ព័ត៌មានជាតិ
ឱកាសការងារជិត ៧០០ កន្លែងកំពុងរង់ចាំសិស្ស-និស្សិត នៅថ្ងៃទី១០ ខាងមុខ
នៅថ្ងៃទី១០ ខែសីហា ខាងមុខកម្មវិធី «វេទិកាការងារ» ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងផ្តល់ការងារជិត ៧០០កន្លែងបន្ថែមទៀត ដល់យុវជន យុវនារី ក៏ដូចជាសិស្សានុសិស្សដែលកំពុងស្វែងរកការងារធ្វើនៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញ។
យុវជន សិស្ស និស្សិត ដែលកំពុងមានតម្រូវការការងារ នៅថ្ងៃទី១០ នេះអាចទៅរកការងារនៅវេទិកាការងារ NEA ក្នុងការជ្រើសរើសឱកាសការងារជិត ៧០០កន្លែងកំពុងរង់ចាំ។ សម្រាប់វេទិកាការងារនេះ ក៏មានការចូលរួមពីផ្សារទំនើបនិងក្រុមហ៊ុនធំៗជាច្រើនវិស័យងាយស្រួលនៅក្នុងការជ្រើសរើសដាក់ពាក្យ។
ដោយឡែកនៅថ្ងៃនេះដែរ វេទិកាការងារ NEA ក៏មានរៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលដោយឥតគិតថ្លៃ អំពីការត្រៀមខ្លួនចូលទីផ្សារការងារ ព្រមទាំងរបៀបនៃការរៀបចំ CV គន្លឹះនៅក្នុងការសម្ភាសឱ្យឆាប់ជាប់ជាដើម។
សម្រាប់ព័ត៌មានអំពីទីតាំង និងវគ្គបណ្ដុះបណ្ដាល យុវជន ឬសិស្ស និស្សិតអាចទាក់ទងបន្ថែមទៅកាន់ទំនាក់ទំនង ០៧៧ ២៣ ២៣ ៧៨ និង ០១៦ ៧៨ ៦៦ ៥៥៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា