ព័ត៌មានជាតិ
មកស្គាល់ពីប្រវត្តិរោងចក្រចិន ដែលបង្ហូរទឹកខ្មៅចូលស្ទឹងសង្កែ
ប៉ុន្មានថ្ងៃនេះ មានការរំជើបរំជួលយ៉ាងខ្លាំងទាំងនៅក្នុងបណ្តាញសារព័ត៌មាន និងនៅក្នុងបណ្តាញសង្គម ជុំវិញករណីទឹកខ្មៅ ដែលរោងចក្រចិនមួយកន្លែងបានបង្ហូរចូលទៅក្នុងទឹកស្ទឹងសង្កែ ថែមទាំងបង្កឲ្យមានត្រីងាប់ និងមានការរំខានដល់ការផលិតទឹកស្អាតរបស់អង្គភាពរដ្ឋាករទឹកបាត់ដំបងផងដែរ ប៉ុន្តែនៅពេលនេះគឺទឹកស្ទឹងបានវិលត្រឡប់ទៅកាន់សភាពដើមវិញហើយ។
ក្រុមហ៊ុនចិនមួយនេះមានទីតាំងនៅក្រោមទំនប់ពហុបំណង (ទំនប់សេកសក) ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលនៅក្នុងក្រុមហ៊ុនមួយនេះគឺបានបែងចែកជារោងចក្រតូចៗចំនួន ៥ កន្លែង។ ចំណែករោងចក្រដែលធំជាងគេគឺមានឈ្មោះ អឺរកាង បាយអូរស្តាច ឬ PHOENIX INDUSTRIAL Co.,LTD ។
រោងចក្រដ៏ធំមួយនេះបានចុះបញ្ជីវិនិយោគនៅឆ្នាំ២០១៦ ក្នុងទំហំដើមទុនចំនួន ១០ លានដុល្លារ សហរដ្ឋអាមេរិក ដោយបានឆ្លងកាត់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមការត្រួតពិនិត្យពីគណកម្មាធិការអន្តរក្រសួង ដោយក្នុងនោះមានរោងចក្រតូចៗខ្លះបានផលិតនូវសារធាតុតេតាណុល និងសំបកគ្រាប់ថ្នាំ ប៉ុន្តែមួយរយ:ក្រោយមកនេះបានផ្អាកការផលិតហើយ។
សម្រាប់ក្រុមហ៊ុនអឺរកាងបាយអូរស្តាច គឺមានផលិតវត្ថុធាតុដើមពាក់កណ្តាលសម្រេចច្រើនមុខ ដែលក្រុមជំនាញមិនអាចសន្មតលើការផលិតអ្វីឲ្យពិតប្រាកដបាននោះឡើយ ដោយសារតែក្រុមហ៊ុននេះបាននាំចូលវត្ថុធាតុដើមពីបរទេស ហើយផលិតបានតែពាក់កណ្តាលសម្រេច ក៏នាំវត្ថុធាតុដើមបម្លែងនោះចេញទៅក្រៅប្រទេសវិញ ដូច្នេះគេមិនអាចដឹងបានទេថា តើរោងចក្រនោះផលិតអ្វីនោះទេ។
ចំពោះរោងចក្រដែលបានបង្ហូរទឹកខ្មៅចូលស្ទឹងសង្កែ គឺមានពីរលើករួចមកហើយ ដោយកាលពីឆ្នាំកន្លងទៅបានបង្ហូរចូលម្តង ប៉ុន្តែកាលណោះក្រសួងបានចុះមកណែនាំផ្ទាល់ដល់ក្រុមហ៊ុន និងបានឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ។ ប៉ុន្តែលុះនៅព្រឹកថ្ងៃទី២ សីហា ក្រុមហ៊ុននេះបានបង្ហូរទឹកខ្មៅចូលទៅក្នុងស្ទឹងជាលើកទី២ ដោយលើកនេះ រដ្ឋបាលខេត្តរួមជាមួយនិងមន្ទីរពាក់ព័ន្ធ បានចុះទៅកាន់ទីតាំងក្រុមហ៊ុនម្តងទៀត ដោយលើកនេះបានដាក់កិច្ចសន្យាយ៉ាងតឹងរឹង គឺក្រុមហ៊ុនត្រូវប្រឈមមុខជាមួយផ្លូវច្បាប់ ប្រសិនបើមានករណីនេះជាលើកទី៣៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ