Connect with us

ចរាចរណ៍

ឆមាសទី ១ ឆ្នាំ ២០២៣ គ្រោះថ្នាក់ចរាចរណ៍ កើតឡើងជាង ១៥០០ លើក បង្កឲ្យមនុស្សស្លាប់ជាង ៧០០នាក់ ភាគច្រើនមកពីល្បឿន

បានផុស

នៅ

គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំ​ឆមាស​ទី ១ ឆ្នាំ ២០២៣ កើតឡើង ១៥៤៨ លើក បង្ក​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៧៥៦ នាក់ និង​របួស ២០៧២ នាក់ បើ​ប្រៀបធៀប​គ្រោះថ្នាក់​ឆ្នាំ ២០២២ ថយ​ចុះ ៦១ លើក ដែល​ភាគច្រើន​បណ្ដាល​មកពី​ល្បឿន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​រសៀល​ថ្ងៃ​ទី ៣ ខែ​សីហា ឆ្នាំ ២០២៣ នេះ នៅ​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ប្រចាំ​ឆមាស​ទី ១ ឆ្នាំ ២០២៣ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដោយ​យោង​តាម​របាយការណ៍​រាយការណ៍​ដោយ​លោក​ឧត្ដមសេនីយ៍​ត្រី ថី វិសាល អនុ​ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំ​ឆមាស​ទី ១ ឆ្នាំ ២០២៣ កើតឡើង ១៥៤៨ លើក (យប់ ៥៤ ភាគរយ) មាន​មនុស្ស​ស្លាប់​ចំនួន ៧៥៦ នាក់ របួស ២០៧២ នាក់ (​ធ្ងន់ ១៣៣២ នាក់​) បើ​ប្រៀបធៀប នៃ​គ្រោះថ្នាក់ ឆ្នាំ ២០២២ ថយ​ចំនួន ៦១ លើក ស្មើ ៤ ភាគរយ ស្លាប់​ថយ ១៨៦ នាក់ ស្មើ ២០ ភាគរយ របួស​ថយ ១៦៣ នាក់ ស្មើ ៧ ភាគរយ។

របាយការណ៍​ដដែល​បន្ថែម​ថា ចំពោះ​មូលហេតុ​បង្ក​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​កើតឡើង​បណ្ដាល​មកពី​ល្បឿន ៣៩ ភាគរយ ,មិន​គោរព​សិទ្ធិ ២៥ ភាគរយ ,បត់ ១០ ភាគរយ ,មិន​ប្រកាន់​ស្ដាំ ៩ ភាគរយ ,វ៉ា​ជែង ៧ ភាគរយ ,កត្តា​យានយន្ត ៤ ភាគរយ ,កត្តា​ស្រវឹង ៣ ភាគរយ ,ងងុយ ១ ភាគរយ ,ល្មើស​សញ្ញា ១ ភាគរយ និង​កត្តា​អាកាសធាតុ ១ ភាគរយ។

ដោយឡែក​ទីកន្លែង​ដែល​កើត​គ្រោះថ្នាក់​ច្រើន​រួមមាន ៖ រាជធានី​ភ្នំពេញ ៤៥៨ លើក​, ខេត្ត​ព្រះសីហនុ ១២១០ លើក​, ខេត្ត​ពោធិ៍សាត់ ១០៤ លើក​, គ្រោះថ្នាក់​ផ្លូវ​ល្បឿន​លឿន កើតឡើង​ចំនួន ១៤៣ ករណី (យប់ ៥២ លើក​) មាន​មនុស្ស​ស្លាប់ ៣ នាក់ និង​រង​របួស ៤៤ នាក់ (ធ្ងន់ ៧ នាក់), គ្រោះថ្នាក់​រថយន្ត​កម្មករ ៥ លើក ស្លាប់​មនុស្ស ១ នាក់​, របួស​សរុប ១០៨ នាក់ (​ធ្ងន់ ១៩ នាក់​) នៅ​ខេត្ត​កំពង់ស្ពឺ ខេត្ត​តាកែវ និង​ខេត្ត​កំពង់ឆ្នាំង។

ជាមួយ​គ្នា​នេះ ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍ លោក​នាយ​ឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ក៏បាន​សង្កត់​ធ្ងន់​ដល់​ស្នងការ​រាជធានី​-​ខេត្ត ឲ្យ​បន្ត​ពង្រឹង​យន្តការ​ដឹកនាំ​បញ្ជា លើក​កម្ពស់​សមត្ថភាព​ជំនាញ ប្រកាន់​វិន័យ​សីលធម៌ និង​តាមដាន​ប្រតិកម្ម​របស់​សាធារណជន។ ក្នុង​នោះ ត្រូវ​បន្ត​ជំរុញ​ការ​អប់រំ ផ្សព្វផ្សាយ​ច្បាប់ និង​អនុក្រឹត្យ​លេខ ៣៩ អនក្រ​.​បក និង​ជំរុញ​ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​នូវ​អំពើ​ល្អ​របស់​មន្ត្រី​នគរបាល​ចរាចរ​ផ្លូវ​គោក ដោយ​ផ្ដោត​លើ​មូលហេតុ មុខសញ្ញា ពេលវេលា និង​ទីកន្លែង​ដែល​មាន​គ្រោះថ្នាក់​ផង​ដែរ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម