ព័ត៌មានជាតិ
សមាគមឧកញ៉ា នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជាឆ្នាំ ២០២៣ បង្ហាញពីបច្ចុប្បន្នភាពពាណិជ្ជកម្ម និងបញ្ហាប្រឈមនានា
សមាគមឧកញ៉ា នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជាឆ្នាំ ២០២៣ ក្នុងគោលបំណង ដើម្បីពិភាក្សាអំពីបច្ចុប្បន្នភាពនៃបរិយាកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ដោយផ្តោតលើបញ្ហាប្រឈម និងឱកាស ជាពិសេសលើវិស័យសំខាន់ៗ មួយចំនួនដូចជា វិស័យកសិកម្ម ទេសចរណ៍ និងបដិសណ្ឋារកិច្ច វិស័យកម្មន្តសាល និងភស្តុភារកម្ម វិស័យសំណង់ និងអចលនទ្រព្យ ជាដើម។
សមាគមឧកញ៉ាកម្ពុជា បានបញ្ជាក់ថា ឧកញ៉ាទាំងអស់ដែលចូលរួម ក៏នឹងមានឱកាសបង្កើតទំនាក់ទំនងកាន់តែទូលំទូលាយ និងពិភាក្សាគ្នាឱកាសវិនិយោគសក្តានុពលផ្សេងៗផងដែរ។
កម្មវិធីនេះ នឹងចាប់ផ្តើមនៅថ្ងៃទី ១១ សីហា ឆ្នាំ ២០២៣ ខាងមុខ ពោលគឺក្រោមប្រធានបទ ««វេទិកាធុរកិច្ចឆ្នាំ២០២៣ និងពិធីពិសាអាហារសាមគ្គី» នៅសណ្ឋាគារ ហ្កាឌិន ស៊ីធី ក្រោមអធិបតីភាពលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លើសពីនេះទៀត កម្មវិធីនេះ នឹងផ្សព្វផ្សាយបន្ថែមអំពីទស្សនវិស័យ និងបេសកកម្មរបស់សមាគមឧកញ៉ាកម្ពុជា ក៏ដូចជាជំរុញលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា រួមទាំងរឹតចំណងសាមគ្គីភាពក្នុងចំណោមថ្នាក់ដឹកនាំសមាជិកសមាជិកាសមាគម និងថ្នាក់ដឹកនាំមន្ត្រីនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ អនុព័ន្ធពាណិជ្ជកម្មនៃតំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា និងតំណាងស្ថាប័នឯកជនសំខាន់ៗមួយចំនួនផងដែរ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ