Connect with us

ព័ត៌មានជាតិ

អគ្គនាយកដ្ឋានភស្តុភារក្រសួងមហាផ្ទៃ មាននាយកដ្ឋាន ៩ ចំណុះ ដឹកនាំ​​ដោយ​នាយឧត្តមសេនីយ៍ សេង យូអ៊ាន់

បានផុស

នៅ

អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ មានតួនាទីធ្វើជាសេនាធិការជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ដឹកនាំ​ដោយនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ មាននាយកដ្ឋាន ៩ ចំណុះ ដែល​មាន​ភារកិច្ចដូចខាងក្រោម​៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– កសាងគម្រោងផែនការសេដ្ឋកិច្ច ហិរញ្ញវត្ថុ អំពីបៀវត្សរ៍ មធ្យោបាយ សម្ភារ ឯកសណ្ឋាន ប្រេងឥន្ធនៈ ស្បៀងអាហារ ឱសថ របប​ផ្គត់ផ្គង់​របស់មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និង​មន្ត្រី​ពន្ធនាគារ សម្រាប់​បម្រើ​សំណូមពរ​នៃកិច្ចប្រតិបត្តិការរយៈពេលវែង ខ្លីរបស់​បណ្តាអង្គភាព នាយកដ្ឋាន ក្រោមឱវាទក្រសួងមហាផ្ទ

– កសាងផែនការបែងចែកថវិកា មធ្យោបាយ សម្ភារ ប្រេងឥន្ធនៈ ស្បៀង សម្លៀកបំពាក់ និង​ឧបករណ៍​បច្ចេកទេសប្រចាំឆ្នាំ សម្រាប់ការផ្គត់ផ្គង់ឱ្យដំណើរការប្រព្រឹត្តទៅរបស់ក្រសួងមហាផ្ទៃ

– កសាងគម្រោងផែនការផ្គត់ផ្គង់របបឧបត្ថម្ភ សម្ភារប្រើប្រាស់​សម្រាប់​ជនជាប់ឃុំ ដែល​ឃុំខ្លួន​នៅ​តាម​បណ្តា​មណ្ឌល​អប់រំកែប្រែ ពន្ធនាគារ​រាជធានី​ខេត្ត និងរបប​ឧបត្ថម្ភ​គោលនយោបាយ តាម​ច្បាប់​កំណត់​ដល់​អ្នកទោសពេលត្រូវដោះលែង

– គ្រប់គ្រង​ចំណូល-ចំណាយ​ថវិកាជាតិ ដែលស្ថិតនៅក្នុង​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ

– គ្រប់គ្រង​រាល់​ប្រភព​ចំណូល​របស់​បណ្តាអង្គភាព​ក្រោម​ឱវាទ​ក្រសួងមហាផ្ទៃ ដើម្បីប្រមូល​បង់ចូល ថវិកា​ជាតិ​តាម​គោលការណ៍​ច្បាប់​កំណត់

– គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ និង​រៀបចំ​បញ្ជីសារពើភណ្ឌ​ទ្រព្យសម្បត្តិរដ្ឋ រួមមាន​ការកត់ត្រា និង​ការ​ជម្រះ​ចេញពីបញ្ជីសារពើភណ្ឌ គ្រប់គ្រង​ការដោះដូរ និងការជួល ការលក់នូវរាល់​អចលនវត្ថុ ចលនវត្ថុ​ទាំងឡាយ​របស់​រដ្ឋ ដែល​ស្ថិតក្រោមការកាន់កាប់​របស់​ក្រសួងមហាផ្ទៃ រាប់ទាំង​អចលនវត្ថុ ចលនវត្ថុ ដែល​ជាជំនួយនានា ពីបរទេស និង​អំណោយពី​សប្បុរសជន​ផ្តល់ជូន​បណ្តា​អង្គភាព​ក្រោមឱវាទ​ក្រសួង​មហាផ្ទៃ អំណោយ​ពីដៃគូ អភិវឌ្ឍន៍ដែលបានបញ្ចប់គម្រោង ហើយត្រូវផ្ទេរជូនរដ្ឋ និង​ទ្រព្យសម្បត្តិ ដែលទទួលបានពីការ​ដោះស្រាយផលប៉ះពាល់​ដោយសារ​គម្រោង​អភិវឌ្ឍន៍

– ដឹកនាំការអនុវត្តកិច្ចលទ្ធកម្ម​សាធារណៈ​តាមបែបបទ និងនីតិវិធីហិរញ្ញវត្ថុ

– សម្របសម្រួល និងសហការជាមួយ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ អគ្គនាយកដ្ឋាន និងអង្គភាព នានា​ចំណុះក្រសួង​មហាផ្ទៃ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្នុងការប្រមូលថវិកា ចំណូល​មិនមែន​សារពើពន្ធនានា ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ដើម្បីបង់ចូលថវិកាជាតិ តាម​គោលការណ៍​ច្បាប់កំណត់

– ធ្វើការ​ផ្សព្វផ្សាយរូបភាព និង​សកម្មភាព សមិទ្ធផល ព្រមទាំងស្នាដៃនានា​របស់រាជរដ្ឋាភិបាល ថ្នាក់ ដឹកនាំ​ក្រសួងមហាផ្ទៃ ស្ថាប័ន​នានា និងអាជ្ញាធរថ្នាក់ក្រោមជាតិ។ ជាមួយគ្នានោះ គឺផ្ដោត​សំខាន់​បង្កើន​ការផ្សព្វផ្សាយ​ពីសកម្មភាពការងារប្រចាំថ្ងៃរបស់កងកម្លាំងនគរបាលជាតិ សមត្ថកិច្ច​គ្រប់ជំនាញ​ពាក់ព័ន្ធ ព្រមទាំង​មហាជន​ទូទៅ​ដែលបានរួមចំណែក​ធ្វើសហប្រតិបត្តិការ ក្នុងការ​អនុវត្ត​គោល​នយោបាយ​ភូមិ​ឃុំមានសុវត្ថិភាព ការងារ បង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ សំដៅ​ថែរក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គមបានល្អប្រសើរ

– កសាងផែនការ​សំណង់​អគារមន្ទីរពេទ្យ-គិលានដ្ឋាន​ផ្គត់ផ្គង់​ឱសថ សម្ភារ​បរិក្ខារ​វេជ្ជសាស្ត្រ​សម្រាប់ ពិនិត្យ​សុខភាព ព្យាបាលជំងឺ​ដល់​មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាល​ជាតិ និង​មន្ត្រី​ពន្ធនាគារ ក្នុង​ក្រប​ខ័ណ្ឌ​ក្រសួង មហាផ្ទៃ ព្រមទាំង​ជនជាប់ឃុំ ដែល​កំពុង​ឃុំខ្លួន​នៅ​បណ្តា​មណ្ឌល​អប់រំ​កែប្រែ​ពន្ធនាគារ​រាជធានី​ខេត្ត

– កសាង​ផែនការ វិធានការ វិធីសាស្ត្រ ការងារ​សុខាភិបាល​ក្នុង​ការ​ផ្គត់ផ្គង់​បំប៉ន​សុខភាព​ដល់មន្ត្រី រាជការ​ស៊ីវិល កងកម្លាំង​នគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែល​សម្រាក​ក្នុងមន្ទីរពេទ្យ-គិលានដ្ឋាន ចំណុះ​អង្គភាព​ក្រោមឱវាទក្រសួងមហាផ្ទៃ

– ស្រាវជ្រាវ កសាង​ផែនការកែលម្អ បំពាក់មធ្យោបាយ​ឧបករណ៍​សម្ភារ​បច្ចេកទេស​វិទ្យាសាស្ត្រ​ទំនើបៗ បម្រើ​ដល់​កិច្ចប្រតិបត្តិការ​ការងារ​សុខាភិបាល​ដែលស្ថិតក្រោម​សមត្ថកិច្ចក្រសួងមហាផ្ទៃ

– កំណត់លក្ខណៈ​វិនិច្ឆ័យអំពីសុខភាពកាយ​សម្បទា​របស់មន្ត្រីបុគ្គលិកក្រោម​ឱវាទ​ក្រសួងមហាផ្ទៃ ដើម្បី​បំពេញ​បែបបទ​ឱ្យ​សម្រាក​ព្យាបាល​សុខភាព ចេញ​វិញ្ញាបនប័ត្រ​បញ្ជាក់អំពី​សុខភាព កាយសម្បទា និង​បំពេញបែបបទ​បញ្ជូន​ទៅសម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​នានា​របស់​មន្ត្រី​បុគ្គលិក​ក្រោម​ឱវាទ​ក្រសួង​មហាផ្ទៃ​និង​ទៅ​ក្រៅ​ប្រទេស

– កសាង​ផែនការ​ផ្គត់ផ្គង់ និង​បណ្តុះបណ្តាល​មុខជំនាញ​គូរ​ប្លង់ សិក្សា​គម្រោងផែនការ​សាងសង់ សំណង់ និង​វិស្វកម្ម សិក្សាស្រាវជ្រាវគម្រោងប្លង់និងស្ថាបត្យកម្ម និង​គ្រប់គ្រង​សម្ភារ​គ្រឿងចក្រ​មធ្យោបាយ បម្រើឱ្យការងារ​សាងសង់ ស្ថាបនា និង​វិស្វកម្មដែល​ស្ថិតក្នុងសមត្ថកិច្ច​របស់​ក្រសួង​មហាផ្ទៃ

– ស្រាវជ្រាវស្វែងរកឧបករណ៍​សម្ភារបច្ចេកទេស​ទំនើបៗ ដើម្បីបម្រើឱ្យ​សំណូមពរ និងកិច្ចការចំពោះ មុខ និងយូរអង្វែង​ដល់កងកម្លាំងនគរបាលជាតិ សម្រាប់បម្រើឱ្យកិច្ចប្រតិបត្តិការ ការបង្ការ​និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ដោយ​សហការ​ជាមួយ​អង្គការ​ពាក់ព័ន្ធ និង​ទំនាក់ទំនង​ជាមួយ​អង្គការ​ជាតិ-អន្តរជាតិ និង​ក្រុមហ៊ុន​ឯកជន ដើម្បី​ស្វែងរក​ការផ្ដល់បទ​ពិសោធន៍ និង​ព័ត៌មាន​អំពីបច្ចេកវិទ្យា​នានា សំដៅ​បម្រើឱ្យការ​ផ្គត់ផ្គង់​ឧបករណ៍ សម្ភារ​បច្ចេកទេស​ទំនើប​ក្នុងមុខ​ជំនាញ​លើគ្រប់​វិស័យ​ដែល​ស្ថិតក្នុង​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ

– ទំនាក់ទំនង​សហប្រតិបត្តិការ​ជាមួយ​បណ្តាប្រទេសនានា ដោយយោងតាមគោលការណ៍ដឹកនាំរួម របស់​ក្រសួង​មហាផ្ទៃ និងកិច្ចព្រមព្រៀង​រវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ជាមួយបណ្តាប្រទេស​នានា

– គ្រប់គ្រង​មន្ត្រីនគរបាល​ជាតិ មន្ត្រីរាជការស៊ីវិលក្រោមឱវាទ ធ្វើការវាយតម្លៃ និង​លើក​សំណើ​ស្នើសុំ តែងតាំង​មុខតំណែង ផ្ទេរភារកិច្ច ដំឡើងឋានន្តរសក្តិ លើកសរសើរ ឬដាក់វិន័យ ដើម្បី​ដាក់ជូន​ថ្នាក់ដឹកនាំ ក្រសួង ពិនិត្យ​និង​សម្រេច

– កសាង​ផែនការ​បណ្តុះបណ្តាល​វិក្រិតការ កសាង​ធនធានមនុស្ស និង​មុខជំនាញ​វិជ្ជាជីវៈ​ដល់មន្ត្រី រាជការ​ស៊ីវិល មន្ត្រី​នគរបាល​ជាតិ និង​មន្ត្រីពន្ធនាគារ​ដែល​បំពេញ​ភារកិច្ច​ការងារ​ភស្តុភារ ហិរញ្ញវត្ថុ នៅ​អគ្គនាយកដ្ឋាន​ភស្តុភារ​និង​ហិរញ្ញវត្ថុ និង​នៅតាម​បណ្តា​នាយកដ្ឋាន អង្គភាព​ស្នងការដ្ឋាន​នគរបាល​រាជធានី​ខេត្ត ក្រោម​ឱវាទក្រសួងមហាផ្ទៃ ឱ្យស្របតាមភារកិច្ចជំនាញរបស់ខ្លួន

– ដឹកនាំ គ្រប់គ្រង​មន្ត្រីជំនាញ​ភស្តុភារ ហិរញ្ញវត្ថុ ទាំង​នៅអគ្គនាយកដ្ឋានភស្តុភារ​និងហិរញ្ញវត្ថុ និង មន្ត្រី​បម្រើ​ការងារ​ជំនាញភស្តុភារ និងហិរញ្ញវត្ថុ នៅស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ឱ្យអនុវត្ត​បានត្រឹមត្រូវ ទៅតាមច្បាប់ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្ត

– ធ្វើរបាយការណ៍​បូកសរុបលទ្ធផល​ការងារ និងទិសដៅបន្តរបស់អគ្គនាយកដ្ឋានភស្តុភារ និង​ហិរញ្ញវត្ថុ តាមការកំណត់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

– ទទួល​អនុវត្តភារកិច្ច និងសិទ្ធិផ្សេងៗទៀតដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រគល់ឱ្យ

នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ដឹកនាំដោយអគ្គនាយកមួយរូបនិង​មាន​អគ្គនាយករង​ជាជំនួយការតាម​ការ​កំណត់។

អគ្គនាយកដ្ឋានភស្ដុភារនិងហិរញ្ញវត្ថុ មានរចនាសម្ព័ន្ធដូចខាងក្រោម៖

១- នាយកដ្ឋានរដ្ឋបាលសរុប
២- នាយកដ្ឋានផែនការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្នែកសន្តិសុខសាធារណៈ
៣- នាយកដ្ឋានផែនការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្នែករដ្ឋបាលទូទៅ
៤- នាយកដ្ឋានភស្ដុភារនិងសម្ភារបច្ចេកទេស
៥- នាយកដ្ឋានផ្សព្វផ្សាយអប់រំ
៦- នាយកដ្ឋានសុខាភិបាល
៧- នាយកដ្ឋានស្ថាបនានិងវិស្វកម្ម
៨- នាយកដ្ឋានស្រាវជ្រាវឧបករណ៍សម្ភារបច្ចេកទេស
៩- ស្ថានីយវិទ្យុ និងទូរទស្សន៍មហាផ្ទៃ (ថ្នាក់​ស្មើនាយកដ្ឋាន)។

ការរៀបចំ​តួនាទី ភារកិច្ច រចនាសម្ព័ន្ធ​និង​របៀបរបប​ធ្វើការងារ​របស់​ការិយាល័យ​ចំណុះ​ឱ្យ​នាយកដ្ឋាន​នៃ​អគ្គនាយកដ្ឋាន​ភស្ដុភារ​និងហិរញ្ញវត្ថុត្រូវ​កំណត់​ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៧ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ៣៦ នាទី មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា៣៧ នាទី មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

ព័ត៌មានជាតិ៤២ នាទី មុន

ដ្បិតកម្ពុជាដកខ្លួនពីកិច្ចសហប្រតិបត្តិការ CLV តែរាជរដ្ឋាភិបាលនៅបន្តអភិវឌ្ឍតំបន់ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម