ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ ប្ដេជ្ញាថា យោធានឹងនៅតែការពារប្រទេស ថៃ
នៅពេលអ្នកសារព័ត៌មានសួរនាំអំពីស្ថានភាពយោធា ចំពេលមានភាពតានតឹងផ្នែកនយោបាយកំពុងកើនឡើងខ្លាំងនោះ នាយករដ្ឋមន្ត្រីផុតអាណត្តិលោក ប្រាយុទ្ធ ចាន់អូចា បានលើកឡើងកាលពីពេលថ្មីៗនេះថា កងកម្លាំងប្រដាប់អាវុធនឹងនៅតែបន្តការការពារប្រទេសថៃដដែល ។
បច្ចុប្បន្ននៅក្នុងប្រទេសថៃកំពុងប្រឈមមុខនឹងការកើនឡើងភាពតានតឹងផ្នែកនយោបាយ ខណៈការប៉ុនប៉ងបង្កើតរដ្ឋាភិបាលថ្មីរបស់បក្សឈ្នះឆ្នោតបានអូសបន្លាយរយៈពេលជិត ៣ ខែមកហើយ ចាប់តាំងពីការបោះឆ្នោតថ្ងៃទី១៤ ខែឧសភា ហើយក៏មានការភ័យខ្លាចផងដែរចំពោះការផ្ទុះជម្លោះណាមួយរវាងក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ និងអ្នកគាំទ្រយោធា ហើយនៅពេលនោះ យោធាអាចនឹងធ្វើអន្តរាគមន៍ដើម្បីទប់ស្កាត់រឿងរ៉ាវនេះភ្លាមៗ ។
ទន្ទឹមនោះ អ្នកសារព័ត៌មានបានចាក់សួរទៀតថាតើលោកមានការព្រួយបារម្ភអំពីអនាគតនៃកងកម្លាំងប្រដាប់អាវុធដែរឬទេ ចំពេលមានវិបត្តិនយោបាយនាពេលថ្មីៗនេះ? លោក ប្រាយុទ្ធ បញ្ជាក់ថា “ដរាបណានៅមានទាហានវ័យក្មេងនៅក្នុងជួរកងទ័ព និងមានច្បាប់ការពារពីសារៈសំខាន់នៃកងកម្លាំងប្រដាប់អាវុធនោះ គ្មានអ្វីដែលលោកត្រូវព្រួយបារម្ភនោះទេ ហើយកងកម្លាំងប្រដាប់អាវុធមិនត្រូវបានទុកចោលឲ្យធ្វើការតែឯងនោះទេ” ។
ស្របពេលជាមួយគ្នានេះ លោកឧត្តមសេនីយវ័យ ៦៩ ឆ្នាំដែលជានាយករដ្ឋមន្ត្រីចាំផ្ទះ និងជារដ្ឋមន្ត្រីការពារជាតិរូបនេះ ក៏កំពុងរង់ចាំការប្រគល់អំណាចទៅឲ្យរដ្ឋាភិបាលបន្ទាប់ផងដែរ ក្រោយគណបក្សរបស់លោក និងបក្សសម្ព័ន្ធមិត្តផ្សេងទៀតបានរងបរាជ័យយ៉ាងចាស់ដៃនៅក្នុងការបោះឆ្នោត ។
គួរបញ្ជាក់ថា បើមិនមានអ្វីប្រែប្រួលទេនោះ សម័យប្រជុំរួមគ្នានៃរដ្ឋសភា និងព្រឹទ្ធសភាថៃដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេស អាចនឹងប្រព្រឹត្តទៅចន្លោះថ្ងៃទី១៨ ឬថ្ងៃទី១៩ ខែសីហា ពោលរយៈពេល ៣ ថ្ងៃ ក្រោយតុលាការធម្មនុញ្ញធ្វើសេចក្ដីសម្រេចលើញត្តិទាក់ទងនឹងការបន្ត ឬដកសិទ្ធិលើមេដឹកនាំចលនាឆ្ពោះទៅមុខ លោក Pita Limjaroenrat ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ សភា ថៃ ប្រកាសថ្ងៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីជុំបន្ទាប់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ