Connect with us

ព័ត៌មានអន្ដរជាតិ

ដង្កូវមូលរស់ឡើងវិញ ក្រោយងាប់នៅក្នុងស្រទាប់ដីកកអស់រយៈពេល ៤៦,០០០ ឆ្នាំ

បានផុស

នៅ

កាលពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញដង្កូវមូលដែលជាប្រភេទសត្វមិនស្គាល់​ពីមុន ស្រាប់តែរស់ឡើងវិញពីជម្រៅ៤០ម៉ែត្រក្នុងស្រទាប់ដីកកនៃតំបន់ស៊ីបេរី បន្ទាប់ពីវាគ្មានចលនា​អស់​រយៈពេល​ប្រហែល ៤៥,៨៣៩ – ៤៧,៧៦៩ ឆ្នាំមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​អ្នក​វិទ្យាសាស្ត្រ​មក​ពី​បណ្ឌិត​សភាសត្វវិទ្យារុស្ស៊ី (ZIRAS) និងវិទ្យាស្ថាន Max Planck សម្រាប់​ហ្សែន និង​ជីវវិទ្យា​កោសិកាម៉ូលេគុល (MPI-CBG) នៃប្រទេស​អាល្លឺម៉ង់​បានចេញផ្សាយការ​រក​ឃើញ​របស់​ពួកវា​នៅក្នុង​ទស្សនាវដ្ដី PLOS Genetics បុរាណដែលត្រូវបាន​រកឃើញ​ដំបូងក្នុងឆ្នាំ ២០១៨ វាមាន​អាយុកាល​រាប់​ម៉ឺនឆ្នាំ​ជាងការគិតពីមុន។

អ្នក​វិទ្យាសាស្ត្រ​បាននិយាយថា ពពួកដង្កូវដែលរស់នៅក្នុងដីប្រភេទនេះ​ វានៅក្នុងស្ថានភាពនៃការជាប់គាំងនិងអសកម្មខ្លាំង​ក្នុងការ​ឆ្លើយតប​ទៅ​នឹង​លក្ខខណ្ឌបរិស្ថាន​អវិជ្ជមាន។ ហើយក៏​ជាស្ថានភាពដែល​អត្រា​មេតាបូលីស​ក្នុងរាងកាយមាន​ការថយចុះ ដល់កម្រិតទាបបំផុត ដូចជាគ្មាន​ការរំលាយ​អាហារអ្វីទាំងអស់។ វាមើលទៅដូចជាសត្វដែលងាប់តាំងពីចុងសម័យ Pleistocene (យុគសម័យ​ទឹកកក) ទោះបីជា​វា​នៅ​មាន​ជីវិតដល់សព្វថ្ងៃ​នេះ​ក៏ដោយ។

យ៉ាងណាមិញ បើប្រៀបធៀបទៅនឹងសត្វបច្ចុប្បន្នដែលអាចចូលទៅក្នុងស្ថានភាពផុតពូជប្រហែល ៣០-៤០ ឆ្នាំដូចជាខ្លាឃ្មុំទឹក tardigrade ដង្កូវ Nematoda ឬ Rotifer ដែលជាប្រភេទសត្វ​ផ្លាកតុន ប្រភេទសត្វដង្កូវ​បុរាណ​ P. Kolymaensis អាចរស់នៅបានយូរជាងរាប់ម៉ឺនដង​ក្នុង​ស្ថានភាព​ស្លាប់​ដូច​មាន​ជីវិត។

ទោះយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវក៏បានប្រៀបធៀប​ហ្សែន​របស់ P. kolymaenis ទៅនឹងដង្កូវមូល C. Elegans ដែលជាសាច់ញាតិ​ជិតស្និទ្ធ​នៅរស់ និងបន្តពូជក្នុងសម័យ​ទំនើប។​ រហូតគេ​រក​ឃើញ​ថា ដង្កូវ​ទាំង​ពីរ​ប្រភេទ​មាន​ហ្សែន​ដូច​គ្នា។ ហ្សែន ឬ​អង្គភាពតំណពូជទាំងនេះពាក់ព័ន្ធនឹង​ការចូលទៅក្នុង​ស្ថានភាពដែលគ្មាន​ជីវិតទាំងមូល​ ដែលអាចឲ្យពួកវាស៊ូទ្រាំនឹងការត្រជាក់ និងការខះជាតិទឹកបានយូរបាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖BBC

ចុចអាន៖ប្រទេសតូចជាងគេបំផុតលើពិភពលោក មានប្រជាជនតែ ២៧ នាក់ប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម

ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម៥ ម៉ោង មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម១៤ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា១២ ម៉ោង មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

Sokha Hotels

ព័ត៌មានពេញនិយម