Connect with us

ព័ត៌មានអន្ដរជាតិ

បុត្រីស្ដេចថៃ ព្រះនាង Sirivannavari ប្រារព្ធខួបកំណើតឲ្យសុនខទ្រង់សព្វព្រះទ័យខ្លាំងបំផុត យ៉ាងគគ្រឹកគគ្រេង

បានផុស

នៅ

ព្រះនាង Sirivannavari Nariratana ដែលជាបុត្រីតែម្នាក់គត់របស់ស្ដេចថៃ Maha Vajiralongkorn និង អតីតមហេសី Sujarinee Vivacharawongse បានប្រារព្ធខួបកំណើតឲ្យ​សុនខ​ដែល​ទ្រង់​សព្វព្រះរាជហឫទ័យ​ខ្លាំងបំផុត​យ៉ាង​គគ្រឹកគគ្រេង​ក្នុងព្រះរាជដំណាក់របស់ទ្រង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​បណ្ដាញ​សង្គម Instagram ដែលមានឈ្មោះថា Princesslovepet បានផ្សព្វផ្សាយរូបភាព​របស់​ព្រះនាង Maha Chakri Sirindhorn និងព្រះនាង Sirivannavari Nariratana Rajakanya ដោយទ្រង់ទាំងពីរបានរៀបចំកម្មវិធី​តូចមួយ​យ៉ាងសាមញ្ញ​ តែ​គគ្រឹកគគ្រេង​ធំធេង ដើម្បី​អបអរសាទរ​ខួបលើក​ទីមួយនៃ​ថ្ងៃកំណើតរបស់​សុនខប្រភេទ Labrador Retriever ដែលមានឈ្មោះថា MI6 ដោយនំមានលក្ខណៈដូចគ្នាទៅនឹងពណ៌រោម​របស់​សត្វ​ចិញ្ចឹម​ដែល​ព្រះនាង​សព្វព្រះទ័យផងដែរ។

យ៉ាងណាមិញ ត្រឹម​រូបភាព​ប៉ុន្មាន​សន្លឹក​ជាមួយសត្វសុនខដែលទ្រង់​សព្វ​ព្រះរាជហឫទ័យ​ខ្លាំង​ បាន​ធ្វើឲ្យ​ប្រជានុរាស្ត្រ​ក្រោម​ឱវាទ​របស់​បុត្រី​ស្ដេចថៃ Maha Vajiralongkorn មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំងលើសត្វចិញ្ចឹម MI6 ខណៈ​ដែលវា​ទើបតែ​មាន​អាយុ ១ ឆ្នាំទេ ប៉ុន្តែវាគួរឲ្យ​ស្រលាញ់​និង​ឆ្លាតវៃ​មិនធម្មតានោះឡើយ។

លើសពី​នេះ​ទៀត ព្រះនាង Sirivannavari Nariratana បាន​សរសេរខេបសិន​ដើម្បីអបអរសត្វ​ចិញ្ចឹម​របស់ទ្រង់ថា “ខ្ញុំពិតជាសព្វ​ព្រះរាជហឫទ័យ​ខ្លាំង​ នៅពេល​ដែលខ្ញុំឃើញ​អាហារដែល​បុគ្គលិក​បានរៀបចំ​សម្រាប់​ខ្ញុំ​សោយនាពេលនេះជាមួយសត្វចិញ្ចឹមរបស់ខ្ញុំ”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖mgronline

ចុចអាន៖បុត្រាបុត្រី ៧ អង្គ របស់ស្ដេចថៃ Maha Vajiralongkorn សុទ្ធតែមានមុខ​តំណែង​ធំ​ៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

អ្នកនាំពាក្យ៖ ការតែងតាំងមេបញ្ជាការកងទ័ពជើងទឹកដោយព្រះរាជក្រឹត្យ តាមសំណើនាយករដ្ឋមន្រ្តី គឺស្របតាមច្បាប់ គ្មានអ្វីខុសឡើយ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

មេ​ដឹក​នាំ​របប​យោធា​មី​យ៉ាន់​ម៉ា​​​ប្រកាស​​រៀបចំ​បោះ​​ឆ្នោត​​នៅ​ដើម​​ឆ្នាំ​២០២៦

ព័ត៌មានជាតិ៣៩ នាទីutes មុន

ជិត១០០ឆ្នាំនៃការស្វែងរកទីបំផុតព្រះសិរពុទ្ធបដិមាមួយរកឃើញដងខ្លួនវិញហើយ

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

ជនជាតិ​សិង្ហបុរី​ដែល​អត់​ការងារ​ធ្វើ នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ៤ ៥០០​ដុល្លារ

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

អាហ្សង់ទីន​ប្រកាសកាន់ទុក្ខបីថ្ងៃ​ចំពោះហេតុ​ការណ៍​​ទឹកជំនន់​ទឹកភ្លៀង​​​ដ៏សាហាវ​​

Sokha Hotels

ព័ត៌មានពេញនិយម