Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ស្នើអាមេរិកបន្តប្រព័ន្ធអនុគ្រោះពន្ធ GSP ឡើងវិញ

បានផុស

នៅ

តំណាងរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើដល់សភាអាមេរិក បន្តផ្តល់​ប្រព័ន្ធអនុគ្រោះពន្ធ GSP ដល់កម្ពុជាឡើងវិញ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយ​ផ្ដល់ផលចំណេញឱ្យគ្នាទៅវិញទៅមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើរបស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ធ្វើឡើងនៅក្នុងកិច្ចពិភាក្សាការងារជាមួយគណៈប្រតិភូនៃសភាអាមេរិក ដឹកនាំ​ដោយលោក Jason Smith ប្រធានគណៈកម្មាធិការស្តីពីរបៀប និងមធ្យោបាយនៃសភាអាមេរិក កាលពីថ្ងៃទី ០២ សីហា នៅរាជធានីភ្នំពេញ។

ប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក ដែលហៅកាត់ជាភាសាអង់គ្លេសថា GSP (Generalized System of Preferences) បានផុតសុពលភាពពីកម្ពុជា ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០មក។

GSP ជាប្រភេទប្រព័ន្ធអនុគ្រោះពន្ធ ដែលអនុញ្ញាតឱ្យមានការនាំចូលទំនិញដោយមិនបង់ពន្ធ។ ប្រព័ន្ធអនុគ្រោះពន្ធ GSP នេះ អាចអនុញ្ញាតឱ្យកម្ពុជា នាំទំនិញ និងផលិតផលរាប់ពាន់មុខ ទៅកាន់ទីផ្សារអាមេរិក។ ប៉ុន្តែកម្ពុជា ពុំមានទំនិញ និងផលិតផលច្រើនមុខបែបនេះទេ ពោលគឺភាគច្រើននាំចេញទៅទីផ្សារមេរិក មានដូចជា សម្លៀកបំពាក់ ស្បែកជើង និងទំ​និញធ្វើដំ​ណើរ ជាដើម។ កម្ពុជា ទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ពីអាមេរិកតាំងឆ្នាំ១៩៩៧មក។

ទន្ទឹមនឹងនេះ លោក ប៉ាន សូរស័ក្តិ បានអំពាវនាវឱ្យក្រុមហ៊ុនអាមេរិកមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ឱ្យបានច្រើន​បន្ថែមទៀត ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាដើម្បីទាញ​យកផលចំណេញ​ពីគ្នាទៅ​វិញទៅមក។

ដោយឡែកវឌ្ឍនភាពថ្មីៗក្នុងការពង្រីកទីផ្សាររបស់កម្ពុជា លោករដ្ឋមន្រ្តីបានបញ្ជាក់ថា មានដូចជា ការចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងទ្វេភាគី និងការរៀបចំបរិយាកាសធុរកិច្ច ដើម្បីទាក់ទាញការវិនិយោគ​ឱ្យបានរឹត​តែច្រើនបន្ថែមទៀត។

សូមបញ្ជាក់ថា នៅក្នុងឆមាសទី១ ឆ្នាំ ២០២៣នេះ កម្ពុជា និងអាមេរិក មានទំហំពាណិជ្ជកម្មប្រមាណ ៤.៣​ពាន់លាន​ដុល្លារ មានការថយចុះចំនួន ៩.៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២។ ក្នុងនោះ កម្ពុជា នាំចេញ​ទៅអាមេរិកសម្រេចបានជាង ៤.២ពាន់លានដុល្លារ និងនាំចូលមកវិញមានចំនួនជាង ១១៩លានដុល្លារ។ នេះបើយោង​តាម​របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

ឧក្រិដ្ឋជន​មួយ​ក្រុម​​ក្លែង​បន្លំ​ជា​សមត្ថកិច្ច ​ស្លៀក​ពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​​នគរបាលជាតិ ​ធ្វើ​សកម្មភាព​ចាប់​ជំរិតទារប្រាក់​​នៅ​​ខេត្ត​ព្រះសីហនុ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុមតវ៉ា​គាំទ្រ​ប្រធានាធិបតី Yoon ​ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកា​ចាប់ខ្លួន​

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ​មានចំណាប់ខ្មាំង​៨រូប​នៅ​ក្នុងដៃហាម៉ាស និង​អំពាវ​នាវឲ្យដោះលែង​ក្រោម​បទឈប់បាញ់នេះ​​

ចរាចរណ៍១៣ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ១១ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

ព័ត៌មានជាតិ៨ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

ព័ត៌មានជាតិ១២ ម៉ោង មុន

រោង​ម៉ាស៊ីន ឡាយ សែ​ នៅ​ស្រុក​ថ្មគោលប្រមូល​ទិញ​ស្រូវ​ពីកសិករ​មួយ​ថ្ងៃចន្លោះពី ១ ៥០០ តោនទៅ ១ ៨០០ តោន

Sokha Hotels

ព័ត៌មានពេញនិយម