Connect with us

ចរាចរណ៍

Update៖ ករណីក្រឡាប់រថយន្ដដឹកកម្មករកម្មការិនីរោងចក្ររបួសធ្ងន់ស្រាល៦០នាក់ និងមានស្ត្រីពោះធំ២នាក់

បានផុស

នៅ

កម្មករកម្មការិនីរោងចក្រចំនួន៦០នាក់ ក្នុងចំណោមអ្នកធ្វើដំណើរលើរថយន្ដ៧០នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងនោះមានស្ត្រីមានផ្ទៃពោះចំនួន២នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដនៅខេត្តកំពង់ស្ពឺ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបានដឹងថា កម្មករកម្មការិនីរោងចក្រចំនួន៦០នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងនោះមាន១០ធ្ងន់ធ្ងរ និងមានស្ត្រីមានផ្ទៃពោះចំនួន២នាក់។ របាយការណ៍បញ្ជាក់ថា រថយន្ដដឹកកម្មករកម្មការិនីរោងចក្រនេះ អ្នកបើកបរឈ្មោះ គា ទីណា ភេទប្រុស អាយុ២៤​ឆ្នាំ រស់នៅភូមិកណ្ដក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ដឹកកម្មករ-កម្មការិនី រោងចក្រសរុបជាង៧០​នា​ក់។

បើតាមការបញ្ជាក់ពីស្នងការខេត្ត មូលហេតុ​គឺអ្នកបើកបរ​បាត់ម្ចាស់ការ​ដោយធ្វើដំណើរពីទិសខាងជើងទៅត្បូងមកដល់ចំណុចផ្លូវកោង​ រថយន្ដបត់ទៅកើតបណ្ដា​លអោយរេចង្កូតក្រ​ឡាប់ធ្លាក់ស្រែ។

សូមបញ្ជាក់ថា ករណីនេះបានកើតឡើងនៅព្រឹកថៃ្ងសៅរ៍ ទី៥ ខែសីហា ឆ្នាំ​២០២៣ វេលាម៉ោង៥និង៥៨នាទី ចំណុចភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រថយន្ដបង្កម៉ាក ហ៊ីយិនដាយ ពណ៌ស គ្មានស្លាកលេខ ទម្ងន់2.5តោន៕

អត្ថបទ៖ ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

នយោបាយ៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម