Connect with us

ព័ត៌មានអន្ដរជាតិ

ប្រពន្ធព្យាយាមបំពុលប្តីដែលជាកងទ័ពអាកាសអាមេរិក ជាមួយទឹកអូសាវែល

បានផុស

នៅ

យោងតាមឯកសាររបស់តុលាការបានឱ្យដឹងថា ប្រពន្ធម្នាក់រស់នៅរដ្ឋ Arizona សហរដ្ឋអាមេរិកព្យាយាមបំពុលប្តីដែលជាកងទ័ពអាកាសអាមេរិក ជាមួយនឹងទឹកអូសាវែលអស់រយៈពេលជាច្រើនខែ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Melody Johnson ត្រូវបានចាប់ខ្លួននៅថ្ងៃទី ១៨ ខែកក្កដា បន្ទាប់ពីប្តីរបស់នាងបញ្ជូនវីដេអូបង្ហាញពីសកម្មភាពចាក់អូសាវែលចូលទៅក្នុងម៉ាស៊ីនកាហ្វេឲ្យប៉ូលិស ។ បុរសជាប្ដីមិនត្រូវបានបញ្ចេញអត្តសញ្ញាណជាសាធារណៈទេ ដំបូងឡើយគាត់បានសម្គាល់រសជាតិប្លែកពីកាហ្វេតាំងពីចុងខែមីនា ខណៈកំពុងឈរជើងនៅប្រទេសអាឡឺម៉ង់ ។

គួរបញ្ជាក់ថា Johnson វ័យ ២៩ ឆ្នាំ និងស្វាមី កំពុងឈានទៅការលែងលះ ប៉ុន្តែពួកគេរស់នៅជុំគ្នាជាមួយកូនធម្មតា ។

យ៉ាងណាមិញ បុរសជាប្តីនៅតែបន្តផឹកកាហ្វេដែលមានរសជាតិប្លែកអស់រយៈពេល ២ ទៅ ៣ សប្តាហ៍ មុនតេស្តទឹកម៉ាស៊ីនរកសារធាតុគីមី ។ បន្ទាប់មកលទ្ធផលតេស្តបានបង្ហាញថា ទឹកម៉ាស៊ីនគ្មានបញ្ហានោះទេ ប៉ុន្តែអ្វីដែលជាបញ្ហាគឺប៉ាន់កាហ្វេរបស់គាត់មានក្លរកម្រិតខ្ពស់ ។

ដូច្នេះក្នុងខែឧសភា គាត់បានបំពាក់កាមេរ៉ាតាមដាន Johnson ហើយរកឃើញថា នាងបានដាក់អ្វីម្យ៉ាងចូលទៅក្នុងប៉ាន់កាហ្វេពិតមែន ។ លោកព្យាយាមធ្វើពុតជាផឹកកាហ្វេរហូតត្រឡប់មកដល់អាមេរិកវិញ ទើបដាក់ពាក្យបណ្ដឹងតែម្ដង ។

ក្រោយក្រុមគ្រួសារនេះផ្លាស់ប្ដូរទៅនៅផ្ទះអចិន្ត្រៃយ៍គឺថ្ងៃទី០៧ ខែកក្កដា គាត់បានបំពាក់កាមេរ៉ាដែលមានរូបរាងដូចកណ្ដឹងអគ្គីភ័យម្ដងទៀត ។ បន្ទាប់ពីប្រមូលព័ស្តុតាងគ្រប់គ្រាន់ហើយ បុរសជាប្តីបានត្រឡប់ទៅប៉ូលិសដើម្បីប្រាប់ពីរឿងប្រពន្ធព្យាយាមសម្លាប់ ព្រោះនាងចង់បានប្រយោជន៍ពីការស្លាប់របស់លោក ។

ជាចុងក្រោយ Johnson ត្រូវគេចាប់ខ្លួន និងចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាតកម្រិតទី ១ ប៉ុនប៉ងរំលោភធ្ងន់ធ្ងរ និងបន្ថែមសារធាតុពុលទៅក្នុងអាហារ ឬភេសជ្ជៈបានសម្រេច ៕

ប្រែសម្រួល៖ វារី

ប្រភព៖ newssky

ចុចអាន៖ ការស្លាប់ដោយសារថ្នាំបំពុល ៥ ករណី ប្រចាំប្រវត្តិសាស្ត្រពិភពលោក

ចុចអាន៖ អ្នកគ្រូ ចិន​ ម្នាក់ត្រូវប្រហារជីវិត ដោយសារដាក់ថ្នាំបំពុលសិស្សសាលាមត្តេយ្យ ២៥ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

យន្តហោះមួយគ្រឿង ធ្លាក់លើផ្លូវ រួចបុកជាមួយ​រថយន្ត​ក្រុង នៅ ប្រេស៊ីល

Sokha Hotels

ព័ត៌មានពេញនិយម