Connect with us

ព័ត៌មានជាតិ

តើឧបករណ៍ភ្លេង Angklung ជារបស់​ប្រទេសណា?

បានផុស

នៅ

Angklung ជាឧបករណ៍ភ្លេងរបស់ប្រទេសឥណ្ឌូណេស៊ី ដែលអាចប្រគុំជាបទភ្លេងសម្រាប់ច្រៀងបានយ៉ាងពីរោះ និងអាចលេងជាមួយឧបករណ៍តន្រ្ដីផ្សេងៗបានផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧបករណ៍មួយប្រភេទនេះមានប្រជាប្រិយភាពពាសពេញពិភពលោក ប៉ុន្តែវាមានដើមកំណើតពីខេត្ត West Java និងខេត្ត Banten ក្នុងប្រទេសឥណ្ឌូណេស៊ី ហើយត្រូវបានលេងដោយជនជាតិ ស៊ុនដា អស់រយៈពេលជាច្រើន​សតវត្សរ៍មកហើយ។ សំឡងរបស់ Angklung បានក្លាយជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណ​វប្បធម៌​នៃសហគមន៍​ស៊ុនដា។

ឧបករណ៍មួយប្រភេទនេះ ត្រូវបានធ្វើឡើងដោយបំពង់ឫស្សីមួយគូ ឬច្រើនគូ ចងព្យូរក្នុងស៊ុមឬស្សី ដើម្បីបង្កើត​សំឡេងនៅពេលញ័រ ឬរង្គើ។ នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១០ អង្គការយូណេស្កូ (UNESCO) បានទទួលស្គាល់  Angklung ជាបេតិកភណ្ឌអរូបីនៃមនុស្សជាតិ។

នៅក្នុងការតាំងពិព័រណ៍ស្ដីពី ពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូណេស៊ីនៅកោះពេជ្រកាលពីថ្ងៃទី ០៤ សីហា ឆ្នាំ ២០២៣ ក្រុមកុមារ កុមារី ឥណ្ឌូណេស៊ី បានយកឧបករណ៍ Angklung នេះ មកប្រគុំធ្វើជាបទភ្លេង អមជាមួយ​នឹងហ្គីតា បានយ៉ាងពីរោះរណ្ដំ បង្ហាញដល់អ្នកចូលរួម។

សូមបញ្ជាក់ថា ឧបករណ៍នេះ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងទំនៀមទម្លាប់ប្រពៃណី សិល្បៈ និងអត្តសញ្ញាណ​វប្បធម៌នៅប្រទេសឥណ្ឌូណេស៊ី ដែលភាគច្រើនលេងក្នុងពិធីដូចជា ការដាំស្រូវ និងការច្រូតកាត់ ជាដើម៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២០ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​លើរាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៣៦ នាទីutes មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានជាតិ២ ម៉ោង មុន

ដើម្បីបង្ហាញការយកចិត្តទុកដាក់បងប្អូនម៉ូស្លីម កម្ពុជានឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម