Connect with us

កីឡា

លក្ខណៈពិសេស៣​របស់​យុវជន​ លឹម វិសាល នឹងរីកចម្រើនលឿន

បានផុស

នៅ

យុវជន​ លឹម វិសាល ​ត្រូវ​បាន​លោក កែវ សុខង៉ន អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិបបាល់ទាត់​ភ្នំពេញ​ក្រោន​មើល​ឃើញ​លក្ខណៈ​ពិសេស​៣​យ៉ាង​ដែល​នឹង​ក្លាយ​ជា​​​យុវជនដ៏​លេចធ្លោ​​មួយ​រូប​​នា​ពេលខាង​មុខ។

ការ​ត្រៀម​រដូវ​កាល​ថ្មី​នេះ ភ្នំពេញ​ក្រោន​បាន​ដាក់​បញ្ជូន​យុវជន​មួយ​ចំនួន​ក្នុង​ឈុត​​ធំ​ដើម្បី​ទទួល​បាន​ឱកាស​​​បង្ហាញ​ខ្លួន​នៅ​ក្រប​ខណ្ឌ​លីគ​កំពូលកម្ពុជា និង​ពាន​រង្វាន់​សំខាន់​ៗ​ជា​ច្រើន​ទៀត។ ក្នុង​នោះ​​​មាន​យុវជន លឹម វិសាល អាយុ​១៦​ឆ្នាំ ដែល​ត្រូវ​ជា​ប្អូនប្រុស​បង្កើត​របស់​កីឡាករ លឹម ពិសុទ្ធ ក៏​ត្រូវ​បានបញ្ជូល​ក្នុង​ឈុត​ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ការ​ប្រកួត​មិត្តភាព​កម្តៅ​សាច់​ដុំ​កម្លង​មក​នៅ​ប្រទេស​ថៃ លឹម វិសាល ត្រូវ​បានលោក​គ្រូ​បង្វឹក​ដាក់​ឲ្យ​ចូល​លេង និង​ឃើញ​ទម្រង់​លេង​ក្នុង​តួនាទី​បម្រើ​ស្លាប​ពិត​ជា​គួរ​ឲ្យ​ចាប់អារម្មណ៍។ រូប​គេ​បាន​លើក​​បាល់​យ៉ាង​ល្អ​ជួយ​ឲ្យ​មិត្តរួម​ក្រុម​តែត​បញ្ជូលទី ដូច្នេះ​ហើយ​រូប​គេ​ត្រូវ​បាន​អ្នក​គាំទ្រ​មួយ​ចំនួន​យល់​ឃើញ​ថា នឹង​ក្លាយ​ជាយុវជន​ដ៏​លេចធ្លោ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ ប្រសិន​បើ​គ្រូ​បង្វឹក​ផ្តល់​ឱកាស​ឲ្យ​បាន​លេងញឹក​ញាប់​នៅ​រដូវ​កាល​នេះ។

ពាក់​ព័ន្ធ​នឹង​យុវជន​នេះ​ដែរ លោក កែវ សុខង៉ន អ្នក​ចាត់​ការ​ទូទៅរបស់​ក្លិបបាល់ទាត់​ភ្នំពេញ​ក្រោន​បាន​ប្រាប់«កម្ពុជា​ថ្មី»ថា ៖«យើង​បាន​កត់​សំគាល់​ឃើញ​ថា វិសាល អភិវឌ្ឍ​លឿន​​​ទាំង​ខ្លួន​នៅ​ក្មេង។ អីចឹង​ខ្ញុំគិត​ថា គាត់​នឹង​អភិវឌ្ឍ​បាន​ឆាប់​រហ័ស។ យើង​ឃើញ​ទម្រង់​លេង​របស់​គាត់​ទី១គឺ​ល្អ​សម្រាប់​ការ​ប្រកួត​កន្លង​មក។ មួយ​វិញ​ទៀត ​គាត់​ប្រើ​ជើង​ឆ្វេង ហើយជា​ពិសេស​ ​​គាត់​មាន​កម្ពស់​ខ្ពស់ថែម​ទៀត។ ខ្ញុំ​គិត​ថា ការ​លូត​លាស់​របស់​គាត់​លឿន»។

លឹម វិសាល (កណ្តាល) ធ្វើតេស្តនៅ U23 កម្ពុជា

ឥឡូវ​នេះ លឹម វិសាល កំពុង​ធ្វើ​តេស្ត​ជា​មួយក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ​ដើម្បី​ចូល​រួម​ប្រកួតជើង​ឯក​យុវជន​អាយុ​ក្រោម​២៣​ឆ្នាំ AFF U23 Championship នា​ពាក់​កណ្តាល​ខែ​សីហា​ ឆ្នាំ​២០២៣​នេះ​នៅ​ប្រទេស​ថៃ។

ការ​បញ្ជូល​យុវជន​មួយ​ចំនួន​ក្នុង​ឈុត​ធំ​របស់​ក្លិប​ភ្នំពេញ​ក្រោន ស្រប​ពេល​ដែល​ក្លិប​របស់​ម្ចាស់​ពាន​រង្វាន់​សំខាន់​៦​គ្រឿង​ក្នុង​ពីរ​ដូវ​កាល​ចុង​ក្រោយ​នេះ​មាន​កម្មវិធី​ប្រកួត​ច្រើន​នា​ពេល​ខាងមុខ​ជា ខេមបូឌានព្រីមៀរលីគ ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន និងវគ្គ​ជម្រុះ AFC Cup។ ស្រប​ពេល​គ្រូ​បង្វឹក​បាន​ដាក់​គោល​ដៅ​ធ្វើឲ្យ​បាន​ល្អ​ក្នុង​ពាន​រង្វាន់សម្តេចតេជោ ហ៊ុន សែន និង​ពាន​រង្វាន់​លើ​ឆាក​អន្តរជាតិ៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវហ្សាលឌឺហ្គោល (ផ្លូវ២១៧) នឹង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ រួម​ជា​មួយ​ផ្លាស់​ប្តូរ​ការ៉ូឡាថ្មី ដើម្បី​យក​ធ្វើ​ជា​ផ្លូវ​គំរូ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់អគារទីចាត់ការ អគារបណ្ណាល័យ បន្ទប់ទឹក និងផ្ដល់អាហារ១ពេលដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាទួលចំប៉ី ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ចរាចរណ៍២១ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

Sokha Hotels

ព័ត៌មានពេញនិយម