ព័ត៌មានជាតិ
សាយ ផ្តល់មេដាយ និងសម្ភារលើកទឹកចិត្តដល់ក្រុមក្មេងៗដែលចូលរួមច្រៀងបទ”ខ្មែរជួយខ្មែរ”
ភ្នំពេញ ៖ តារាចម្រៀងលោក អ៊ួន បឋម ហៅ សាយកាលពីថ្មីៗកន្លងទៅនេះ បានប្រកាសកម្មវិធីរត់ឡើងប្រាសាទព្រះវិហារអបអរសាទរនៃខួបលើកទី១៥ឆ្នាំចុះបញ្ជីបេតិកភណ្ឌដែលទទួលបានការគាំទ្រ និងប្រព្រឹត្តទៅយ៉ាងជោគជ័យ។ ជាមួយគ្នានោះ សាយ ក៏បានលើកយកបទចម្រៀង”ខ្មែរជួយខ្មែរ”មកច្រៀងឡើងវិញ និងផលិតជាMVផងដែរ។

ក្នុងការផលិតបទចម្រៀង”ខ្មែរជួយខ្មែរ”តារាចម្រៀង សាយ បានបង្កើតបរិយាកាសដោយមានការចូលរួមពីសំណាក់ក្មេងជាច្រើនសម្រាប់ចម្រៀង១បទនេះ។ យ៉ាងណា បន្ទាប់បញ្ចប់បេសកម្មនេះភ្លាមលោក សាយ បានចំណាយពេលដោយស្កាត់ទៅជួបក្មេងៗជាច្រើន ដែលបានចូលរួមច្រៀងបទ”ខ្មែរជួយខ្មែរ” ដើម្បីលើកទឹកចិត្តចំពោះពួកគេតាមរយ:ការផ្តល់មេដាយនិងសម្ភារ:មួយចំនួន។
លោក អ៊ួន បឋម ហៅ សាយ បានឲ្យដឹងថា ពួកគាត់គឺជាក្មេងៗដែលច្រៀងនៅក្នុងបទ”ខ្មែរជួយខ្មែរ”អរគុណអ្នកគ្រូ Savy Him ដែលបានសម្របសម្រួលការងារ និងធ្វើកាជាមួយក្មេងៗរហូតបានក្មេងៗចេះច្រៀងបទនេះចូលរួមជាមួយគម្រោងពួកយើងក្នុងការអបអរសាទរខួប ១៥ឆ្នាំនៃប្រាសាទព្រះវិហារចុះបេតិកភណ្ឌពិភពលោក។

លោកនិយាយបន្ថែមថា«ខ្ញុំបាទសាយ និងក្រុមការងារ ពិតជាមានអារម្មណ៍រំភើបនិងមោទនភាពដែលបានធ្វើការងារនេះរួមគ្នាជាមួយអ្នកគ្រូ និងក្មេងៗ”ខ្មែរជួយខ្មែរ»។ អ្នកគ្រូ ហ៊ឹម សាវី ក៏បាន សូមអរគុណដល់តារាចម្រៀង សាយ ដែលបានយកអំណោយមានដូចជា,សម្ភារៈសិក្សា១ឈុត សម្លៀក បំពាក់១ឈុត និងព្រមជាមួយមេដាយ សរសើរដល់ក្មេងៗ ក្នុងការចូលរួមថតចម្រៀង”ខ្មែរជួយខ្មែរ។
អ្នកគ្រូបន្ថែមថា ចម្រៀងបទ”ខ្មែរជួយខ្មែរ” គឺដើម្បីអបអរសាទរដល់ប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌពិភពលោកលើកទី១៥ក្មេងៗ ពិតជាសប្បាយរីករាយណាស់អ្នកគ្រូជូនពរប្អូននិងក្រុមការ ងារសូមសម្រេចបានជោគជ័យការងារទៅថ្ងៃមុខជាបន្តរបន្ទាប់៕
អត្ថបទ ៖ ចាន់រ៉ា



-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង