Connect with us

ព័ត៌មានជាតិ

អ្នកវិនិយោគកូរ៉េ គ្រោងបង្កើតរោងចក្រកែច្នៃ​គ្រាប់ស្វាយចន្ទី​នៅកម្ពុជា សម្រាប់នាំចេញ

បានផុស

នៅ

តំណាងសមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េ គ្រោងបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងជំនួបជាមួយមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី ០៣ សីហា តំណាងសមាគមធន​ធានកសិ​-ឧស្សាហកម្មកូរ៉េនៅក្រៅប្រទេស (Korea Oversea Agro-Resourced Association: AOAA) ដែលដឹក​នាំដោយលោកបណ្ឌិត Heo Jang ប្រធានគម្រោង បានលើកឡើងអំពីបំណងក្នុងការចូល​រួមលើកកម្ពស់​វិស័យ​ស្វាយចន្ទីកម្ពុជា ដោយពិនិត្យឃើញថា កន្លងមកស្វាយចន្ទីភាគច្រើន ត្រូវបាននាំចេញទៅក្រៅប្រទេស ដោយមិន​ទាន់​បានកែច្នៃ ដែលនាំឱ្យបាត់បង់នូវតម្លៃបន្ថែម។ លោកថា សមាគមធនធានកសិ​-ឧស្សាហកម្មកូរ៉េនៅ​ក្រៅប្រទេស​របស់​កូរ៉េមានគោលបំណងក្នុងការចុះមកសិក្សានិងពិនិត្យលទ្ធភាព ក្នុងការបង្កើតរោងចក្រកែច្នៃចន្ទី តាមរយៈគម្រោង​អភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង(ODA) ដែលអាចនឹងជួយបង្កើនតម្លៃបន្ថែម​លើចន្ទីកម្ពុជាក្នុងការនាំចេញ​ទៅទីផ្សារពិភពលោក។

ឆ្លើយតបនឹងបំណងនេះ លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម​ដ៏មានសារៈ​សំខាន់នេះ ស្របតាមការដាក់ចេញនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧។

លើសពីនេះទៀត លោកក៏បានស្នើសុំឱ្យប្រតិភូកូរ៉េ ជួយផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនកូរ៉េបន្ថែមមកវិនិយោគ​លើការកែច្នៃស្វាយចន្ទីក្នុងប្រទេសកម្ពុជា ក៏ដូចជាទិញទំនិញពីកម្ពុជាឱ្យបានកាន់តែច្រើន ដោយសារប្រទេសទាំងពីរ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)រវាងគ្នា ដែលមានមុខទំនិញជាច្រើនមានអត្រាពន្ធ០% ក្នុងនោះ ក៏មានគ្រាប់​ស្វាយ​ចន្ទីផងដែរ ដើម្បីបង្កើននូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ទើបទទួលបានការអនុម័ត​ពីកិច្ចប្រជុំពេញ​អង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ និងប្រកាសផ្សព្វផ្សាយឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ ក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ទ្វេភាគី​កម្ពុជា-កូរ៉េ ដែលបានចូលជាធរមានកាលពីចុងឆ្នាំ២០២២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

រុស្ស៊ី ប្រកាសផ្តល់ទីជ្រកកោនដល់ជនរងគ្រោះដោយភ្លើងឆេះព្រៃនៅកាលីហ្វ័រញ៉ា តែមានលក្ខខណ្ឌ

កីឡា៦ នាទីutes មុន

ត្រឹម​២០២៥ កម្ពុជា​មាន​​អាជ្ញា​កណ្តាល​បុរស​៣​នាក់ នារី​១នាក់​ទទួល​ស្គាល់​ដោយ FIFA

ព័ត៌មានជាតិ៩ នាទីutes មុន

ស្អែកនេះ ក្រសួង២ រួមគ្នារៀបចំពិធីលើកកម្ពស់វិស័យទេសចរណ៍ និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

សន្តិសុខសង្គម១៥ នាទីutes មុន

អាជ្ញាធរសង្កាត់ចោមចៅទី៣ ប្រកាសប្រើវិធានការរដ្ឋបាល លើអាជីវករណាដែលមិនស្ដាប់តាមការណែនាំ

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

ភូមិគ្រឹះនៅ LA តម្លៃជិត ៩លានដុល្លារ ឈរយ៉ាងរឹងមាំ ទោះជាភ្លើងឆេះជុំវិញសល់តែផេះក្ដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រលកខ្យល់ល្បឿនជាង១០០គ.ម/ម៉ោង នឹងធ្វើឲ្យ LA កើតភ្លើងឆេះព្រៃ កាន់តែសាហាវៗថែមទៀត

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម