Connect with us

ជីវិតកម្សាន្ដ

ចេញបទ “100K” គេរិះគន់ថាសម្លេងកែមិនឡើង យុគន្ធ ថេរ៉ាយុ ឆ្លើយតបយ៉ាងចាស់ដៃវិញ

បានផុស

នៅ

កាលពីប៉ុន្មានថ្ងៃមុននេះតារាចម្រៀងលោក សុគ្ធ ថេរ៉ាយុ បានបញ្ចេញបទចម្រៀងស្នាដៃថ្មីរបស់ខ្លួនដើម្បីបំពេញការទន្ទឹងរង់ចាំរបស់អ្នកគាំទ្របន្ទាប់ ពីមានលោកស្ងប់ស្ងាត់មួយរយ:មកនោះ។ ប៉ុន្តែរឿងដែលចាប់អារម្មណ៍ក្រោយបទចម្រៀងរបស់លោកបា នផ្សព្វផ្សាយនៅលើបណ្តាញសង្គមផ្លូវការស្រាប់តែមានបុគ្គលម្នាក់បានចេះមករិះគន់ថា សម្លេងកែមិនឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរិះគន់នោះបានធ្វើឡើងតាមរយ:បទចម្រៀងរប ស់លោក សុគន្ធ ថេរ៉ាយុ ដែលមានចំណងជើង ថា “100K”ដោយម្ចាស់គណនីរូបនោះបានលើកឡើងថា“សម្លេងកែមិនឡើងទុកឱកាសឲ្យក្មេងជំនាន់ក្រោ យទៅប្អូន”។បន្ទាប់ពីមានការរិះគន់បែបនេះលោក សុគន្ធ ថេរ៉ាយុ បានចេញមុខឆ្លើយតបវិញក្នុងអត្ថន័ យពន្យល់យ៉ាងត្រជាក់ផងដែរ។

លោក សុគន្ធ ថេរ៉ាយុ បានថ្លែងប្រាប់តាមបណ្តាញសង្គមថា លោកអរគុណណាស់អ្នកដែលបានចូល Com ments ក្នុងបទចម្រៀងរបស់លោកហើយលោកអត់ចង់ច្រៀងដេីម្បីចង់យកឈ្នះចាញ់ប្អូនៗជំនាន់ ក្រោ យនោះទេ​ហេីយលោកក៏អត់គិតថាខ្លួនឯងត្រូវតែល្បី ល្បាញជាងអ្នកណាៗដែរ​ កាលដែលលោកចូលមកច្រៀងវិញពេលនេះគឺគ្រាន់តែបំពេញបំណងអ្នកដែលគាំទ្រខ្លួនមួយចំនួនតូចដែលគាត់បាត់មុខលោកយូរ​ ព្រោះពួកគាត់មិនដែលឃេីញលោកចេញចម្រៀង​ដូច មុនយូរហេីយទោះអ្នកគាំទ្រលោកមានតែមួយរយនា ក់ក៏ដោយក៏លោកសប្បាយចិត្ដដែរ​ព្រោះវាជាការស្រ លាញ់ចេញពីចិត្តពីបេះដូងពិតរបស់ពួកគាត់។

តារាចម្រៀង សុគន្ធ ថេរ៉ាយុបានលើកឡើងថា“ខ្ញុំចង់បញ្ជាក់ប្រាប់បងបន្តិចថា​ ខ្ញុំមកច្រៀងវិញនេះព្រោះទី មួយខ្ញុំចង់បំពេញបំណងអ្នកគាំទ្រខ្ញុំមួយចំនួនតូចតែ ប៉ុណ្ណោះ​មួយទៀតខ្ញុំគ្រាន់តែចង់បំពេញបំណងកាស្រ លាញ់សិល្ប:របស់ខ្ញុំតាំងពីក្មេងមក ខ្ញុំមិនចង់បោះប ង់វា​ហេីយមួយទៀតខ្ញុំគ្រាន់តែច្រៀង ឬ ថតដេីម្បីអោ យខ្លួនឯងសប្បាយចិត្តឬរវល់តែប៉ុណ្ណោះ ដេីម្បីកុំអោ យគិតច្រេីនមិនបានចង់ឈ្នះចង់ប្រជ្រែងជាមួយអ្នក ណាម្នាក់ឡេីយ”

លោកបន្តថា នៅក្នុងពិភពសិល្ប:នេះ​បងអាចមិនស្គា ល់ខ្ញុំច្បាស់តែបងអាចស៊ើបសួអ្នកនៅក្នុងរង្វង់សិល្ប: បានថាតេីខ្ញុំជាមួយមនុស្សបែបណា​ ? ។ ឈ្នានីសច្រ ណែនខា្លចប្អូនជំនាន់ក្រោយល្បីជាងឬយ៉ាងណា? ជាមនុស្សចង់មានមុខមាត់ខ្ពស់ជាងគេជាងឯងឬ យ៉ាង ណា​? ខ្ញុំមានតែអោយតំលៃ​ប្អូនជំនាន់ក្រោយ​ជួបពួក គាត់មានតែការរាក់ទាក់ណែនាំនិយាយលេងពីនេះពី នោះ​មិនដែលគិតថាគាត់ល្បីលេីសខ្ញុំ​ ខ្ញុំត្រូវតែច្រណែ នពួកគាត់ទេ ព្រោះខ្ញុំដឹងច្បាស់ណាស់ក្នុងវិស័យនេះពិតណាស់រលកក្រោយត្រូវតែច្រានរលកមុខ​ ។

តារាចម្រៀង សុគន្ធ ថេរ៉ាយុនិយាយថាតែខ្ញុំសុំអោយបងនិយាយរិះគន់​អី្វសូមបងយកខួររបស់បងមកគិតសិនចាំនិយាយចេញមក​ព្រោះការ និយាយរបស់បងអាចធ្វេីខ្ញុំ ឬក៏អ្នកសិល្ប:មួយចំនួនមិនសប្បាយចិត្ត​ ព្រោះសម្តីដែលមិនបានឆ្លងកាត់ខួរក្បាលរបស់បង​ ចុងក្រោយអរគុណដែលចំនាយពេលតាមដានជីវិតផ្ទាល់ខ្លួនខ្ញុំនឹងរិះគន់សម្លេងរបស់ខ្ញុំ​។

លោកសុគន្ធ ថេរ៉ាយុ កាលពីកន្លងទៅតារារូបនេះមិនត្រឹមតែក្លាយជាតារាចម្រៀងដ៏មានប្រជាប្រិយភាពខ្លាំ ងនោះទេលោកក៏មានភាពជោគជ័យខ្លាំងលើអាជីវក ម្មផងដែរប៉ុន្តែន្ទាប់ពីសាងកេរ្តិ៍ឈ្មោះល្បីលើវិស័យសិ ល្ប:មួយសន្ទុះគឺកន្លងមកលោកក៏បានបាត់វត្តមានពីសិល្បៈមួយរយៈខណ:មហាជនជាច្រើនតែងបានទន្ទឹ ងរង់ចាំវត្តមាននៃបទចម្រៀងថ្មីៗរបស់លោកដើម្បីប្រ ជែងលើទីផ្សាបច្ចុប្បន្ន៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម២ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម៣ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម