ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីនីហ្សេ សុំឲ្យអាមេរិកជួយ ក្រោយផ្ទុះរដ្ឋប្រហារ
មេដឹកនាំនីហ្សេ ដែលត្រូវបានបណ្តេញចេញពីតំណែង បានអំពាវនាវឲ្យសហរដ្ឋអាមេរិក និង សហគមន៍អន្តរជាតិទាំងមូល ជួយស្តាររដ្ឋធម្មនុញ្ញ បន្ទាប់ពីរដ្ឋប្រហារកាលពីសប្តាហ៍មុន។
នៅក្នុងអត្ថបទរបស់កាសែត Washington Post, លោកប្រធានាធិបតី Mohamed Bazoum បាននិយាយថា គាត់កំពុងសរសេរនេះ ក្នុងនាមជាចំណាប់ខ្មាំង។
លោក Bazoum សរសេរថា “ការប្រយុទ្ធដើម្បីតម្លៃរួមរបស់យើង រួមទាំងលទ្ធិប្រជាធិបតេយ្យពហុនិយម និងការគោរពនីតិរដ្ឋ គឺជាមធ្យោបាយតែមួយគត់ ដើម្បីធ្វើឲ្យមានការរីកចម្រើនប្រកបដោយនិរន្តរភាពប្រឆាំងនឹងភាពក្រីក្រ និងអំពើភេរវកម្ម។ ប្រជាជននីហ្សេ នឹងមិនភ្លេចការគាំទ្ររបស់អ្នក នៅគ្រាដ៏សំខាន់នេះនៅក្នុងប្រវត្តិសាស្ត្ររបស់យើងឡើយ”។
សូមបញ្ជាក់ជាថ្មី ភាពចលាចលបានផ្ទុះឡើងនៅរដ្ឋអាហ្វ្រិកខាងលិចមួយនេះ ចាប់តាំងពីគាត់ត្រូវបានផ្ដួលរំលំ។
ប្រទេសនេះ គឺជាអ្នកផលិតអ៊ុយរ៉ាញ៉ូមដ៏សំខាន់ ហើយថែមទាំងមានទីតាំងស្ថិតនៅលើផ្លូវធ្វើចំណាកស្រុកដ៏សំខាន់ទៅកាន់តំបន់អាហ្វ្រិកខាងជើង និងមេឌីទែរ៉ាណេទៀតផង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អាមេរិក ប្រកាសជម្លៀសបុគ្គលិកស្ថានទូតចេញពី នីហ្សេ ក្រោយផ្ទុះរដ្ឋប្រហារ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ