កីឡា
អត្តពលិកហែលទឹកកម្ពុជាឈ្នះមេដាយ១៦គឿងពីកីឡានគរបាលពិភពលោក
ក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ នៅប្រទេសកាណាដា អត្តពិលហែលទឹកកម្ពុជារបស់ក្រសួងមហាផ្ទៃ ដណ្ដើមមេដាយសរុប១៦គ្រឿង ក្នុងនោះមាស៦គ្រឿង ប្រាក់៦គឿង និង សំរិទ្ធ៣គ្រឿង។
ការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោកត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ហើយជាការប្រកួតបែបអូឡាំពិក ដែលមានអត្តពលិកជាង ៨,៥០០ នាក់តំណាងឱ្យការអនុវត្តច្បាប់ អ្នកពន្លត់អគ្គីភ័យ និងនគរបាលមកពីជាង ៥០ ប្រទេសជុំវិញពិភពលោក។ អត្តពលិកទាំងនេះប្រកួតប្រជែងក្នុងកីឡាជាង ៦០ប្រភេទ។
ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបញ្ជូន កីឡាករ ២រូប កីឡាការិនី ១រូប និងគ្រូបង្វឹក ១រូប នៃប្រភេទកីឡាហែលទឹក ឱ្យទៅចូលរួមក្នុងកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី ២០។
ជាលទ្ធផល កីឡាហែលទឹកកម្ពុជាទទួលបានមេដាយដូចខាងក្រោម៖
- កីឡាការិនី សុខ វល័ក្ខ ដណ្តើមបានមេដាយមាស ៤គ្រឿង និងមេដាយប្រាក់ ១គ្រឿង។
- កីឡាករ ហែម ប៉ុច ដណ្តើមបានមេដាយមាស ២គ្រឿង និងមេដាយប្រាក់ ៣គ្រឿង។
- កីឡាករ លឹម កែវឧត្តម ដណ្តើមបានមេដាយប្រាក់ ២គ្រឿង និងមេដាយសំរិទ្ធ ៣គ្រឿង។
អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា