Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំងថ្មីមួយប្រភេទ មានប្រសិទ្ធភាពប្រឆាំងវីរុសបម្លែងខ្លួនដល់ទៅ៨៩ភាគរយ

បានផុស

នៅ

វ៉ាក់សាំងការពារវីរុសកូរ៉ូណាថ្មីបានបង្ហាញប្រសិទ្ធភាពរហូតដល់ទៅ ៨៩,៣ភាគរយក្នុងការសាកល្បងខ្នាតធំនៅចក្រភពអង់គ្លេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ាក់សាំងនេះត្រូវបានធ្វើតេស្តលើមនុស្សជាង១៥,០០០នាក់ ដែលមានអាយុចន្លោះ១៨ដល់៨៤ឆ្នាំ។

អ្នកជំនាញផ្នែកវេជ្ជសាស្ត្ររបស់ទូរទស្សន៍ BBC លោក Fergus Walsh បាននិយាយថា វ៉ាក់សាំង Novavax គឺជាវ៉ាក់សាំងដំបូងគេបង្អស់ដែលបង្ហាញ ប្រសិទ្ធភាពប្រឆាំងនឹងវីរុសបម្លែងខ្លួនប្រភេទថ្មីដែលត្រូវបានគេរកឃើញនៅក្នុងចក្រភពអង់គ្លេស។

លោកនាយករដ្ឋមន្រ្តីបានស្វាគមន៍ចំពោះ “ដំណឹងល្អ” នេះហើយនិយាយថា និយតករឱសថរបស់ចក្រភពអង់គ្លេសនឹងវាយតម្លៃវ៉ាក់សាំងនេះ។

ចក្រភពអង់គ្លេសធានាទិញវ៉ាក់សាំងនេះចំនួន៦០លានដូស ដែលនឹងផលិតនៅក្នុងទីក្រុង Stockton-on-Tees។

រដ្ឋាភិបាលបាននិយាយថា ប្រសិនបើត្រូវបានអនុម័តឲ្យប្រើប្រាស់ដោយទីភ្នាក់ងារគ្រប់គ្រងផលិតផលឱសថនិងសុខភាព (MHRA), ដូសទាំងនេះត្រូវបានគេរំពឹងថានឹងផ្តល់ឲ្យនៅឆមាសទី២នៃឆ្នាំនេះ ។

Novavax គឺជាវ៉ាក់សាំងទី២ ដែលបានចូលរួមការសាកល្បងទ្រង់ទ្រាយធំនៅចក្រភពអង់គ្លេសខណៈវ៉ាក់សាំងមួយទៀតត្រូវបានបង្កើតឡើងដោយសកលវិទ្យាល័យ Oxford៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna មានប្រសិទ្ធភាពប្រឆាំងវីរុសបម្លែងខ្លួនប្រភេទថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម