សន្តិសុខសង្គម
មន្ត្រីជំនាញ ដកហូតទំនិញខូចគុណភាព បំពានសិទ្ធិផ្ដាច់មុខ ជាង ១០០ គីឡូក្រាម នៅរាជធានី-ខេត្ត ចំនួនបី
នៅថ្ងៃទី ០៣-០៤ ខែសីហា ឆ្នាំ ២០២៣ នេះ មន្ត្រីជំនាញ ក.ប.ប រកឃើញ និងដកហូតទំនិញខូចគុណភាព បំពានសិទ្ធិផ្ដាច់មុខ និងមិនមានអនុលោមភាពតាមបទប្បញ្ញត្តិជាធរមានចំនួន ជាង ១០០ គីឡូក្រាម ក្នុងរាជធានី-ខេត្ត ចំនួនបី។
សមត្ថកិច្ចជំនាញ ក.ប.ប អនុវត្តច្បាប់លើធុរកិច្ចជនដែលមិនសុចរិត ក្រោយរកឃើញទំនិញខូចគុណភាព បំពានសិទ្ធិផ្ដាច់មុខ និងមិនមានអនុលោមភាពតាមបទប្បញ្ញត្តិជាធរមាន ចំនួន ១១៩.៨៥ គីឡូក្រាម។
ការរកឃើញទំនិញ និងឈានដល់ការអនុវត្តច្បាប់នេះ ធ្វើឡើងតាមរយៈសកម្មភាពត្រួតពិនិត្យទំនិញនៅតាមឃ្លាំងស្តុក ផ្ទះលក់ និងចែកចាយទំនិញ និងទីផ្សារសំខាន់ៗ ជាច្រើន នាថ្ងៃទី ០៣-០៤ ខែសីហា ឆ្នាំ ២០២៣ ស្ថិតក្នុងរាជធានី-ខេត្ត ចំនួនបី គឺ ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។
សមត្ថកិច្ចជំនាញ ធ្វើការត្រួតពិនិត្យដើម្បីធានាការពារសិទ្ធិអ្នកប្រើប្រាស់ ការពារផលប្រយោជន៍ធុរកិច្ចជនដែលស្មោះត្រង់តាមរយៈការប្រកួតប្រជែងដោយស្មើភាព អនុលោមភាពតាមច្បាប់ និងការពារសុខុមាលភាពប្រជាពលរដ្ឋ៕
អត្ថបទ ៖ ពិសី
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ