ជីវិតកម្សាន្ដ
ទីបំផុត ភរិយានាយ ពែកមី បានទទួលសំណងពីម្ចាស់ហាង S 88 Beauty
តារាកំប្លែងនាយ ពែកមី បានបញ្ជាក់ប្រាប់ឲ្យដឹងមុននេះបន្តិចថា ពេលនេះភរិយារបស់លោកបានទទួលសំណងពីម្ចាស់ហាង S 88 Beauty តាមពាក្យបណ្ដឹងរបស់លោកហើយ។ ចំណែកអាការជំងឺភរិយាលោក ក៏បានធូរស្រាលច្រើន និងត្រៀមចេញពីមន្ទីរពេទ្យក្នុងរយៈពេល ២ ឬ ៣ ថ្ងៃ ខាងមុខនេះ។
តារាកំប្លែងនាយ ពែកមី បានថ្លែងប្រាប់នៅព្រឹកថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៣ នេះថា «ខ្ញុំ និងប្រពន្ធ បានទទួលសំណងពីម្ចាស់ហាង S88Beauty តាមពាក្យបណ្ដឹងរបស់ខ្ញុំហើយ អរគុណបងប្អូនទាំងអស់គ្នា ដែលបារម្ភ និងជូនពរប្រពន្ធខ្ញុំ»។ នាយ ពែកមី មិនទាន់បញ្ជាក់ប្រាប់ពីសំណងដែលលោក និងភរិយា ទទួលបាននៅឡើយទេ។
គេចាំបានថា ភរិយារបស់តារាកំប្លែងល្បីឈ្មោះលោក ចែម ចាន់រ៉ា ហៅ នាយ ពែកមី កាលពីរសៀលថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២៣ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីមានអាការធ្ងន់ធ្ងរ ក្រោយទទួលសេវាកម្មចាក់សេរ៉ូមខូឡាជិន ចាក់វីតាមីនឲ្យសាច់ស្អាត នៅក្នុងហាងកែសម្ផស្សយីហោ អេស 88 ប៊ីយូធី ម្ដុំផ្សារថ្មី។
យ៉ាងណាមិញក្រោយចូលសង្គ្រោះបន្ទាន់អស់រយៈពេល ៣ ថ្ងៃ នៅមន្ទីរពេទ្យកាល់ម៉ែត ភរិយានាយ ពែកមី ក៏មានអាការធូរស្រាលបន្តិចឡើងវិញ និងត្រូវបានបញ្ជូនមកចូលសម្រាកនៅបន្ទប់ព្យាបាលធម្មតាវិញ ខណៈកន្លងមកនាយ ពែកមី ដែលជាស្វាមី នៅតែបង្ហាញក្ដីព្រួយបារម្ភចំពោះបញ្ហាសុខភាពភរិយា ទោះបីចេញពីបន្ទប់សង្គ្រោះបន្ទាន់ក៏ដោយ។
ជាថ្មីម្ដងទៀត តារាកំប្លែងនាយ ពែកមី បានបញ្ជាក់ឲ្យដឹងកាលពីល្ងាចថ្ងៃទី ០៦ ខែសីហា ម្សិលមិញថា មកដល់ពេលនេះអាការជំងឺភរិយារបស់លោកបានធូរស្បើយច្រើនហើយ ដូច្នេះអាចប្រហែលជា ២ ទៅ ៣ ថ្ងៃទៀត ភរិយាលោកនឹងបានចេញពីមន្ទីរពេទ្យហើយ។ លោកក៏បានអរគុណចំពោះការសួរសុខទុក្ខ និងក្តីបារម្ភរបស់មិត្តភ័ក្ដិ និងអ្នកគាំទ្រ មកលើប្រពន្ធលោកផងដែរ។
សូមបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីការស្រាវជ្រាវ និងពិនិត្យករណីនេះ ក្រសួងសុខាភិបាល នៅថ្ងៃទី ០៤ ខែសីហា ក៏បានចេញសេចក្ដីសម្រេចស្ដីពីការបិទ និងដកហូតសេចក្ដីសម្រេចឲ្យបើកមជ្ឈមណ្ឌលថែរក្សាសម្ផស្ស អេស ប៉ែតសិបប្រាំបី ប៊ីយូធី (S88 Beauty ) និងសាខាទាំងអស់៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៧ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ សប្តាហ៍ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់