ព័ត៌មានជាតិ
ក្រសួងសុខាភិបាល សម្រេចបិទ មជ្ឈមណ្ឌលថែរក្សាសម្ផស្ស “S88 Beauty” និងសាខាទាំងអស់
ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចបិទ និងដកហូតសេចក្តីសម្រេចឱ្យបើក មជ្ឈមណ្ឌលថែរក្សាសម្ផស្ស “S88 Beauty” និងសាខាទាំងអស់ ចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ យប់មិញនេះតទៅ បន្ទាប់ពីរកឃើញថា ម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្សនេះ បានបើកសាខាជាច្រើនកន្លែង ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនរងគ្រោះ។

ក្នុងសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាល បានសម្រេចបិទ និងដកហូតសេចក្ដីសម្រេចឱ្យបើកដំណើរការ មជ្ឈមណ្ឌលថែរក្សាសម្ផស្ស អេសប៉ែតសិបប្រាំបី ប៊ីយូធី (S88 BEAUTY) ដែលមានទីតាំងផ្ទះលេខA៣៧ ផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លើសពីនេះ ក្រសួងនឹងបន្តអនុវត្តគោលការណ៍ច្បាប់ ដែលមានជាធរមាន ដោយមូលហេតុថា ម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្សនេះ បានបើកសាខាជាច្រើនកន្លែង ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។ ក្នុងចំណោមនោះ មានទីតាំងមួយកន្លែងស្ថិតនៅផ្ទះលេខ១១០ ផ្លូវលេខ៥៣ ភូមិ៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានធ្វើការផ្តល់សេវាកម្មដាក់សេរ៉ូមឱ្យសាច់ស បណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនរងគ្រោះ ដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ មួយវិញទៀត សេចក្តីសម្រេចលេខ៦៨៦៩ អបស/ឱអបស ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ក្រសួងសុខាភិបាល ក៏ត្រូវបានទុកជាមោឃៈ។
អាស្រ័យដូច្នេះ ក្រសួងសុខាភិបាល ប្រាប់ឱ្យអគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង និងលោក ទេព ពិសិដ្ឋ ម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្ស អេសប៉ែតសិបប្រាំបី ប៊ីយូធី ត្រូវអនុវត្តសេចក្ដីសម្រេចនេះ ឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។
គួរជម្រាបដែរថា មជ្ឈមណ្ឌលកែសម្ផស្សមួយកន្លែង មានស្លាកយីហោ «អេស៨៨ ប៊ីយូធី ផ្សារធំថ្មី» បានផ្តល់សេវាសេរ៉ូមព្យួរឱ្យសាច់សដល់ស្ត្រីម្នាក់ ជា សុធីម ដែលសាធារណជនស្គាល់ថា ជាភរិយារបស់នាយពាក់មី បណ្តាលឱ្យមានអាការៈក្អួត និងរាគធ្ងន់ធ្ងរ រហូតដល់ថ្នាក់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្ទះលេខ១១០ ផ្លូវ៥៣ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។ ក្រោយពីទទួលដំណឹងនេះភ្លាម សមត្ថកិច្ចសាកសួរពីស្ថានភាពអាការៈរបស់ស្ត្រីរងគ្រោះ និងឈានដល់ការបិទមជ្ឈមណ្ឌលកែសម្ពស្សទីតាំងសាខាផ្សារធំថ្មីភ្លាមៗតែម្តង៕


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២១ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង