Connect with us

KPT+

មង្គលការគូស្នេហ៍វៀតណាមចំណាយជិត ១ លានដុល្លារ ផ្អើលបណ្ដាញសង្គមអ៊ីនធឺណិត

បានផុស

នៅ

អ្នកស្រី Linnie Phan និងលោក Jimmy Phan បានចំណាយប្រាក់រៀបចំពិធីមង្គលការចំនួន ៨៨៤ ០០០ ដុល្លារ និងទទួលបានដី ២៦ ប្លង់ជាចំណងដៃ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មង្គលការរបស់អ្នកទាំងពីរបានគំនិតមកពីខ្សែភាពយន្ត Alice in Wonderland និងធ្លាប់រៀបចំនៅសហរដ្ឋអាមេរិកកាលពីខែកក្កដាម្ដងរួចហើយ ទើបរៀបចំម្ដងទៀតនៅស្រុកកំណើតរបស់ Linnie គឺប្រទេសវៀតណាម ។

តាមពិតទៅ Linnie ជាជាងសាក់ចិញ្ចើមវ័យ ៣២ ឆ្នាំ ដែលមានអ្នកតាមដានលើ Instagram ជាង ៣០ ម៉ឺននាក់ ចំណែកឯ Jimmy វិញ ជាអ្នកជំនួញ និងអ្នកវិនិយោគអចលនទ្រព្យវ័យ ៤១ ឆ្នាំ ។ ពួកគេផ្ដើមទាក់ទងគ្នាដំបូងកាលពីឆ្នាំ ២០១៣ ប៉ុន្តែបែកគ្នាក្រោយ ៦ ខែ រហូតឆ្នាំំ ២០២០ ទើបជួបគ្នាម្ដងទៀតដល់បានរៀបការ ។

ត្រឡប់ទៅដឹងលម្អិតពីដីទាំង ២៦ ប្លង់នោះគឺបាន ៥ ពីឪពុកកូនកំលោះ ២០ ប្លង់ពីម្ដាយកូនក្រមុំ និង ១ ប្លង់ពីលោកយាយកូនក្រមុំ ។ សម្រាប់ចំណងដៃជាទឹកប្រាក់ ប្ដីប្រពន្ធថ្មីថ្មោងគូនេះមិនយកទុកខ្លួនឯងទេ ពួកគេបានបរិច្ចាគឲ្យទៅសប្បុរសធម៌ទៀតផង ។

គួរបញ្ជាក់ថា ទ្រព្យសម្បត្តិរបស់កូនក្រមុំទាំងអស់មិនមែនជារបស់គ្រួសារនាងទាំងស្រុងឡើយ ព្រោះ Linnie បានផ្ញើប្រាក់មួយចំណែកឲ្យម្ដាយនាងជារៀងរាល់ខែអស់រយៈពេល ៧ ឆ្នាំ ទើបគាត់អាចទិញដីជាច្រើនទុកឲ្យនាងដូច្នោះ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ vnexpress

ចុចអាន៖ មង្គលការក្មួយស្រីមហាសេដ្ឋី ឥណ្ឌា ធ្វើឱ្យកក្រើកចក្រភពអង់គ្លេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៦ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ៤៥ នាទី មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា៤៦ នាទី មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

ព័ត៌មានជាតិ៥២ នាទី មុន

ដ្បិតកម្ពុជាដកខ្លួនពីកិច្ចសហប្រតិបត្តិការ CLV តែរាជរដ្ឋាភិបាលនៅបន្តអភិវឌ្ឍតំបន់ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម