Connect with us

ព័ត៌មានអន្ដរជាតិ

ចិន-រុស្ស៊ី ធ្វើសមយុទ្ធរួមគ្នាជិតរដ្ឋ Alaska ខណៈអាមេរិក នៅមិនសុខ បញ្ជូននាវាទៅឆ្លើយតប

បានផុស

នៅ

ប្រទេសចិននិងរុស្ស៊ី បានធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាមិនធ្លាប់មានពីមុនមកសោះ នៅជិតដែនទឹកសហរដ្ឋអាមេរិក ដែលបង្កឲ្យមានការឆ្លើយតប ពីកងទ័ពជើងទឹកសហរដ្ឋអាមេរិក។

(រូបថត​៖ PLAN)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាវារុស្ស៊ីនិងចិនចំនួន១១គ្រឿង បានធ្វើដំណើរនៅជិតប្រជុំកោះ Aleutian នៃរដ្ឋ Alaska ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ជាមួយសហរដ្ឋអាមេរិក ហើយនាវាទាំងនេះត្រូវបានគេជឿថា ជាកងនាវាធំបំផុត ដែលចូលទៅជិតឆ្នេរសមុទ្រអាមេរិក។

យោងតាមក្រុមមន្ត្រី, នាវាពិឃាតអាមេរិកចំនួន៤គ្រឿង និងយន្តហោះ P-8 Poseidon មួយគ្រឿង ត្រូវបានដាក់ពង្រាយ ជាការឆ្លើយតប ដើម្បីជំរុញឲ្យនាវាទាំងនោះចេញពីទឹកដីអាមេរិក ដើម្បីបញ្ចៀសឧប្បត្តិហេតុអន្តរជាតិធ្ងន់ធ្ងរ។

លោក Dan Sullivan (រូបថត៖ Getty Images)

លោក Dan Sullivan សមាជិកខាងគណបក្សសាធារណរដ្ឋ នៃគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធព្រឹទ្ធសភា បានប្រាប់កាសែត Wall Street Journal ថា ការល្បាតនេះ គឺជាសាររម្លឹកមួយបង្ហាញពី សហរដ្ឋអាមេរិក បានឈានចូល “យុគសម័យថ្មីនៃការឈ្លានពានផ្តាច់ការ” ប៉ុន្តែបានសរសើរការឆ្លើយតបដ៏ខ្លាំងក្លារបស់កងទ័ពជើងទឹក។

គាត់បានប្រៀបធៀបរឿងនេះ ទៅនឹងឧបទ្ទវហេតុស្រដៀងគ្នា កាលពីខែកញ្ញាឆ្នាំមុន ដែលអាមេរិក បានបញ្ជូននាវាឆ្មាំសមុទ្រ ទៅដេញនាវានាំផ្លូវមីស៊ីលរបស់ចិន រួមជាមួយនាវាចិនពីរ និងនាវារុស្ស៊ី៤គ្រឿងទៀត នៅភាគខាងជើងកោះ Aleutian។

គួរបញ្ជាក់ថា សមយុទ្ធខាងលើ កើតឡើងចំពេលមានការប្រកួតប្រជែងអំណាចកាន់តែខ្លាំង នៅតំបន់អាក់ទិក ខណៈកងទ័ពជើងទឹករុស្ស៊ីនិងចិន ព្យាយាមទប់ទល់នឹងសម្ព័ន្ធភាពរបស់សហរដ្ឋអាមេរិកជាមួយប្រទេសជប៉ុន កូរ៉េខាងត្បូង និងដៃគូក្នុងតំបន់ផ្សេងទៀត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ចិន ធ្វើសមយុទ្ធបាញ់គ្រាប់ពិតជិតតៃវ៉ាន់ ឯអាមេរិក បង្ហាញសាច់ដុំយោធា នៅមហាសមុទ្រប៉ាស៊ីហ្វិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៧ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២០ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២០ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៤ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម