ព័ត៌មានអន្ដរជាតិ
រុស្ស៊ី កាត់ទោសមេបក្សប្រឆាំងដែលរិះគន់លោក ពូទីន ឲ្យជាប់ពន្ធនាគារ ១៩ ឆ្នាំទៀត
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃសុក្រថា មេដឹកនាំក្រុមប្រឆាំងនៅក្នុងប្រទេសរុស្ស៊ីដែលគាំទ្រដោយលោកខាងលិចលោក Alexey Navalny ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៩ ឆ្នាំបន្ថែមទៀត ។
លោក Navalny ប្រឈមមុខនឹងការចោទប្រកាន់ចំនួន ៦ ករណី រាប់ចាប់ពីការបង្កើតក្រុមជ្រុលនិយម ការអំពាវនាវឲ្យមានសកម្មភាពជ្រុលនិយម ការផ្តល់ហិរញ្ញប្បទានដល់សកម្មភាពជ្រុលនិយម និងការទាក់ទាញក្មេងៗឲ្យចូលទៅក្នុងក្រុមពួកគេ ក៏ដូចជាការស្តារឡើងវិញនូវមនោគមវិជ្ជាណាស៊ីជាដើម ។
សកម្មជននយោបាយរូបនេះត្រូវបានចាប់ខ្លួនលើកដំបូងកាលពីឆ្នាំ ២០២១ ក្រោយត្រឡប់មកពីព្យាបាលនៅប្រទេសអាល្លឺម៉ង់ បន្ទាប់ពីត្រូវបានបំពុលនៅលើជើងហោះហើរក្នុងប្រទេសរុស្ស៊ី ។
នៅពេលនោះតុលាការបានកាត់ទោសលោក Navalny ឲ្យជាប់ពន្ធនាគាររយៈពេល ៩ ឆ្នាំពីបទបំពានលើការលើកលែងទោសក្នុងសំណុំរឿងលួចបន្លំប្រាក់ ខណៈក្រោយមកគាត់ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋបន្ថែមទៀតផងដែរ ។
គួរបញ្ជាក់ថា លោក Navalny គឺជាអ្នករិះគន់ឥតសំចៃមាត់ទៅលើលោកប្រធានាធិបតី Vladimir Putin ជាពិសេសសកម្មជននយោបាយរូបនេះ ជាអ្នកប្រឆាំងដាច់ខាតចំពោះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ តើ បក្សភឿថៃ នឹងយកបក្សលោក ប្រាយុទ្ធ ចូលក្នុងក្រុមចម្រុះដើម្បីបង្កើតរដ្ឋាភិបាលថ្មីមែនឬ?
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់