Connect with us

ព័ត៌មានជាតិ

រដ្ឋាករទឹកបាត់ដំបងបញ្ជាក់ថា ការប្រែពណ៌ទឹកស្ទឹងសង្កែ ពិតជារងនូវការបំពុលពិតមែន

បានផុស

នៅ

បន្ទាប់ពីមានការបង្ហោះចែករំលែករូបភាពនៅលើបណ្តាញសង្គមតៗគ្នា ជុំវិញករណីទឹកប្រែប្រួលពណ៌ប្លែកខុស​ពីធម្មតានោះ នៅថ្ងៃទី០៤ ខែសីហាឆ្នាំ២ ០២៣នេះ រដ្ឋាករទឹកខេត្តបាត់ដំបងបានបង្ហោះសារជូនដំណឹង ដោយ​បញ្ជាក់ថា ទឹកស្ទឹងសង្កែពិតជាទទួលរងនូវការបំពុលពិតប្រាកដមែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមខ្លឹមសារដែលបង្ហោះរបស់អង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង បានឲ្យដឹងថា ដោយបានទទួលព័ត៌មាន​តាមបណ្តាញសង្គមចែករំលែកតៗគ្នា គិតត្រឹមនៅថ្ងៃ ទី០៣ខែ សីហា ឆ្នាំ២០២៣ អង្គភាពរដ្ឋាករទឹកបាត់ដំបង បានដុតដៃដុតជើងចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៃប្រភពទឹកធ្វើផលិតកម្មនៅស្ទឹងសង្កែជាលទ្ធផលបានពិនិត្យឃើញថា ទឹកស្ទឹងសង្កែពិតជាបា នទទួលរងនូវការបំពុលពិតប្រាកដមែន។

ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការបំពុលប្រភពទឹកខាងលើ អង្គភាពរដ្ឋាករទឹកបាត់ដំបងបានចាត់តាំង​ក្រុមអ្នក​បច្ចេកទេសផ្នែក ត្រួតពិនិត្យគុណភាពទឹកនៅតាមបន្ទប់ពិសោធន៍ឲ្យនៅប្រចាំការតាមដានត្រួត ពិនិត្យគុណភាព​ទឹកជាប្រចាំ។ គិតត្រឹមម៉ោងនេះ ស្ថានភាពគុណភាពទឹកមានការប្រែពណ៌ប្លែកខុសពីធម្មតា ប៉ុន្តែចំពោះគុណភាព​ទឹកស្អាតវិញនៅតែរក្សាបានគុណភាពល្អអនុលោមតាមស្តង់ដារគុណភាពទឹកស្អាតរបស់អង្គភាពនៅឡើយ។

អង្គភាពរដ្ឋាករទឹកបាត់ដំបង សូមឱ្យពលរដ្ឋ កុំមានការបារម្ភទោះមានការប្រែប្រួលគុណភាពទឹកយ៉ាងណាទៀត អង្គភាព​រដ្ឋាករទឹកបាត់ដំបង នឹងធ្វើការជូនដំណឹងនៅពេលក្រោយ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខណ្ឌសែនសុខ ចាត់​ក្រុម​ការងារ​ចុះ​ណែនាំ​បញ្ឈប់​ការ​ដុត​ក្រណាត់​រោចក្រកាត់ដេរយីហោ« ហ៊ុយ ម៉ីង» បង្កផ្សែងប៉ះពាល់សុខភាពប្រជាពលរដ្ឋ

ចរាចរណ៍៥ ម៉ោង មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ចរាចរណ៍១៧ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១៦ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៨ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ៩ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម