Connect with us

ព័ត៌មានអន្ដរជាតិ

តើពិតទេ ករណីឆ្លងក្នុងសហគមន៍វៀតណាម គឺជាវីរុសបម្លែងខ្លួនប្រភេទថ្មី?

បានផុស

នៅ

នៅព្រឹកថ្ងៃសុក្រទី២៩ខែមករានេះ ប្រទេសវៀតណាមបានរាយការណ៍ពីការឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៩ករណីបន្ថែមទៀត ខណៈការផ្ទុះឡើងលើកដំបូងរបស់ប្រទេសនេះក្នុងរយៈពេលជិត២ខែបានរីករាលដាលដល់ទីក្រុងហាណូយហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាលបាននិយាយថា ករណីថ្មីដែលរួមមាន១ករណីនៅហាណូយ​ និង៨ករណីនៅខេត្ត Haiphong, Hai Duong, Quang Ninh និង Bac Ninh បាននាំឲ្យករណីសរុបពាក់ព័ន្ធការចម្លងក្នុងសហគមន៍ដែលចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍បានកើនឡើងដល់៩៣ករណី។

ករណីមួយក្នុងចំណោមពីរករណីដំបូងដែលត្រូវបានកត់ត្រាកាលពីថ្ងៃព្រហស្បតិ៍ គឺជាអ្នកប៉ះពាល់ទៅនឹងបុគ្គលម្នាក់ដែលបានធ្វើតេស្តនៅប្រទេសជប៉ុន រកឃើញមានផ្ទុកវីរុសបម្លែងខ្លួនអង់គ្លេស ដែលឆ្លងខ្លាំងជាងកូវីដ។ ក្រសួងបាននិយាយថា ខ្លួនកំពុងវិភាគហ្សែនដើម្បីកំណត់ថាតើអ្នកជំងឺថ្មីៗពិតជាឆ្លងវីរុសបម្លែងខ្លួនមែនឬក៏អត់។

នៅក្នុងកិច្ចប្រជុំបន្ទាន់មួយដែលធ្វើឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ អាជ្ញាធរក្រុងហាណូយបាននិយាយថា ពួកគេកំពុងបង្កើនសមត្ថភាពតាមដាននិងធ្វើតេស្ត។ អាជ្ញាធរបន្ថែមថា ទីក្រុងនេះអាចធ្វើតេស្តលើមនុស្សចំនួន១ម៉ឺននាក់ក្នុងមួយថ្ងៃ។ ទូរទស្សន៍រដ្ឋបានដកស្រង់សម្តីប្រធានក្រុមការងារទទួលបន្ទុកវីរុសកូរ៉ូណាដែលនិយាយថា ការត្រៀមខ្លួនគួរតែត្រូវបានធ្វើឡើងសម្រាប់សេណារីយ៉ូដែលមានការឆ្លងរហូតដល់ទៅ៣០,០០០ករណី។

ក្រសួងសុខាភិបាលបានស្នើឲ្យផ្អាកជើងហោះហើរអន្តរជាតិ និងហាមឃាត់ការជួបជុំធំៗមុនថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីដែលនៅសល់តែ២សប្តាហ៍ទៀតប៉ុណ្ណោះ។

ស្របពេលជាមួយគ្នានោះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានជំរុញឲ្យមានភាពស្ងប់ស្ងាត់និងបានសន្យាចាត់វិធានការរហ័ស៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ក្រោយផ្ទុះការឆ្លងក្នុងសហគមន៍ វៀតណាមបន្ថែមរយៈពេលធ្វើចត្តាឡីស័កដល់ទៅ២១ថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការរាជធានី ៖ សមត្ថកិច្ច​ទាំង១៤ខណ្ឌ សូម​ជួយ​សម្រួល​ចរាចរណ៍​ទីតាំង​មមាញឹក ជា​ពិសេស​សាលារៀន​ដើម្បី​រំដោះ​ការ​កក់ស្ទះ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សំរាម១៥០០តោន​​អណ្តែត​តាមទឹកជំនន់​នៅ​ទន្លេ Ciliwung​ នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល៖ ការរិះគន់ច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មប្រព្រឹត្តក្នុងរបបខ្មែរក្រហម ជាការប្រមាថធ្ងន់ធ្ងរដល់អ្នកស្លាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកំពង់ចាម​ នឹងរៀបចំព្រឹត្តិការណ៍បុណ្យឆ្នេរខ្សាច់លើកទី១ នៅរមណីយដ្ឋានឆ្នេរខ្សាច់​កោះប៉ែន

Sokha Hotels

ព័ត៌មានពេញនិយម