ព័ត៌មានជាតិ
អភិបាលខេត្តកែបជំរុញឲ្យអាជ្ញាធរមូលដ្ឋានពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលមិនធ្លាប់មាន
កាលពីល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បន្តចុះពិនិត្យបន្ទាប់ពីភ្លៀងបន្តធ្លាក់មួយមេធំបន្ថែមទៀតនាថ្ងៃទី៣ ខែសីហានេះ បានធ្វើឱ្យទីតាំងមួយចំនួនបន្តជន់លិច។ ជាមួយគ្នានេះអាជ្ញាធរខេត្តកែប ក៏កំពុងរកដំដោះស្រាយជំនន់ទឹកភ្លៀងដែលខេត្តកែបមិនធ្លាប់មាននោះឡើយ នៅតាមបណ្តាទីតាំងខ្លះដែលជាចាត់ទុកជាកន្លែងហានិភ័យ។
លោក សោម ពិសិដ្ឋ ក៏បានបញ្ជាឱ្យយកគ្រឿងចក្រចុះកាយបើកផ្លូវទឹកមួយទីតាំងបន្ថែមទៀត ដែលនៅសាលារៀនអនុវិទ្យាល័យពងទឹក ស្ថិតនៅក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដើម្បីផ្តល់លទ្ធភាពឱ្យសាលារៀនអាចបន្តបើកថ្នាក់រៀនបាន។
លោកអភិបាលខេត្តបានផ្តល់បទសម្ភាសន៍នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ក្នុងស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តកែបមិនធ្លាប់មាននាពេលនេះ មានភាពធូរស្រាលវិញក្រោយបានជន់លិចចូលដល់លំនៅឋានប្រជាពលរដ្ឋប្រមាណជាង២ពាន់គ្រួសារ នៅក្នុងចំណោមពលរដ្ឋជាង៩ពាន់គ្រួសារ ដែលទទួលរងគ្រោះដោយឥទ្ធិពលនៃជំនន់ទឹកភ្លៀងជនលិច កាលពីអំឡុងចុងខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ។ លោកបន្តថា បើគិតត្រឹមថ្ងៃទី៣នេះ នៅទីតាំងខ្លះនៅបន្តការជន់លិចក្នុងកំរិតស្រាល តែក្នុងនាមជាអាជ្ញាធរយើងត្រូវបន្តការដោះស្រាយ ដោយប្រើធនធានសរុប មធ្យោបាយសរុប និងកម្លាំងសរុបដែលខេត្តមាន។
ទោះជាយ៉ាងណាឯកឧត្តមអភិបាលខេត្តស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តការតាមដានឱ្យបានហ្មត់ចត់ជុំវិញទឹកជំនន់គ្រោះធម្មជាតិលើកនេះ ជាពិសេសសុខទុក្ខប្រជាពលរដ្ឋ ដោយមិនត្រូវទុកឱ្យពលរដ្ឋណាម្នាក់អត់បាយដោយសារជំនន់ទឹកភ្លៀងនោះឡើយ ហើយក៏បានសំណូមពលរដ្ឋរួមសហការណ៍គ្នាជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុងការឆ្លងកាត់ការលំបាកលើកនេះ។
បើយោងរបាយការណ៍របស់រដ្ឋបាលខេត្តកែប បានប្រាប់ឱ្យដឹងថា គ្រោះជំនន់ទឹកភ្លៀងលើកនេះ ខេត្តកែបបានខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័នមួយចំនួន តែមិនមានគ្រោះថ្នាក់ដល់ជីវិតនោះឡើយ ក្នុងនោះក្រុងកែបបានប៉ះពាល់លំនៅឋានទូទាំងក្រុងចំនួន២.២១៩ខ្នងផ្ទះ ខូចខាតផ្លូវលំ៧ខ្សែ ស្មើនឹង៥.០០០ម៉ែត្រ អំបិលខូចខាត ១.៥០០តោន និងប៉ះពាល់ដំណាំ១២០ហិកតា។ ចំណែកស្រុកចំណាក់ចង្អើរ ក៏បានប៉ះពាល់លំនៅឋានប្រយពលរដ្ឋចំនួន ៤៧៩គ្រួសារ ស្មើនឹង៤៦៥ខ្នងផ្ទះ និងប៉ះពាល់ដំណាំ ៥៨៨ហិកតា ហើយនៅក្នុងនោះទឹកហូរច្រោះប៉ះពាល់ដល់ផ្លូវលំចំនួន១៦ខ្សែផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់
-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?