ព័ត៌មានអន្ដរជាតិ
ចិនព្រមានជប៉ុន កុំគាំទ្រការពង្រីករបស់អង្គការណាតូ ចូលក្នុងតំបន់ឲ្យសោះ
ឯកអគ្គរដ្ឋទូតចិនប្រចាំរុស្សី លោក Zhang Hanhui និយាយថា ជប៉ុន និងប្រទេសផ្សេងទៀតគួរតែរៀនមេរៀនប្រវត្តិសាស្ត្រ ហើយមិនត្រូវក្លាយជាអ្នកគាំទ្រការពង្រីករបស់អង្គការណាតូ ចូលក្នុងតំបន់ឡើយ។
អ្នកការទូតខាងលើ បានកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន TASS ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី៣ខែសីហា។ ក្នុងនោះ លោកបានរំលឹកឡើងវិញ នូវការព្រមានម្តងហើយម្តងទៀតរបស់ទីក្រុងប៉េកាំង អំពីគ្រោះថ្នាក់នៃការនាំយកប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិក មកកាន់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក។
ឯកអគ្គរដ្ឋទូតនិយាយថា “យើងសូមណែនាំជប៉ុន និងអ្នកអែបអបដទៃទៀត ត្រូវរៀនមេរៀនប្រវត្តិសាស្ត្រឲ្យបានជ្រៅជ្រះ។ ពួកគេមិនគួរធ្វើឲ្យខូចសន្តិភាព និងស្ថិរភាពក្នុងតំបន់ដោយឯកតោភាគីទេ។ ពួកគេមិនគួរក្លាយជាអ្នកគាំទ្រការពង្រីករបស់អង្គការណាតូទៅក្នុងតំបន់បូព៌ាឡើយ”។
កាលពីដើមឆ្នាំនេះ អង្គការណាតូ បានពិចារណាបើកការិយាល័យទំនាក់ទំនងនៅក្នុងប្រទេសជប៉ុន ដែលនឹងក្លាយជាកន្លែងដំបូងរបស់ប្លុកនេះនៅក្នុងតំបន់។
ថ្វីបើទីក្រុងតូក្យូបញ្ជាក់ថា ខ្លួនកំពុងពិចារណាគំនិតនេះក៏ដោយ ប៉ុន្តែបារាំងបានចេញមុខបដិសេធគម្រោងនេះ ដោយទទូចថា ណាតូ គួរតែបន្តផែនការនៅតំបន់អាត្លង់ទិកខាងជើងជំនួសវិញ។
សកម្មភាពដ៏មានសក្តានុពលនេះ បានជំរុញឲ្យមានការប្រឆាំងយ៉ាងម៉ឺងម៉ាត់ពីប្រទេសចិន ដោយទីក្រុងប៉េកាំងសន្យាថា នឹងឆ្លើយតបចាស់ដៃ ប្រសិនបើប្លុកដឹកនាំដោយសហរដ្ឋអាមេរិក ព្យាយាមនិងខិតទៅជិតព្រំដែនរបស់ខ្លួន។
ត្រលប់ទៅខែកក្កដា ប្រទេសចិនក៏ប្តេជ្ញាដែរថា នឹងការពារអធិបតេយ្យរបស់ខ្លួន ព្រមទាំងប្រឆាំងនឹងការពង្រីកឆ្ពោះទៅទិសខាងកើតរបស់ណាតូ ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ដោយព្រមានថា រាល់សកម្មភាពដែលបំផ្លាញសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ចិន នឹងត្រូវជួបប្រទះឆ្លើយតបដ៏ខ្លាំងក្លា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក Macron ព្រមានហានិភ័យ បើណាតូ ហ៊ានបើកការិយាល័យនៅ ជប៉ុន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា