វប្បធម៌ ជំនឿ
សិល្បករកម្ពុជា ខំបង្កើតរបាំបុរាណច្នៃ ដើម្បីសុំសុខសន្តិភាព ដល់ មីយ៉ាន់ម៉ា
របាំទម្រង់បុរាណច្នៃមួយ មានចំណងជើងថា “សហធាតុ” ត្រូវបានខិតខំបង្កើតដោយ សិល្បករកម្ពុជាមួយរូប។ របាំ សហធាតុ បង្ហាញពីលទ្ធផលនៃការបែកបាក់ និងការរួបរួម នៃធាតុធំទាំង៤ ដែលជាធាតុសំខាន់មិនអាចខ្វះគ្នាបានក្នុងទ្រទ្រង់ឱ្យមានជីវិត គឺ ធាតុភ្លើង ធាតុដី ធាតុទឹក និងធាតុខ្យល់។
លោក ឃុន ចាយ ជាស្ថាបនិក នៃរបាំបុរាណច្នៃ សហធាតុ បានឱ្យ កម្ពុជាថ្មី ដឹងថា មូលហេតុដែលលោកដំឡើងស្នាដៃនេះឡើង ដោយសារ កាលពីកំឡុងខែមករា ដល់ខែមេសា ឆ្នាំ២០២៣ លោកទទួលបានឱកាសទៅចូលរៀនក្នុងកម្មវិធីមួយនៅប្រទេសថៃ រយៈពេលបីខែ។ ក្នុងរយៈពេលនោះ លោកបានមើលឃើញពីទុក្ខលំបាក ក្ដីឈឺចាប់ ក្ដីកង្វល់ជាច្រើនពីសំណាក់សិស្សៗដែលបានមកពីប្រទេសមីយ៉ាន់ម៉ា។
លោក ឃុន ចាយ មានប្រសាសន៍បន្តថា៖ “ខណៈកម្ពុជា មានសន្តិភាព ខ្ញុំអាចមករៀនឆ្លងប្រទេសដោយចិត្តរីករាយ តែសិស្សជនជាតិមីយ៉ាន់ម៉ា បារម្ភពីគ្រួសារពួកគេក្នុងប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាសុវត្ថិភាពផ្ទាល់ខ្លួន ហើយពួកគេបារម្ភថា ពេលរៀនចប់ពីប្រទេសថៃហើយ តើពួកគេអាចវិលចូលប្រទេស អាចជួបញាតិមិត្តវិញបាន ឬទេ ហើយចូលដោយរបៀបណា?”។
សិល្បករ នៃក្រុមនារ្យរស ខាងលើនេះ បានបញ្ជាក់បន្ថែមថា លោកសូមឧទ្ទិសស្នាដៃនេះទៅដល់ប្រជាជនស្លូតត្រង់ ដែលបានបាត់បង់ជីវិត រងរបួស ជាប់ឃុំឃាំង និងបានរត់គេចខ្លួន នៅក្នងប្រទេសមីយ៉ាន់ម៉ាទាំងមូល ដោយសាររបបយោធាផ្ដាច់ការមីយ៉ាន់ម៉ា។
លោក ឃុន ចាយ លើកឡើងបន្តថា៖ “ខ្ញុំសូមឱ្យស្នាដៃមួយនេះ អាចឧទ្ទិសដល់វត្ថុសក្ដិសិទ្ធិក្នុងលោក ជួយឃុំគ្រងឱ្យប្រទេសមីយ៉ាន់ម៉ាឆាប់ទទួលបានសន្ដិភាព សេរីភាព សុភមង្គល និងមកចរចា សហការ រួបរួមគ្នាឡើងវិញសារជាថ្មី ដើម្បីប្រយោជន៍រួម។
សិល្បករវ័យ ២៦ ឆ្នាំរូបនេះ បានបញ្ជាក់បន្ថែមថា លោកចង់ធ្វើជាសារមួយតាមរយៈស្នាដៃរបាំ “សហធាតុ” នេះ ទៅកាន់ប្រជាជនកម្ពជា ក៏ដូចជាទូទាំងពិភពលោកទាំងមូលបន្ដយល់ថា លើកលោកនេះគ្មានបុគ្គលណាដែលអាចរស់នៅខ្វះការគ្រាំទ្រ ក្ដីស្រលាញ់ សហការ សន្ដិភាព និងសេរីភាពបានទេ ដូច្នេះសូមបន្ដរួបរួមគ្នារក្សាសមទ្ធិផលដែលយើងកំពុងមានដូចជា សន្ដិភាព សេរីភាព ការអភិវឌ្ឍជាដើម ដើម្បីធានានិរន្ដរភាព នៃសន្ដិភាព នៃប្រជាជាតិកម្ពុជាទាំងមូល។
គួរបញ្ជាក់ថា របាំទម្រង់បុរាណច្នៃ សហធាតុ នេះ ត្រូវបានសម្ដែងលើកដំបូល កាលពីចុងសប្ដាហ៍នេះ លុះដល់ថ្ងៃអង្គារនេះ យោធាមីយ៉ាន់ម៉ា បានប្រកាសលើកលែងទោសចំនួន ៥ ករណីដល់អតីតមេដឹកនាំរដ្ឋាភិបាលស៊ីវិល លោកស្រី អ៊ុងសាន ស៊ូជី ដែលជាប់ចោទក្នុងចំណោមសំណុំរឿងក្ដីក្ដាំសរុប ១៩ ករណី តម្រូវឱ្យជាប់ពន្ធនាគារ ៣៣ ឆ្នាំ។ ៥ ករណីដែលយោធាមីយ៉ាន់ម៉ាប្រកាសលើកលែងទោសនោះ គឺបន្ថយការជាប់ពន្ធនាគាររបស់ លោកស្រី អ៊ុងសាន ស៊ូជី រយៈពេល ៦ ឆ្នាំ។
គួររំលឹកថា កាលពីខែមេសា ឆ្នាំ២០២៣នេះ យោធាមីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែក ទៅលើភូមិមួយនៅតំបន់ Sagaing ភាគកណ្តាល ដែលបានសម្លាប់មនុស្សជាង ១០០នាក់ រួមទាំងកុមារផងដែរ។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានប្រកាសថ្កោលទោស មួយថ្ងៃបន្ទាប់ពីយោធាមីយ៉ាន់ម៉ា បញ្ជាក់ពីការវាយប្រហារអាកាសលើពិធីមួយដែលរៀបចំឡើងដោយរដ្ឋាភិបាលឯកភាពជាតិ (NUG)។
ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅក្នុងផ្នែកខ្លះ នៃប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារយោធាក្នុងឆ្នាំ ២០២១ ដោយក្រុមយោធាបានប្រយុទ្ធជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច និងកងកម្លាំងការពារប្រជាជន (PDF) រាប់សិបលើកនៅទូទាំងប្រទេស។ រដ្ឋាភិបាល កម្ពុជា ធ្លាប់បានជួយសម្របសម្រួលវិវាទ ព្រមទាំងផ្ដល់ជំនួយជា ថវិកា សម្ភារ និងវ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាជនមីយ៉ាន់ម៉ា ជាបន្តបន្ទាប់ផងដែរ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ