Connect with us

ព័ត៌មានអន្ដរជាតិ

កម្ពុជា ស្ថិតក្នុងចំណោមប្រទេស ១៤ លើពិភពលោកផ្សេងទៀតមានសិទ្ធិដាក់ឈ្មោះព្យុះ

បានផុស

នៅ

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ សារព័ត៌មានធំៗបានចុះផ្សាយពីហេតុការណ៍នៃព្យុះទីហ្វុង Khanun ដែលគេរំពឹងថានឹងទៅដល់ប្រទេសចិន ហើយបង្វែរទិស ១៨០ ដឺក្រេនៅប្រទេសជប៉ុន​ជំនួស​វិញ។ ប៉ុន្តែអ្នក​អាន​មួយ​ចំនួន​ប្រហែល​ជា​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ព្យុះ​ត្រូវដាក់​តាម​ប្រទេស​នីមួយៗទៅវិញ​? ហើយតើប្រទេសណាខ្លះលើពិភពលោក មានសិទ្ធដាក់ឈ្មោះព្យុះបាន?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមពិតទៅ ព្យុះនេះចែកចេញជា ៣កម្រិត ទៅតាមល្បឿន​ខ្យល់៖ កម្លាំងខ្យល់បក់ (រហូតដល់ ៦២ គីឡូម៉ែត្រក្នុងមួយម៉ោង) ព្យុះត្រូពិច (៦៣-១១៨ គីឡូម៉ែត្រក្នុងមួយម៉ោង) និងព្យុះស៊ីក្លូនត្រូពិច (ពី ១១៩ គីឡូម៉ែត្រក្នុងមួយម៉ោង) ។ ជាមួយនឹងព្យុះស៊ីក្លូនត្រូពិច មានឈ្មោះផ្សេងៗគ្នា អាស្រ័យ​លើ​ប្រភព​ដើម។ ប្រសិនបើវាកើតឡើងនៅមហាសមុទ្រ​ប៉ាស៊ីហ្វិកខាងលិច វាត្រូវ​បានគេ​ហៅថា​ព្យុះ​ទីហ្វុង។

ចំណែកឯប្រទេស​ដែល​មានសិទ្ធិ​ដាក់​ឈ្មោះព្យុះ ត្រូវតែជាសមាជិកនៃ​គណៈកម្មាធិការ​ព្យុះទីហ្វុង​របស់​អង្គការឧតុនិយមពិភពលោក (ESCAP/WMO Typhoon Committee) ដែលបច្ចុប្បន្នមាន១៤ ត្រូវ​បានចុះ​បញ្ជី​ដូច​ខាងក្រោម៖

១​ កម្ពុជា

ចិន

កូរ៉េខាងជើង

ហុងកុង

ជប៉ុន

ឡាវ

ម៉ាកាវ

ម៉ាឡេស៊ី

មីក្រូនេស៊ី

១០ ហ្វីលីពីន

១១ កូរ៉េខាងត្បូង

១២ ថៃ

១៣ សហរដ្ឋអាមេរិក

១៤​ វៀតណាម។

បញ្ជីឈ្មោះសម្រាប់ព្យុះស៊ីក្លូនត្រូពិចដែលត្រូវបានអនុម័តដោយគណៈកម្មាធិការព្យុះទីហ្វុង ESCAP/WMO សម្រាប់ភាគខាងលិចប៉ាស៊ីហ្វិកខាងជើង និងសមុទ្រចិនខាងត្បូង

ប្រទេសនីមួយៗនឹងផ្ញើឈ្មោះ​ចំនួន ១០ដែលត្រូវបានប្រើសម្រាប់​ដាក់ឈ្មោះព្យុះ​ដែលមានកម្រិតខ្លាំង​ចាប់ពីព្យុះត្រូពិចដែលតម្រៀបតាមឈ្មោះប្រទេស។ ចាប់ផ្តើម​មុន​គេ​បង្អស់​គឺ​ប្រទេសកម្ពុជា ហើយ​បន្ទាប់​មកទៀតគឺ​ចិន, កូរ៉េ​ខាង​ជើង, ហុងកុង ទៅ​វៀតណាម ដោយ​វដ្ត​នេះ​បន្ត​រហូត​ដល់​១៤០​ឈ្មោះ។ ប៉ុន្តែ​បើ​អស់​ឈ្មោះ​១៤០​នេះ វា​នឹង​ត្រឡប់​មក​ឈ្មោះ​ដំបូង​របស់​កម្ពុជា​ម្តង​ទៀត​។

យ៉ាង​ណា​មិញ ប្រសិន​បើ​ព្យុះ​នេះ​បង្ក​ការ​ខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ​ដូច​ជា​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់។ ប្រទេសដើមអាចស្នើសុំឲ្យលុបឈ្មោះព្យុះ​ចេញពីការប្រើប្រាស់នាពេលអនាគតផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖jma

ចុចអាន៖ព្យុះ Khanun សម្លាប់មនុស្សនៅជប៉ុន រួចបន្តទៅវាយប្រហារ កោះតៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៧ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ៣៦ នាទី មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា៣៧ នាទី មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

ព័ត៌មានជាតិ៤២ នាទី មុន

ដ្បិតកម្ពុជាដកខ្លួនពីកិច្ចសហប្រតិបត្តិការ CLV តែរាជរដ្ឋាភិបាលនៅបន្តអភិវឌ្ឍតំបន់ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម