Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះនីហ្សេរីយ៉ា ធ្លាក់ ផ្ទុះឆេះលើផ្លូវកំពុងមានចរាចរណ៍មមាញឹក សំណាងល្អ គ្មានមនុស្សស្លាប់

បានផុស

នៅ

វីដេអូ​ដ៏​គួរ​ឲ្យ​រន្ធត់ បានបង្ហាញពី​យន្តហោះ​មួយគ្រឿង ​ធ្លាក់លើ​ផ្លូវ​ រួចក៏ផ្ទុះឆេះអំឡុងការហោះហើរសាកល្បង នៅក្នុងប្រទេសនីហ្សេរីយ៉ា។

(រូបថត៖ Viral Press)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យន្តហោះធុនស្រាល Jabiru J430 របស់ក្រុមហ៊ុន Air First Hospitality & Tours កំពុងហោះហើរលើតំបន់មានចរាចរណ៍មមាញឹក Oba Akran ក្នុងរដ្ឋធានី Lagos នៃប្រទេសនីហ្សេរីយ៉ា នៅពេលវាបង្ខំចុះចតជាបន្ទាន់វេលាម៉ោងប្រហែល ៣រសៀល ថ្ងៃពុធទី២ខែសីហា។

(រូបថត៖ Viral Press)

ការិយាល័យស៊ើបអង្កេតសុវត្ថិភាពនីហ្សេរីយ៉ានិយាយថា មនុស្សពីរនាក់នៅលើយន្តហោះ ដែលមានភីឡុតម្នាក់និងអ្នករួមដំណើរម្នាក់ បានរួចជីវិត។

គ្រោះថ្នាក់​នេះ ​បង្ក​ឲ្យ​កក​ស្ទះ​ចរាចរណ៍ ខណៈ​មាន​ផ្សែងហុយពាស​ពេញ​ផ្លូវ ក្រោយមករថយន្តពន្លត់អគ្គិភ័យក៏បានមកដល់។

(រូបថត៖ Viral Press)

លេខាធិការអចិន្ត្រៃយ៍ នៃទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នរដ្ឋ Lagos លោកវេជ្ជបណ្ឌិត Olufemi Oke-Osanyintolu និយាយថា អ្នកជិះក្នុងយន្តហោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស។

មកទល់ពេលនេះ អាជ្ញាធរនីហ្សេរីយ៉ា កំពុងស៊ើបអង្កេតឧបទ្ទវហេតុខាងលើ ដើម្បីកំណត់ពីមូលហេតុ និងផ្តល់ការណែនាំអំពីសុវត្ថិភាព៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ បុរសម៉ិកស៊ិក បើកឡានបុក យន្តហោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

Sokha Hotels

ព័ត៌មានពេញនិយម