Connect with us

ព័ត៌មានជាតិ

ពលរដ្ឋត្អូញត្អែរការឡើងថ្លៃប្រេងសាំង ស្របពេលដែលចំណូលថយចុះ

បានផុស

នៅ

តម្លៃប្រេងសាំងកម្ពុជា បានហក់ឡើងខ្លាំងនៅក្នុងសប្តាហ៍នេះ ពោលគឺមានតម្លៃ ៤៥៥០រៀល ក្នុងមួយលីត្រ មានការឡើងថ្លៃ ៤០០រៀល បើធៀបនឹងសប្តាហ៍មុន មានតម្លៃ ៤១៥០រៀល។ នេះបើតាមប្រកាសរបស់​ក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីមានការស្ទុះឡើងថ្លៃយ៉ាងឆាប់រហ័សបែបនេះ ពលរដ្ឋនៅក្នុងវិស័យដឹកជញ្ជូន និងអាជីវករ បានត្អូញត្អែរពីផល​លំបាក ស្របពេលដែលការរកចំណូលចិញ្ចឹមជីវិតរបស់ពួកគាត់កំពុងធ្លាក់ចុះ។

​ លោក រស់ រ៉ា អ្នករត់ម៉ូតូឌុបនៅម្តុំផ្សារកាប់គោ រាជធានីភ្នំពេញ បានលើកឡើងថា តម្លៃប្រេងសាំងឡើងថ្លៃខ្ពស់ពេក មិនសមាមាត្រនឹងចំណូលប្រចាំថ្ងៃរបស់លោកឡើយ។ អ្នកប្រកបរបររត់ម៉ូតូឌុបអស់រយៈពេលជាង ៣០ឆ្នាំរូបនេះ ត្អូញត្អែរពីការលំបាកពីការធ្លាក់ចុះចំណូល ដោយលោកពោលថា ក្នុងមួយថ្ងៃរកបានខ្ទង់ ១ម៉ឺន ទៅ២ម៉ឺនរៀលប៉ុណ្ណោះ។ «ខ្ញុំសូមឱ្យរដ្ឋជួយសម្រួលតម្លៃប្រេងសាំងមកត្រឹម ៤ពាន់រៀល ឬក្រោមនេះបន្តិច ទើបអាចរកបានសល់ខ្លះ​សម្រាប់ចិញ្ចឹម​ជីវិត»។ នេះជាការសំណូមពររបស់លោក រស់ រ៉ា។

ដូចគ្នានេះដែរ អ្នកស្រី សាន់ ថាវី អ្នកលក់ភេសជ្ជៈនៅតាមដងផ្លូវមួយកន្លែង បានរៀបរាប់ថា សព្វថ្ងៃអ្នកស្រី ត្រូវធ្វើ​ដំណើរឆ្ងាយតាមម៉ូតូដឹកជញ្ជូនអីវ៉ាន់ ដើម្បីលក់បានចំណូលចិញ្ចឹមជីវិត។ ការលក់ដូររបស់អ្នកស្រី ក្នុងមួយថ្ងៃ​ទទួលបានចន្លោះពី ៣-៥ ម៉ឺនរៀល មានការធ្លាក់ចុះជាងពាក់កណ្តាលបើធៀបនឹងប៉ុន្មានឆ្នាំមុន។ និយាយដល់​ការឡើងថ្លៃសាំង អ្នកស្រីហាក់មានទឹកមុខស្រងូតស្រងាត់ និងបានស្នើដល់រដ្ឋាភិបាល ឱ្យជួយទម្លាក់តម្លៃសាំងមកត្រឹម ៣៨០០រៀល ទៅ ៤ពាន់រៀល ដើម្បីសម្រួលដល់ជីវភាព ព្រោះសព្វថ្ងៃអ្នកស្រីត្រូវចំណាយលើថ្លៃផ្ទះជួល ថ្លៃម្ហូបអាហារ និងទឹកភ្លើង ជាដើម។  

ចំណែកអ្នករត់ម៉ូតូកង់បីជាង ២០ឆ្នាំមកហើយ លោក ទឹម សំណាង បាននិយាយដែរថា ការឡើងថ្លៃប្រេងបែបនេះ បានជះឥទ្ធិពលអវិជ្ជមានទៅលើការរកប្រាក់ចំណូល ដោយមានការថយចុះ គិតជាមធ្យមរកបានចន្លោះពី ៤ ទៅ ៥ ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយថ្ងៃ។ ខណៈដែលការចំណាយទៅលើប្រេងសាំង ២ម៉ឺនរៀលក្នុងមួយថ្ងៃ។ លោក ទឹម សំណាង ចង់ឱ្យតម្លៃសាំងចុះមកត្រឹម ៣៥០០រៀល ទើបអាចទប់នឹងការចំណាយប្រចាំថ្ងៃបាន។

ពាក់ព័ន្ធនឹងការឡើងថ្លៃសាំងនេះ លោក លោក ជា ចាន់​ដា​រ៉ា ប្រធាន​សមាគម​​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ចង្វា​ក់​ផ្គត់ផ្គង់​នៅ​កម្ពុជា បានលើកឡើងថា ការឡើងថ្លៃប្រេងនាពេលនេះ មិនទាន់ដល់កម្រិតធ្ងន់ធ្ងរនៅឡើយទេ។ ទោះយ៉ាងណា លោកថា ការឡើងថ្លៃប្រេងនេះ ប្រាកដណាស់ថា នឹងប៉ះពាល់ដល់សេដ្ឋកិច្ចពលរដ្ឋ ជាពិសេសអ្នក​ប្រកបរបរក្នុងវិស័យដឹកជញ្ជូន។ លោកបន្ថែមថា «បងប្អូនដែលរកទទួលទានក្នុងវិស័យដឹកជញ្ជូនទំនិញ នឹងកាត់បន្ថយ​ការចំណេញរបស់ពួកគាត់ នៅពេលដែលសាំងឡើងថ្លៃ»។

បើតាមលោក ជា ចាន់ដារ៉ា តម្លៃប្រេងនៅកម្ពុជា ចុះនៅក្រោម ៤ពាន់រៀល គឺល្អប្រសើរសម្រាប់ប្រជាពលរដ្ឋទូទៅ ជាពិសេសអ្នករកស៊ីដឹកជញ្ជូន។

ប្រធាន​សមាគម​​ពាណិជ្ជករ​ដឹកជញ្ជូន សង្ឃឹមថា សេដ្ឋកិច្ចសកលអំណោយផលល្អមកវិញ  តម្លៃប្រេងអន្តរជាតិថយចុះ គឺតម្លៃប្រេងនៅកម្ពុជា នឹងធ្លាក់ចុះមកវិញផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្ន​នេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ គឺបាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ ក្រុមហ៊ុនលក់រាយនៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៕

អត្ថបទ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ច្រានចោលការរិះគន់​ដែល​ថា​ រដ្ឋបាល​ត្រាំ​​ក្បត់​សម្ព័ន្ធ​មិត្ត​​​​

សេចក្ដីជូនដំណឹង៤ នាទីutes មុន

ឯកឧត្តម ទេព អស្នារិទ្ធ ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន

សេចក្ដីជូនដំណឹង៦ នាទីutes មុន

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន

ព័ត៌មានជាតិ១៣ នាទីutes មុន

ជំនួយ USAID នឹងបញ្ចប់ពីស៊ីម៉ាក់ចាប់ពីថ្ងៃទី១ ខែមីនា

សេចក្ដីជូនដំណឹង១៣ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

បច្ចេកវិទ្យា៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២០ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

Sokha Hotels

ព័ត៌មានពេញនិយម