ព័ត៌មានអន្ដរជាតិ
ស្លាប់និងសង្គ្រោះបន្ទាន់ ៥ នាក់នៅ តៃវ៉ាន់ ក្រោយទទួលទានអាហារក្ដៅក្នុងទូទឹកកក
គ្រួសារមួយនៅតៃវ៉ាន់មានគ្នា៦នាក់បានជួបរឿងសោកនាដកម្ម បន្ទាប់ពីពួកគេទទួលទានអាហារក្ដៅទុកក្នុងទូទឹកកករាប់ម៉ោង។ ដោយក្នុងនោះសមាជិកក្នុងផ្ទះបានពុលអាហារ ខណៈដែល៥នាក់កំពុងតែសង្គ្រោះបន្ទាន់ និងស្លាប់១នាក់ផងដែរ។

លោកវេជ្ជបណ្ឌិត Jiang Shoushan អ្នកឯកទេសខាងជំងឺតម្រងនោម បានទម្លាយករណីបុរសម្នាក់បានលាងឈាមអស់រយៈពេល១០ឆ្នាំមកហើយ។ គាត់ត្រូវព្យាបាលជាប្រចាំបានធ្វើឲ្យសុខភាពមានស្ថិរភាពគួរឲ្យកត់សម្គាល់ ប៉ុន្តែប៉ុន្មានថ្ងៃមុននេះ អ្នកជំងឺម្នាក់នេះបានស្លាប់ភ្លាមៗ បន្ទាប់ពីបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់។
ក្រោយមក សមាជិកគ្រួសារអ្នកជំងឺ ៥ នាក់ផ្សេងទៀត ត្រូវបានគេនាំទៅបន្ទប់សង្គ្រោះបន្ទាន់ ស្របពេលដែលបុគ្គលិកពេទ្យបានស៊ើបអង្កេត ដោយសួរពីអាហារដែលពួកគេញ៉ាំនៅថ្ងៃកើតហេតុ។ នៅទីបំផុតទើបដឹងមូលហេតុពិតប្រាកដនៅពីក្រោយសោកនាដកម្មដ៏សោកសៅនេះ គឺដោយសារតែការរក្សាទុកអាហារមិនត្រឹមត្រូវក្នុងទូទឹកកក ដែលបណ្ដាលឲ្យពុលអាហារ។
ក្រុមគ្រួសារអ្នករងគ្រោះបានបន្ថែមទៀតថា ដោយសារតែស្វាមីរបស់គាត់ខ្លាចទុកឆ្នាំងស៊ុបខាងក្រៅនាំបាក់តេរី និងប៉ះពាល់ដល់សុខភាព ។ ដូច្នេះពេលប្រពន្ធគាត់ធ្វើម្ហូបចប់ គាត់ដាក់ស៊ុបក្តៅៗទាំងអស់ភ្លាមៗចូលទៅក្នុងទូទឹកកក ដោយមិនរង់ចាំឲ្យវាត្រជាក់ជាមុនសិន។ ជាលទ្ធផលសីតុណ្ហភាពនៃទូទឹកកកកើនឡើងភ្លាមៗ។ វាក៏ប៉ះពាល់ដល់អាហារផ្សេងទៀតនៅក្នុងទូទឹកកកដោយបង្កើនហានិភ័យនៃការរលួយ និងបាក់តេរីកើនឡើង ទើបបណ្ដាលឲ្យពុលអាហារមួយគ្រួសារបែបនេះ។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត Jiang Shoushan ក៏បានព្រមានផងដែរថា ទោះបីជាស៊ុបភាគច្រើនមានជាតិទឹកក៏ដោយ ជាធម្មតាវាត្រូវការពេលច្រើនដើម្បីត្រជាក់។ វាជាការល្អក្នុងការទុកអាហារក្តៅនៅខាងក្រៅឲ្យត្រជាក់រយៈពេល ២ ម៉ោង មុនពេលដាក់វានៅក្នុងទូទឹកកកដើម្បីរក្សាទុក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ត្រី អាមេរិក ស្លាប់ដោយសារផឹកទឹកជិត២លីត្រក្នុងពេល ២០ នាទី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ