ព័ត៌មានអន្ដរជាតិ
ឥណ្ឌា បញ្ចេញវីដេអូនិងរូបភាពដំបូង ដែលយានអវកាសរបស់ខ្លួន ថតបានពីឋានព្រះចន្ទ
អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បានប្រកាសកាលពីថ្ងៃអាទិត្យទី៦ខែសីហាថា យានអវកាស Chandrayaan-3 របស់ឥណ្ឌា បានសម្រេចបេសកកម្មនៅគន្លងព្រះចន្ទជាលើកដំបូង។
វីដេអូមួយ ដែលចែករំលែកដោយក្រុម Chandrayaan-3 នៅលើបណ្តាញសង្គម X បានបង្ហាញពីទិដ្ឋភាពដ៏អស្ចារ្យនៃព្រះចន្ទ ដែលថតដោយកាមេរ៉ានៅលើយានអវកាសក្នុងអំឡុងពេលចូលទៅជិត។
ប្រតិបត្តិការបន្ទាប់ដើម្បីចូលកាន់តែជិតជាងនេះទៅទៀត គឺគ្រោងធ្វើឡើងនៅថ្ងៃទី៩ខែសីហាខាងមុខ ហើយក្រោយមកទៀត យានអវកាសនឹងព្យាយាមចុះចតលើផ្ទៃព្រះចន្ទនៅថ្ងៃទី២៣ខែសីហា។
គួរបញ្ជាក់ថា Chandrayaan-3 ដែលជាបេសកកម្មរុករកឋានព្រះចន្ទរបស់ឥណ្ឌាទីបី គឺត្រូវបានដាក់ឲ្យដំណើរការនៅថ្ងៃទី១៤ខែកក្កដា ហើយមានគោលបំណងចុះចត លើផ្ទៃព្រះចន្ទ។
ប្រសិនបើបេសកកម្មនេះទទួលជោគជ័យមែន នោះឥណ្ឌានឹងក្លាយជាប្រទេសទី៤ ដែលសម្រេចការចុះចតលើឋានព្រះចន្ទ បន្ទាប់ពីសហរដ្ឋអាមេរិក សហភាពសូវៀត និងចិន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៥ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ