Connect with us

ព័ត៌មានជាតិ

​ប្រាក់​ចំណូលបានពីការលក់សំបុត្រចូលទស្សនាអង្គរកើនឡើងជាង ៥០០%

បានផុស

នៅ

កម្ពុជារកចំណូលបានជាង ២០ លានដុល្លារ​ពីភ្ញៀវទេសចរអន្តរជាតិជាង ៤៣ ម៉ឺននាក់ ដែលទិញ​សំបុត្រ​ចូលទស្សនា ក្នុងតំបន់អង្គររយៈពេល ៧ ខែឆ្នាំ ២០២៣ ដែលចំនួននេះ​កើន​ឡើងជាង ៥០០% ​ប្រៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាមសេចក្តីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរបង្ហាញថា រយៈពេល ៧ ខែ ភ្ញៀវទេសចរបរទេស​ដែល​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរមាន ៤៣៩ ៣៦៥ នាក់។ ចំណែកប្រាក់ចំណូលទទួល​បានចំនួន​ ២០ ៣១៧ ៣៤៥ ដុល្លារកើនឡើង ៥០២,៧៩% ប្រៀបធៀបរយៈពេលដូចគ្នា ឆ្នាំ ២០២២។

​ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ២,៦ លាននាក់ បានមកទស្សនារមណីយ​ដ្ឋានអង្គរ ក្នុងខេត្តសៀមរាប ក្នុងរយៈពេល ៧ខែដើមឆ្នាំនេះក្នុងនោះភ្ញៀវជាតិចំនួន ២,២០៣,៦៩៦ នាក់ និងភ្ញៀវបរទេសចំនួន ៤៣៩,៣៦៥នាក់។

ទិន្នន័យរបស់ក្រសួងទេសចរណ៍បង្ហាញថា នៅឆមាសទី១ ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២.៥៧ លាននាក់ ក្នុងចំណោមភ្ញៀវទេសចរសរុបចំនួន១១.១លាននាក់ ដែលមានការកើនឡើង ៤០៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។

លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ចំពោះប្រភពទីផ្សារសំខាន់ៗមាន៖ ថៃ វៀតណាម ចិន ឡាវ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី បារាំង ចក្រភពអង់គ្លេស ម៉ាឡេស៊ី និងអូស្រ្ដាលី។

យោងតាមការព្យាករណ៍ចុងក្រោយនៅឆ្នាំ២០២៣នេះ កម្ពុជាអាចទទួលបានទេសចរអន្តរជាតិប្រមាណ៥លាននាក់ កើនឡើង ១២០% ធៀបនឹងឆ្នាំ២០២២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ណា សាឌី
ជីវិតកម្សាន្ដ២ នាទីutes មុន

ណាសាឌី ស្នើបុរសគ្រប់រូប គួររៀនផ្តល់តម្លៃលេីអាជីពការងារស្រី្តឱ្យបានច្រេីន

ព័ត៌មានជាតិ៣ នាទីutes មុន

និយ័តករធានារ៉ាប់រងកម្ពុជា ផ្សព្វផ្សាយពីប្រយោជន៍នៃផលិតផលធានារ៉ាប់រងអាយុជីវិតនៅខេត្តស្វាយរៀង

សេដ្ឋកិច្ច១៩ នាទីutes មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

កីឡា២៣ នាទីutes មុន

មើល​ទៅ​ទំនង​នឹង​ប៉ះ​គ្នា​ហើយ​​លេង​ធំ​ទៀត​ !​ កាន់ ម៉េងហុង​ យ៉ា ស៊ីន​ ក្រោយ​​បើក​ភ្លើង​ខៀវ​ពី​ឧកញ៉ា ស្រី ចាន់ថន​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រញ្ជួយ​ដី​វាយប្រហារ​ Hollywood​ ចំពេល​តារាកំពូលៗ​ជួបជុំគ្នាក្នុងកម្មវិធីពានរង្វាន់ Oscars

Sokha Hotels

ព័ត៌មានពេញនិយម