Connect with us

ចរាចរណ៍

ការ​ឆ្លើយ​បំភ្លឺ​​ករណី​គ្រោះថ្នាក់ចរាចរណ៍រថយន្ដក្រុមហ៊ុនឡារីតា និងរថយន្ដ RAIZE នៅ​​ស្រុក​ជីក្រែង ​​បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​៣​នាក់​​​របួស​​

បានផុស

នៅ

ករណីគ្រោះថ្នាក់ចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិលេខ ៦  ស្ថិតនៅភូមិព្រៃទទឹង ឃុំល្វែងឫស្សី ស្រុក​ជីក្រែង ខេត្តសៀមរាប កាលពីរសៀលម៉ោង ៤និង៣០នាទី ថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២៣ រវាង​រថយន្ត​ក្រុមហ៊ុនឡារីតា និង រថយន្តតូយូតារៃ ដែលបើកបរបញ្ច្រាស់ទិសគ្នា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាងក្រុមហ៊ុន ឡារីតា ​បាន​​ធ្វើ​ការ​បំភ្លឺ​ចំពោះសាធារណជនទាំងអស់ឱ្យបានថា ​ យោងតាមកាមេរ៉ាសុវត្ថិភាព ដែលថតបានពីក្នុងរថយន្ត ពេល​កំពុង​ធ្វើ​ដំណើរទិសដៅពី ភ្នំពេញ ទៅកាន់ខេត្តសៀមរាប លុះមកដល់កន្លែងកើតហេតុ រថយន្តរ​បស់​ភាគីម្ខាង​ទៀត​ (រថយន្តតូយូតារៃ) ដែលធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នាពីសៀមរាប មក ភ្នំពេញ បានបើកបរយ៉ាង​លឿន​ចូល​មក​ក្នុងគន្លងផ្លូវស្តាំរបស់រថយន្តក្រុមហ៊ុន ហើយបុករថយន្តរបស់ក្រុមហ៊ុនយ៉ាងពេញទំហឹង (សូមមើល​វីដេអូ​កាមេរ៉ាសុវត្ថិភាព) បណ្តាលឱ្យមានមនុស្សម្នាក់ស្លាប់ និងរបួស ៣នាក់ ។ ក្រុមហ៊ុន ពិតជាសោកស្តាយ និង​សូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារនៃសព ដែលបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ ។

ការបំភ្លឺរបស់តំណាងក្រុមហ៊ុននេះ គឺធ្វើឡើងដើម្បីផ្តល់ព័ត៌មានជូនដល់សាធារណជន និងមន្ត្រីមានសមត្ថកិច្ច ធ្វើការពិចារណាអំពីអង្គហេតុដែលបានកើតឡើង ជាជាងគ្រាន់តែស្តាប់ រឺ បានឃើញមួយជ្រុងនៃបញ្ហា រួចធ្វើ​បុរេ​វិនិច្ឆ័យតាមការយល់ឃើញរបស់ខ្លួន ដែលអាចធ្វើអោយក្រុមហ៊ុនដែលជាជនរងគ្រោះដោយ​សារតែការ​ធ្វេស​ប្រហែស​ក្នុងការបើកបររបស់ភាគីបង្កហេតុ ប្រឈមនឹងផ្លូវច្បាប់ ឬក៏បាត់ទំនុកចិត្ត​ពី​អតិថិជន​ដោយ​ប្រយោល ។ មិនតែប៉ុណ្ណោះរហូតមកដល់ពេលនេះ​អ្នកបើកបររថយន្តរបស់ក្រុមហ៊ុន​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​ការ​ឃាត់​ខ្លួនមិនទាន់ដោះលែងនៅឡើយទេ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ ម្លប់ នៃសន្តិភាព បានជំរុញឲ្យមានការអភិវឌ្ឍទាំងពុទ្ធចក្រ និងអាណាចក្រ

កីឡា២១ នាទីutes មុន

គ្រូ Man United រកឃើញគ្រាប់ពេជ្រថ្មីម្នាក់ទៀត ក្រោយ​ស្មើ Arsenal យប់​មិញ

ព័ត៌មានជាតិ២៧ នាទីutes មុន

កសិដ្ឋាននៅខេត្តព្រះសីហនុ​ សាកល្បង​ដាំ​ទំពាំង​​​បាយជូរ និង​បន្លែ​​ផ្លែឈើចម្រុះ​​គ្មានប្រើ​សារជាតិគីមី

ព័ត៌មានជាតិ៣០ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ ស្ត្រីមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ និងលើកកម្ពស់ សិទ្ធិ សេរីភាពនារី ក្នុងស្ថាប័ននីមួយៗ មិនអាចខ្វះបានឡើយ

ជីវិតកម្សាន្ដ៣០ នាទីutes មុន

រឿងរ៉ាវតារាចម្រៀងស្រីម្នាក់ ត្រូវហ្វេនរោគចិត្ត ចាក់៦១កំបិត សំណាងនៅមានជីវិត

Sokha Hotels

ព័ត៌មានពេញនិយម