Connect with us

ព័ត៌មានជាតិ

លោក លី សូវ៉ាន់​ ជំរុញនិស្សិតឲ្យចូលរួមប្រកួតប្រជែងភាពច្នៃប្រឌិត ដើម្បីលើកកម្ពស់ការយល់ដឹង AMR នៅកម្ពុជា

បានផុស

នៅ

លោក លី សូវ៉ាន់​ ទីប្រឹក្សាក្រសួងសុខាភិបាល ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង​ និងជាប្រធានក្រុមការងារបច្ចេកទេស AMR នៃក្រសួងសុខាភិបាល បានជំរុញទឹកចិត្តនិស្សិតសាកលវិទ្យាល័យឱ្យចូលរួមក្នុងកម្មវិធីប្រកួតប្រជែងគំនិតច្នៃប្រឌិតរបស់យុវជន(ថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែសីហា) ដើម្បីលើកកម្ពស់ការយល់ដឹងអំពី AMR នៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតប្រជែងនេះ មានគោលបំណងលើកកម្ពស់ការអភិវឌ្ឍនៃយុទ្ធនាការទំនាក់ទំនងប្រកបដោយភាពច្នៃប្រឌិតដែលអាចមានឥទ្ធិពលលើប្រជាជនកម្ពុជាក្នុងការកំណត់អាទិភាពសកម្មភាព ដើម្បីបញ្ឈប់ និងទប់ស្កាត់ AMR ។ ទន្ទឹមនឹងនោះ គំនិតក្នុងក្រុមដែលឈ្នះក្នុងកម្មវិធី និងឃើញដំណោះស្រាយ ត្រូវបានអនុវត្ត និងផ្សព្វផ្សាយក្នុងអំឡុងពេលសប្តាហ៍ការយល់ដឹងអំពី AMR ពិភពលោកនៅក្នុងខែវិច្ឆិកា ឆ្នាំនេះ។ នេះបើតាមការឲ្យដឹងរបស់ នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង (CDC) នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។

ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ (AMR) គឺជាការគំរាមកំហែងជាសកលចំពោះសុខភាពសាធារណៈ ដោយការឆ្លងមេរោគបាក់តេរីកាន់តែពិបាកព្យាបាល និងមានតម្លៃខ្ពស់​ ។ ក្នុងឆ្នាំ ២០១៩ ការស្លាប់ដោយការឆ្លងបាក់តេរីមានចំនួន ៧ លាននាក់នៅទូទាំងពិភពលោក ដែលធ្វើឱ្យវាក្លាយជាមូលហេតុទីពីរនៃការស្លាប់ទូទាំងពិភពលោក។ អាស្រ័យហេតុនេះ បានជាក្រសួងសុខាភិបាល ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការសុខភាពពិភពលោក (WHO) បានដាក់ឱ្យដំណើរការកម្មវិធីប្រកួតប្រជែងគំនិតច្នៃប្រឌិតរបស់យុវជនជាលើកដំបូងនៅកម្ពុជា។

សូមបញ្ជាក់ថា ភាពសុំានឹងឱសថប្រឆាំងមេរោគ ឬ AMR បង្កឡើងដោយសារលទ្ធភាពរបស់​អតិសុខុមកាយ​វិវត្ដ​ទៅ​ជា​ស៊ាំ​ទៅ​នឹង​ឱសថ​សង្រ្គោះ​ជីវិត​ជា​ច្រើន​ប្រភេទ​ដែល​ប្រើ​សម្រាប់​ប្រឆាំង​នឹង​ជំងឺ​ឆ្លង ធ្វើ​ឲ្យ​ឱសថ​ទាំង​នោះ​បាត់បង់​ប្រសិទ្ធិភាព​ក្នុង​ការ​បង្ការ និង​ព្យាបាល​រោគ​ដែល​បង្ក​ឡើង​ដោយ​បាក់តេរី វីរុស បារ៉ាស៊ីត និង​ផ្សិត​ទាំង​នោះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៦ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ៤៥ នាទី មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា៤៦ នាទី មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

ព័ត៌មានជាតិ៥១ នាទី មុន

ដ្បិតកម្ពុជាដកខ្លួនពីកិច្ចសហប្រតិបត្តិការ CLV តែរាជរដ្ឋាភិបាលនៅបន្តអភិវឌ្ឍតំបន់ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម