Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់៣នាក់ ពាក់ព័ន្ធករណី​គ្រឿងញៀនជិត៥គីឡូក្រាម

បានផុស

នៅ

កម្លាំងជំនាញការិយាល័យ ក១ នៃមន្ទីប្រឆាំងបទល្មើសគ្រឿងញៀន បានស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញារក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនជាជនជាតិចិនតៃវ៉ាន់ចំនួន៣នាក់ និងដកហូតវត្ថុតាងគ្រឿងញៀនជិត៥គីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងកាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១និង២៥នាទី នៅចំណុចជិតផ្សាររាត្រី សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមការសម្រួបសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមាន១ ឈ្មោះ ចេន ហុងយេន (Chen Hong Yen) ភេទប្រុស ជនជាតិចិនតៃវ៉ាន់។ ២ ឈ្មោះ ចេន កៃស៊ាន ( Chen Kai Xang) ភេទប្រុស ជនជាតិចិនតៃវ៉ាន់។ ៣ ឈ្មោះ ចេន យីទីង ( Chen Yi Ting) ភេទស្រី ជនជាតិចិនតៃវ៉ាន់។

ក្នុងប្រតិបត្តិការនេះកម្លាំងបានដកហូតវត្ថុតាងម្សៅហ្មត់ពណ៌ ស (Ketamin) សរុបរួមសារធាតុញៀនទម្ងន់៤គីឡូ៨៦៦​ក្រាម។ ជនសង្ស័យនិងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

Sokha Hotels

ព័ត៌មានពេញនិយម