ព័ត៌មានជាតិ
ជូរី ល្អហួស ត្រៀមតំណាងកម្ពុជា ទៅប្រកួតលើឆាកអន្តរជាតិក្រោយឈ្នះមកុដ MPC 2023
ភ្នំពេញ ៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ និងឆ្លងកាត់វគ្គជម្រុះជាច្រើនខែកន្លងមកនោះ ទីបំផុតបានរកឃើញម្ចាស់មកុដបរវកញ្ញាយុវតីកម្ពុជា ២០២៣ Miss Preteen International Cambodia 2023 គឺបានទៅលើកុមារី ជូរី ល្អហួស ។
សម្រាប់ការប្រឡងវគ្គផ្តាច់ព្រ័ត្តបរវកញ្ញាយុវតីកម្ពុជា ២០២៣(Miss Preteen International Camb odia2023)នេះដែរ គឺបានធ្វើការផ្សាយផ្ទាល់នៅលើផេកផ្លូវការកាលពីរាត្រី ថ្ងៃទី០៥ ខែសីហាឆ្នាំ២០២៣ យប់មិញនេះ។ បេក្ខនារីម្ចាស់មកុដបរវកញ្ញាយុវតីកម្ពុ ជាឆ្នាំ ២០២៣ ដែលបានទៅលើ ល្អហួស នេះត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា ពិតជាមានភាពលេចធ្លោខ្លាំងទាំងរូបសម្ផស្សនិងចំណេះដឹង ដែលអាចធ្វើបានល្អរហូតដណ្តើមបានមកុដ Mis s Preteen International Camb odia 2023 ឆ្នាំនេះ។
ម្ចាស់មកុដ Miss Preteen International Cam bodia2023 ជូរី ល្អហួស ពាក់ស្លាកលេខ២៨ បានយកឈ្នះជាស្ថាពរមមនជាច្រើននាក់ដោយបានក្លាយជាម្ចាស់មកុដបវរកញ្ញា Miss Preteen International Cambodia2023 ដែលត្រៀមខ្លួនចេញទៅប្រកួតនៅលើឆាកអន្តជាតិនាពេលឆាប់ៗខាងមុខនេះជាមួយបណ្តាប្រទេសជាច្រើនទៀតមកពីជុំវិញពិភពលោក។
តាមការកត់សម្គាល់ឃើញថា បើផ្អែកលើសមត្ថភាពប៉ិនប្រសប់ទាំងការសម្ដែងច្រៀង រាំនិងដើរម៉ូដបូកផ្សំជាមួយសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិរបស់ ល្អហួស បានធ្វើឱ្យមហាជនជាពិសេសអ្នកគាំទ្រកាន់តែស្រលាញ់ពេញចិត្តនាងជាខ្លាំង។ ត្រង់ចំណុចនេះបានធ្វើឲ្យអ្នកគាំទ្រយល់ថា ល្អហួស ពិតជាសាកសមខ្លាំងក្លាយជាម្ចាស់មកុដក្នុងការប្រកួយមួយនេះ៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ព័ត៌មានជាតិ២ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់