ព័ត៌មានអន្ដរជាតិ
មកដឹងទំហំនៃការខូចខាត ក្រោយផ្ទុះឃ្លាំងស្តុកផាវ និងកាំជ្រួចនៅថៃ
មនុស្សស្លាប់បានកើនឡើងដល់១២នាក់ និងរងរបួសធ្ងន់ ស្រាល ២១៩នាក់ បន្ទាប់ពីមានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅក្នុងប្រទេសថៃ ដោយសារតែឃ្លាំងផាវ និងកាំជ្រួចគ្រប់ប្រភេទ បានផ្ទុះឡើង កាលពីប៉ុន្មានថ្ងៃមុននេះ។
យោងតាមការផ្សាយរបស់គេហទំព័រ Thai PBS បានបញ្ជាក់ថា ឃ្លាំងស្តុកផាវ និងកាំជ្រួចដ៏ធំមួយ បានផ្ទុះឆេះយ៉ាងខ្លាំង ហាក់បីដូចជាផ្ទុះឃ្លាំងគ្រាប់កាំភ្លើងយ៉ាងដូច្នេះដែរ ដែលធ្វើឱ្យសមត្ថកិច្ចមានការលំបាកក្នុងការចូលពន្លត់ ព្រោះទីតាំងកើតហេតុជាមូលដ្ឋានរំសេវ ពិបាកក្នុងការអន្តរាគមន៍ ដែលធ្វើឱ្យអូសបន្លាយពេលតាំងពីរសៀល ថ្ងៃទី២៩ កក្កដា រហូតដល់យប់ជ្រៅ។
ទីតាំងនេះ ស្ថិតនៅជាប់ផ្សារមូណុក ក្នុងស្រុក សុង៉ៃកូឡុក ខេត្តនរ៉ាធីវ៉ាត ប្រទេសថៃ ។ បើតាមការលើកឡើងពីលោកអភិបាលខេត្ត សាណាន់ ផុងអាក់សន ដែលបានចុះផ្ទាល់ បានបញ្ជាក់ថា នៅក្នុងហេតុការណ៍ដ៏រន្ធត់នេះ គឺមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ ដែលក្រុមសង្គ្រោះ បានដុតដៃ ដុតជើង បញ្ជូនជនរងគ្រោះបែងចែកទៅគ្រប់មន្ទីរពេទ្យធំៗ និងក្រុមគ្រូពេទ្យមួយចំនួនចុះមកដល់កន្លែងកើតហេតុតែម្តង ។
ចំណែកដើមចមនៃការផ្ទុះឆេះនេះ លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា គឺអាចបណ្តាលមកពីជាងផ្សាដែក មានការធ្វេសប្រហែស ក្នុងពេលជួសជុលឃ្លាំងស្តុកមួយកន្លែង ហើយប្រហែលជាផ្កាភ្លើងខ្ទាតខ្ចាយទៅប៉ះនឹងរំសេវ ឬក៏ផាវ និងកាំជ្រួចដែលរក្សាទុកនៅក្បែនោះ ទើបបណ្តាលឱ្យផ្ទុះនិងឆាបឆេះឡើង។
នៅល្ងាចថ្ងៃទី៥ សីហា ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញ បានចុះស្រាវជ្រាវ និងសរុបនៃការខូចខាតទូទាំងតំបន់ខាងលើ គេបានបញ្ជាក់ថា មនុស្សស្លាប់បានកើនឡើងដល់១២នាក់ របួសធ្ងន់ ស្រាលសរុបចំនួន ២១៩នាក់ ផ្ទះដែលរងការបាក់បែកដោយសារកម្លាំងនៃការផ្ទុះរំសេវនេះខូចខាតសរុបចំនួន៤២៧ខ្នង និងពាក្យបណ្តឹងដែលអាជ្ញាធរទទួលពីករណីខូចខាតផ្សេងៗដូចជា ម៉ូតូ រថយន្ត វត្តអារាម សាលារៀន និងសត្វពាហៈនៈ មានចំនួន៦២០ ករណីបន្ថែមទៀត ដែលសរុបជាទឹកប្រាក់ប្រមាណ៤២លានបាត។
សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ការផ្ទុះលើកនេះសរុបផាវ និងកាំជ្រួចមានទម្ងន់រហូតដល់ ៤តោន ដោយសមត្ថកិច្ចបានរកឃើញរំសេវដែលនៅសល់ក្នុងអគារកន្លែងផ្សេងទៀត មាននៅសល់ជិត២តោន បន្ថែមទៀត ដោយបច្ចុប្បន្នសមត្ថកិច្ចកំពុងប្រកាសឱ្យម្ចាស់ឃ្លាំងចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ព្រោះពេលនេះប្រភពបានទម្លាយថា ពីរនាក់ប្តី ប្រពន្ធដែលជាម្ចាស់ឃ្លាំងស្តុក កំពុងរស់នៅក្នុងប្រទេសម៉ាឡេស៊ី ដោយប្តីឈ្មោះ សាវ៉ៃ អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះ ពិយ៉ានុត ហៅចែលី អាយុ៤២ឆ្នាំ។
សមត្ថកិច្ចបង្ហើបថា ផាវ និងកាំជ្រួចទាំងនេះ គឺគេទុកនាំចេញទៅប្រទេសម៉ាឡេស៊ី តាមច្រករបៀង ដោយមុខរបរនេះគេបានរកស៊ីយូរឆ្នាំមកហើយ ៕
អត្ថបទ ÷ សោ និយមរ័ត្ន
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន