ក្រសួងយុត្តិធម៌ដ៏ពុករលួយរបស់លោក ចូ បៃដិន បានចោទប្រកាន់អ្នកដោយខុសច្បាប់ម្តងហើយម្តងទៀត។ របាយការណ៍បង្ហាញថា ឥឡូវនេះ ខ្ញុំអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល៥៦១ឆ្នាំ។ ការភ័យខ្លាចគឺថា ប្រសិនបើអ្នកបោះឆ្នោតឲ្យបេក្ខជនម្នាក់ដែលគិតដល់អ្នកជាចម្បងនោះ អ្នកក៏អាចត្រូវបានគេយាយី ចោទប្រកាន់ ហើយថែមទាំងត្រូវបានចាប់ខ្លួនដោយរបបម៉ាក្សនិយមបច្ចុប្បន្ន នៅទីក្រុងវ៉ាស៊ីនតោនទៀតផង”។

កាលពីថ្ងៃអង្គារ ទីប្រឹក្សាពិសេសលោក Jack Smith បានបញ្ចេញការចោទប្រកាន់៤៥ទំព័ររបស់មហាគណៈវិនិច្ឆ័យនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី លើការចោទប្រកាន់ចំនួន៦ករណី ពាក់ព័ន្ធនឹងកុបកម្មថ្ងៃទី៦ខែមករាឆ្នាំ២០២១ នៅវិមានកាពីតូលសហរដ្ឋអាមេរិក។

យោងតាមលោក Smith, លោក ត្រាំ ដឹងថាការអះអាងរបស់គាត់អំពីភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតឆ្នាំ២០២០គឺមិនពិត ប៉ុន្តែនៅតែនិយាយវាឡើង ដូច្នេះបង្កើតឲ្យមានបរិយាកាសនៃការមិនទុកចិត្តនិងកំហឹងទូទាំងប្រទេសយ៉ាងខ្លាំងក្លា ហើយបំផ្លាញជំនឿរបស់សាធារណៈជន លើមន្ត្រីគ្រប់គ្រងការបោះឆ្នោត។

បច្ចុប្បន្នលោក ត្រាំ គឺជាបេក្ខជនឈានមុខគេ សម្រាប់ការតែងតាំងទៅបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ នៅខាងសាធារណរដ្ឋ ហើយលោក ក៏ជាបេក្ខជនដែលគេរំពឹងថា នឹងឈ្នះឆ្នោតក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក ដូណាល់ ត្រាំ រងការចោទប្រកាន់ ៤ករណីទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ វិនាទី មុន

មន្ទីរពេទ្យខេត្តស្វាយរៀង នឹងរៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីអបអរសាទរទិវានៃសេចក្តីស្រលាញ់

ជីវិតកម្សាន្ដ៥ នាទីutes មុន

ដើរចេញពីពិធីជប់លៀង Taylor Swift ឆ្លៀតធ្វើបែបនេះដាក់បុគ្គលិកគ្រប់ៗគ្នា (មានវីដេអូ)

គ្រឿងញៀន
ព័ត៌មានជាតិ១៣ នាទីutes មុន

នាយករដ្ឋមន្ត្រីចេញបញ្ជាក្ដៅឱ្យកាត់ផ្ដាច់ខ្សែរយៈជួញដូរគ្រឿងញៀនឆ្លងដែន

សេដ្ឋកិច្ច២៨ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាហកម្ម៖ វិសោធនកម្មច្បាប់ថ្មី នៃការគ្រប់គ្រងពូជដំណាំ នឹងជួយពង្រឹងគ្រាប់ពូជឱ្យស្របតាមស្តង់ដាអន្តរជាតិ

ជីវិតកម្សាន្ដ៣០ នាទីutes មុន

ទោះមិនល្បីដូច សាន់ឆាយ តែទ្រព្យធនស្វាមីទី២ មានមិនចាញ់គ្នាប៉ុន្មានទេ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម