Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់៣រូប ជាអតីតលេខាផ្ទាល់សម្ដេច តេជោ ហ៊ុន សែន

បានផុស

នៅ

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អតីតលេខាផ្ទាល់របស់សម្ដេចចំនួន៣រូប បានវិវត្តន៍ខ្លួនក្លាយជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងជាធនធានមនុស្សដ៏មានសក្តានុពលរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសម្ដេចតេជោ អតីតលេខាផ្ទាល់ទាំង៣រូបនេះ រួមមាន សម្ដេចវិបុលបញ្ញា សុខ អាន លោក អូន ព័ន្ធមុនីរ័ត្ន និងលោក ចម ប្រសិទ្ធ។ ប៉ុន្តែមានតែអតីតលេខាផ្ទាល់ចំនួន២រូបប៉ុណ្ណោះ ដែលកំពុងនៅកាន់តំណែងក្នុងពេលបច្ចុប្បន្ននេះ គឺលោក អូន ព័ន្ធមុនីរ័ត្ន ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ចម ប្រសិទ្ធ ជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខណៈសម្ដេច សុខ អាន បានទទួលមរណភាពហើយ កាលពីឆ្នាំ២០១៧។

សម្ដេចវិបុលបញ្ញា សុខ អាន គឺជាឥស្សរជន និងជាអ្នកនយោបាយខ្មែរមួយរូប ដែលមានចំណេះដឹងជ្រៅជ្រះ និងបានលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីក្នុងការបំពេញការងារ ដើម្បីជាតិមាតុភូមិ។ សម្ដេច សុខ អាន ធ្វើជាលេខាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ក្នុងចន្លោះឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨៣ ដែលពេលនោះសម្ដេចតេជោ ជារដ្ឋមន្ត្រីការបរទេស។

ក្រោយមក សម្ដេច សុខ អាន ក៏បានឡើងកាន់បន្តតំណែងធំៗជាច្រើន ជាអាទិ៍៖ ឯកអគ្គរាជទូត អនុរដ្ឋមន្ត្រីក្រសួងការបរទេស អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គលេខាធិការក្រុមប្រឹក្សាជាតិជាន់ខ្ពស់ SNC សហរដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ប្រធានអាជ្ញាធរជាតិអប្សរា និងមុនពេលទទួលមរណភាព សម្ដេចមានតំណែងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រួមទាំងមុខតំណែងសំខាន់ៗមួយចំនួនទៀត។  

សម្ដេច សុខ អាន ទទួលបានការសិក្សាអប់រំមកពីប្រទេសបារាំង និងជាសិស្សមន្ត្រីជាន់ខ្ពស់ផ្នែកការទូត នៃសាលារដ្ឋបាលជាតិជាន់ខ្ពស់ ព្រមទាំងទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសជាច្រើនថែមទៀត ខណៈសម្ដេចក៏ចេះភាសាបរទេសចំនួន៣ គឺបារាំង អង់គ្លេស និងវៀតណាម។

ចំណែកលោក អូន ព័ន្ធមុនីរ័ត្ន គឺជាអតីតលេខាផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ១៩៩៣ ក្រោយពេលដែលលោកបានបញ្ចប់ការសិក្សាពីប្រទេសរុស្ស៊ី។ ក្រោយមក សម្ដេចតេជោ ក៏បានបញ្ជូនលោក អូន ព័ន្ធមុនីរ័ត្ន ឱ្យទៅហ្វឹកហាត់ការងារ និងទទួលការបណ្ដុះបណ្ដាលបន្ថែមទៀតពីលោក គាត ឈន់។

ក្នុងរយៈពេលនោះ លោក អូន ព័ន្ធមុនីរ័ត្ន ទទួលបានតួនាទី និងមុខតំណែងជាបន្តបន្ទាប់ ដូចជា អគ្គលេខាធិការ​ក្រសួងសេដ្ឋកិច្ច រដ្ឋលេខាធិការ​ ជារដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្រ្តី រហូតឡើងកាន់ជារដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ នៅឆ្នាំ២០១៣ រហូតដល់បច្ចុប្បន្ន ខណៈនៅឆ្នាំ២០១៨ លោក ត្រូវបានតែងតាំងតំណែងបន្ថែមជាឧបនាយករដ្ឋមន្ត្រី។

អតីតលេខាផ្ទាល់សម្ដេចតេជោរូបនេះ បានបញ្ចប់សញ្ញាបត្រ​ថ្នាក់បណ្ឌិត (PhD) នៃប្រទេសរុស្ស៊ី អមដោយសញ្ញាបត្រ​ឯកទេស​ធុរកិច្ច​អន្តរជាតិ ពីសាលា​ធុរកិច្ច​ក្រុងម៉ូស្គូ និងសញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់​វិទ្យាសាស្រ្តសង្គម និង​វិទ្យាសាស្ត្រ​នយោបាយ ពី​សាកលវិទ្យាល័យ​រដ្ឋម៉ូស្គូ។

ដោយឡែកលោក ចម ប្រសិទ្ធ ដែលបច្ចុប្បន្នមានតំណែងជាទេសរដ្ឋមន្ត្រី និងកាន់ជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានធ្វើជាលេខាផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងចន្លោះឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៨៥ ក្រោយពេលលោកចូលបម្រើការជាអ្នកបកប្រែនៅក្រសួងការបរទេស ក្នុងឆ្នាំ១៩៨០។ លោក ចម ប្រសិទ្ធ បានក្លាយជាលេខាផ្ទាល់សម្ដេច ហ៊ុន សែន ទាំងកំឡុងពេលសម្ដេចកាន់ជារដ្ឋមន្ត្រីក្រសួងការបរទេស ទាំងពេលសម្ដេចក្លាយជានាយករដ្ឋមន្ត្រី ក្នុងឆ្នាំ១៩៨៥។

ក្រៅពីតួនាទីជាលេខាផ្ទាល់របស់សម្ដេចតេជោ លោក ចម ប្រសិទ្ធ ក៏ទទួលបានមុខតំណែងជាច្រើនផ្សេងទៀត ដូចជា អនុរដ្ឋមន្ត្រីនៃខុទ្ទកាល័យក្រុមប្រឹក្សារដ្ឋមន្ត្រី អនុរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ហើយក្រោយការបោះឆ្នោតជាតិ អាណត្តិទី១ លោក បានកាន់ជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ លុះនៅអាណត្តិទី៥ លោក ចម ប្រសិទ្ធ បានផ្លាស់មកកាន់ជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល (បច្ចុប្បន្នក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍) ៕ ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា៣ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ខ្យល់ពុលបន្តកើនឡើងនៅក្នុងខេត្ត២៨របស់ ប្រទេស​ថៃ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

តុលាការ​រុស្សី​កាត់​​ទោស​បុរស​អង់គ្លេស​​ដាក់គុក​១៩​​ឆ្នាំ​​ពី​បទប្រយុទ្ធឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម