ជីវិតកម្សាន្ដ
រឿងក្តីលុយជាង ១ ម៉ឺនដុល្លារ សុខ រ៉ាស៊ី មានពន្លឺយុត្តិធម៌
លោក សុខ រ៉ាស៊ី ដែលជាពិធីករសម្បូរវោហារសព្ទ កន្លងមកធ្លាប់បានបញ្ជាក់ប្រាប់«កម្ពុជាថ្មី» ឱ្យដឹងថា ករណីបណ្ដឹងរបស់លោកពាក់ព័ន្ធរឿងលុយជាង ១ម៉ឺនដុល្លារ ចំពោះថៅកែផលិតកម្មមួយនោះមកដល់ពេលនេះ នៅមិនទាន់មានច្រកចេញ ឬដំណោះស្រាយ នៅឡើយទេ ខណៈពាក្យបណ្ដឹង លោក សុខ រ៉ាស៊ី បានដាក់ចូលទៅតុលាការរយៈពេលប្រមាណជា ១ឆ្នាំមកហើយ។
យ៉ាងណាមិញ អ្វីដែលជាការកត់សម្គាល់ ស្រាប់តែលោក សុខ រ៉ាស៊ី បានឱ្យដឹងនាមុននេះ ដោយក្តីសង្ឃឹមថា រឿងក្តីលុយជាង ១ម៉ឺនដុល្លារ របស់លោកអាចនឹងមានសង្ឃឹមនៃពន្លឺយុត្តិធម៌ឆាប់ៗ ក្រោយលោកបានជួបមេធាវីម្នាក់ គឺលោកអាំង សុវណ្ណារ៉ា។ លោក សុខ រ៉ាស៊ី បានបញ្ជាក់ថា“ឥឡូវមានពន្លឺហើយសង្ឃឹមថាយុត្តិធម៌អាចមានចំពោះខ្ញុំ និងជនរងគ្រោះជាច្រើន”។
ពិធីករ សុខ រ៉ាស៊ី បាននិយាយថា «អរគុណលោកមេធាវីបានជួយដោយសន្តានចិត្ត និងទឹកចិត្តខ្មែរជួយជនរងគ្រោះខ្មែរ ដែលខ្ញុំខំរកជាង ២ឆ្នាំមកហើយ ខ្ញុំខំរងចាំ អ្នកដែលជួយរឿងក្តីខ្ញុំដោយចេញពីចិត្ត។ រឿងគេជំពាក់ជាង ១ម៉ឺនដុល្លារ ឥឡូវមានពន្លឺហើយ សង្ឃឹមថា យុត្តិធម៌អាចមានចំពោះខ្ញុំ និងជនរងគ្រោះជាច្រើន។ អគុណលោកមេធាវី អាំង សុវណ្ណារ៉ា បេះដូងអ្នកស្រលាញ់យុត្តិធម៌»។
សូមរម្លឹកដែរថា ដោយសារតែរឿងក្តីលោកហាក់ស្ងប់ ស្ងាត់ជារឿយៗ លោក សុខ រ៉ាស៊ី បានចេញមុខស្នើ និងអំពាវនាវយ៉ាងទទូចដល់ប្រព័ន្ធច្បាប់ឱ្យជួយរកយុត្តិធម៌ និងពន្លឿនរឿងក្តីនេះដើម្បីស្វែងរកយុត្តិធម៌ចំពោះជនរងគ្រោះ ដូចជារូបលោកផ្ទាល់។ ព្រោះនាពេលកន្លងមក ជុំវិញរឿងរ៉ាវនេះ សំណងក៏លោកនៅមិនទាន់ទទួលបានសូម្បីតែ ១០០លុយខ្មែរ ហើយខាងតុលាការបានទុកពេលឱ្យសម្រុះសម្រួលគ្នាក្រៅផ្លូវច្បាប់សិន តែមេធាវីរបស់ភាគីម្ខាងទៀតក៏ព្យាយាមចរចាដែរ ប៉ុន្តែក្រោយការចរចាហើយ នៅតែមិនព្រមផ្ដល់សំណង ឬសង់លុយឱ្យលោកនោះទេ៕
អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+១ សប្តាហ៍ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+២ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ