កីឡា
អ្នកគាំទ្រអាស៊ានចាប់អារម្មណ៍ខ្លាំងលើលីគកម្ពុជារដូវកាលថ្មី
ពានរង្វាន់ខេមបូឌានព្រីមៀវលីគរដូវកាលថ្មី ២០២៣-២៤ សបា្តហ៍ទី១ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកទស្សនាទាំងក្នុង និងក្រៅប្រទេស ជាពិសេសអ្នកគាំទ្រនៃប្រទេសក្នុងតំបន់អាស៊ានមួយចំនួនដូចជា ឡាវ ទីម័រខាងកើត និងមីយ៉ាន់ម៉ាជាដើម។

ក្លិបព្រះខ័នរាជស្វាយរៀងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រនៅប្រទេសឡាវ បន្ទាប់ពីកីឡាករជម្រើសជាតិឡាវ Bounphachan Bounkong ត្រូវបានដាក់ឲ្យចូលលេងនៅវគ្គទី២តាមរយៈការដូរចូលជំនួស ប្រាក់ មុន្នីឧត្តម។ អ្នកគាំទ្រឡាវទស្សនាការផ្សាយផ្ទាល់ច្រើនតាមផេក និងមានមតិយោបល់យ៉ាងច្រើននៅពេលផេករបស់ព្រះខ័នរាជស្វាយរៀងបានផុសកាលពីល្ងាចមិញ។
ក្លិបបាល់ទាត់ភ្នំពេញក្រោនទទួលបានការចាប់អារម្មណ៍ច្រើនដែរពីអ្នកមគាំទ្រមីយ៉ាន់ម៉ាតាមរយៈខ្សែការពារ Soe Moe Kyaw សញ្ជាតិមីយ៉ាន់ម៉ាក្នុងនាមជាកូតាកីឡាករអាស៊ានដោយរូបគេបានលេងពេញទាំងពីរវគ្គតែម្តង។

ចំណែកក្រុមព្រៃវែងក៏ទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រមីយ៉ាន់ម៉ាខ្លាំងដោយសារមានខ្សែប្រយុទ្ធ Thiha Zaw បានលេងពេញ៩០នាទី និងរកបាន១គ្រាប់ដែលបានក្លាយជាកីឡាករមីយ៉ាន់ម៉ាទី១រកបានគ្រាប់បាល់នៅលីគកំពូលកម្ពុជា។

អ្វីដែលគួរឲ្យកត់សំគាល់មួយទៀតនោះ អ្នកគាំទ្រទីម័រខាងកើតជាច្រើនបានចាប់អារម្មណ៍លើកីឡាករ Mouzinho ខ្សែប្រយុទ្ធរបស់វិសាខា។ រូបគេបានបង្ហាញខ្លួនប្រកួតជាមួយ ភ្នំពេញក្រោន ក្នុងពានរង្វាន់ ខេមបូឌានស៊ុបភើខាប់ និងជាមួយគិរីវង់សុខសែនជ័យ។ រូបគេពិតជាបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ខ្លាំង។
ជំនួបជាមួយវិសាខា ខ្សែប្រយុទ្ធទីម័រខាងកើត Zenivio របស់គិរីវង់សុខសែនជ័យបានបង្ហាញទម្រង់លេចធ្លោផងដែរ។
តាមរយៈកូតាកីឡាករអាស៊ាន បានធ្វើឲ្យអ្នកគាំទ្រនៅតំបន់អាស៊ីអាគ្នេយ៍កាន់តែច្រើនចាប់អារម្មណ៍មកលើលីគបាល់ទាត់កំពូលកម្ពុជា។

សបា្ដហ៍ទី១ ចំនួនអ្នកគាំទ្រសរុបបានទៅទស្សនាផ្ទាល់ នៅកីឡដ្ឋានមាន១០ ៦១២ នាក់។ សម្រាប់ជំនួបដែលមានអ្នកគាំទ្រច្រើនបំផុតគឺក្នុងជំនួបម្ចាស់ផ្ទះភ្នំពេញក្រោនជាមួយក្លិបបឹងកេត នៅកីឡដ្ឋាន ស្មាត អ អេស អិន ដោយមានអ្នកគាំទ្រចំនួន ៥ ០៧៨ នាក់៕
អត្ថបទ៖ ផា រតនា

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច